Tuesday, August 28, 2012

វិធីសាស្រ្តបង្កើតទំនុកចិត្តលើខ្លួនឯង


ការមាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ពិត​ប្រាកដ​មិនមែន​ទទួល​បាន​ត្រឹម​មួយ​យប់ទេ​។​ វា​ត្រូវ​តែ​ទទួល​ស្គាល់​ថា​អ្នក​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ​ដែល​មាន​តម្លៃ​គួរ​ឲ្យគោរ​ពនិង​ស្រលាញ់។​
ទទួល​ស្គាល់​ភាពខ្សោយ​របស់អ្នកៈ​ តើ​សម្លេង​ពី​ក្រោយចិ​ត្តរបស់​អ្នក​ជាអ្វី?​ តើអ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ មិន​សប្បាយ​ចិត្ត​ ឬខ្មាសអៀ​នចំពោះ​ខ្លួនឯង​? វា​អាច​កើត​ចេញ​ពី មុន​ ភាព​សោកស្តាយ​ មិត្ត​ភក្តិនៅ​សាលារៀន​ ឬ​ ដំបៅចាស់​ និង​ បទពិសោ​ធជូរចត់​។​ អ្វី​ក៏ដោ​យ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្ម​ណ៍មិន​ល្អ​ អៀនខ្មាស​ ឬ​ ថោកទាប​ ចូរ​គូរ​បញ្ជាក់​វាចេញ​មក​ ​ហៅ​ឈ្មោះ​វា​ចេញ​មក​ម្តង​មួយ​ៗ​ និង​ សរសេរ​វា​ទុក។​ ហើយ​អ្នក​ក៏​អាច​ហែក​ក្រដាស​នោះ​ចោល​ដើម្បី​ទទួល​បានអារម្មណ៍​ធូរស្បើ​យផងដែរ​។​
និយាយ​អំពី​បញ្ហា​ដែល​អ្នក​មាន​ជាមួយមិត្តភក្តិ​និងមនុស្ស​ដែលអ្នកស្រលាញ់ៈ​ ចូរ​តំកល់​បញ្ហា​នៅ​    ជិ​ត​ដៃ​អ្នក​ជានិ​​ច្ច​ ហើយ​​ជ្រិប​វាប​ន្តិចម្តងៗ​ជារៀងរាល់​ថ្ងៃ​ ដោយ​ហេតុ​ថា​គ្មាន​​អ្វី​ដែល​ងាយស្រួល​ជួស​ជុលឬ​ផ្សះ ផ្សារ​ទេ​។ ចូរ​ចូល​ទៅ​ដល់​រឹសគល់​នៃបញ្ហា​ ដោយ​យក​ចិត្ត​ទុកដាក់​ទៅលើ​វា ​ហើយ​ត្រូ​វ​យល់ថា​អ្នក​ត្រូវ​តែ​ដោះ ស្រាយ​រាល់​បញ្ហា​នីមួយៗ​មុន​ពេល​ដែល​អ្នក​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត។​ ហើយ​សង្កេត​មើល​ថា​តើ​វា​ជា​អារម្មណ៍​ដែល​កើត​មាន​នៅអ​តីតកាលឬ​ ហើយ​ថា​តើវា​​នៅតែជា​ប់ទាក់ទ​ងឬ នៅតែមាន​ការ​អនុវត្ត​ក្នុង​ជីវិត​រស់ នៅ​បច្ចុប្បន្ន​ឬទេ។ ​ដែល​នេះ​មិនមែន​ជាអ្វី​ដែល​ អ្នក​ត្រូវ​គេច​វេស​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយចិ​ត្តទេ។​​ អ្នកត្រូវ​រៀន​ទទួល​ស្គាល់​ខ្លួនឯង​ អតីតកាល​របស់​អ្នក​ ស្ថានភាព​របស់​អ្នក​ដែល​កើតមាន​ ដោយមិ​នបាច់​គិតភា​ព “អវិជ្ជមាន​”ទេ​។​
ដើរចេញ​ពីកំហុស​របស់អ្នកៈ​​  ចូរ​ចងចាំថា​គ្មាន​អ្វីដែល​ល្អឥតខ្ចោះទេ​។ សូម្បី​តែ ​មនុស្ស​ដែល​មាន​ទំនុកចិត្ត​លើខ្លួនគេ​បំផុត​ក៏នៅ​មាន​ចំណុច​ខ្សោយដែរ​។ នៅក្នុង​ករណីខ្លះ​ នៃ​ជីវិត​របស់​​យើង​ យើងអាច​មានអារម្មណ៍ថា​យើងខ្វះ​អ្វីម្យ៉ាង​ ហើយ​នេះជា​ការពិត​។ ​ជីវិត​គឺ​ពោរពេញ​ទៅ​ដោយផ្លូវ​ជាប់ជំ​ពាក់​ ដែល​នេះ​ជា​ហេតុ​ដែល​បង្ក​ឲ្យ​អារម្មណ៍​ទន់​ខ្សោយ​នេះ​កើត​មាន​និងបាត់​​ទៅវិញ គឺ​អាស្រយ័​លើក​ន្លែង​ដែល​យើងស្ថិតនៅ​ អ្នក​ដែល​យើង​ជួប​ អារម្មណ៍ដែ​លយើងកំពុង​មាន ​និងរបៀប​នៃកា​រគិតរបស់​យើង​។ និយាយ​ម្យ៉ាងទៀត​ ពួកវា​មិន​ទៀងទាត់​ទេ។​
បង្ហាញពីភាពជោគជ័យរបស់អ្នកៈ មនុស្សគ្រប់គ្នាតែងប៉ិនប្រសប់ទៅ នឹងកិច្ចការ អ្វី មួយ ដូច្នេះ ចូរស្វែងរកនូវកិច្ចការដែលអ្នកពូកែ ធ្វើវា បន្ទាប់​​​មកធ្វើវាដោយ​ប្រើប្រាស់​ទេព្យ​កោសល្យ​របស់​អ្នក។ ផ្តល់ឱកាសឲ្យខ្លួនអ្នកមានមោទនភាព​ចំពោះ​កិច្ចការទាំងនោះ។​ ភាព​កំសាក គឺជាការគិត ដែល​ធ្វើ​ឲ្យអ្នកប្រកាសថាខ្លួន​ឯងជាជនរងគ្រោះ។  មិនត្រូវ​អនុញ្ញាត​​ឲ្យអ្នក​ខ្លួនឯងផ្ទាល់ ក្លាយទៅជា​ជន​រង​គ្រោះ​​ទេ​។ ចូរបង្ហាញ​ពីសមត្ថភាព​របស់​អ្នក​ មិនថា​តាមរ​យៈអ្វីក៏​ដោយ ​ដូចជា​ គំនូរ តន្រី្ត​ ការនិពន្ធ -ល។​ ចូរស្វែង​រកអ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​​រីករាយ។ មនុស្សគ្រប់​គ្នា​កើតឡើង មកដោយមានជាប់មកជាមួយនឹង ទេពកោសល្យ​និង​កម្លាំងថាមពល។ អ្នក​អាច​​​​អភិវឌ្ឍនិង ប៉ិនប្រសប់​នូវកិច្ចការ​អ្វីមួយ​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់​។ ប្រសិនជាអ្នក មាន​ការពិបាកក្នុងការផ្តល់ឈ្មោះកិច្ចការ ២​ឬ៣ដែ​ល​អ្នក​មាន​សមត្ថ​ភាព​​អាចធ្វើវា ឬ កិច្ចការ​ដែលអ្នកចូលចិត្តធ្វើ អ៊ឹចឹង ចូរគិតពី​កិច្ចការ​ដែល​អ្នកដទៃ​ធ្វើ​វិញ​ម្តង​ ដែលអ្នក​ក៏អាច​ធ្វើ​វា​បាន​ផងដែ​រ។ នៅពេលដែលអ្ន​ក ដើរ​ស្រប​ជាមួយ​នឹងចំណង់​របស់អ្នក​ វាមិនត្រឹម​តែ​មាន​ផ​លជាវិជ្ជមានទេ ប៉ុន្តែ អ្នកនឹង​មាន​អារម្មណ៍​អស្ចារ្យ​និង​រីក​រាយ​​​​ដែល​អ្វីទាំងនោះនឹ​ង​អាច​ជួយ​អ្នកឲ្យបង្កើតទំនុកចិត្តលើខ្លួនអ្នកផ្ទាល់។ បន្ថែមពីនេះ ការមាន​ចំណាប់​អារម្មណ៍​ទៅ​អ្វី​ផ្សេង​ៗជាច្រើននៅក្នុងជីវិត​ វាមិនត្រឹម តែធ្វើឲ្យអ្នក​មាន​ទំនុក​ចិត្តទេ ប៉ុន្តែ​វា​ក៏​បង្កើន​ឱកាស​​​សម្រាប់អ្នកដើម្បីជួបជាមួយមិត្តដែលត្រូវរូវគ្នាដែរ។
មានអំណរគុណចំពោះអ្វីដែលអ្នកមានៈ ជារឿយៗ ​រឹស​គល់​នៃ​ភាព​ទន់ខ្សោយ​និង​ការ​ខ្វះ​ទំនុកចិត្ត​គឺ ជាអារម្មណ៍ដែលមិនមាននូវអ្វីគ្រប់គ្រាន់  មិនថាវាជាការ​បញ្ជាក់​នូវ​អារម្មណ៍​ ភព្វ័សំណា​ង និងលុយកាក់ -ល។ តាម​រយៈកា​រដឹងគុណ និង​ការ​កោត​សរសើរ​នូវ​​អ្វី​​ដែល​អ្នកមាន អ្នកអាចកំចាត់ចោលនូវអារម្មណ៍ដែលមិនគ្រប់គ្រាន់ ឆ្អែតឆ្អន់ និង​មិន​ពេញ​ចិត្តបាន។ ការស្វែងរក សន្តិភាព​ពីខាងក្នុង​ចិត្ត​និងបង្កើតភាព​អស្ចារ្យ​សម្រាប់​ទំនុក​ចិត្ត​របស់អ្នក។
ជាមនុស្សសុទិដ្ឋិនិយមៈ ត្រូវជៀសវាងការអាណិតអាសូរចំពោះខ្លួនឯង ឬ ការអាណិត​ អាសូ​រចំពោះ​អ្នកដទៃ។​ មិនត្រូវអនុញ្ញាត​ឲ្យអ្នកដទៃ​ធ្វើឲ្យអ្នកមាន​អារម្មណ៍ថា​អន់ឬ​ទន់ខ្សោយ​ឡើយ ពួកគេ​អាចធ្វើដូច្នេះបាន លុះត្រាតែ អ្នកអនុញ្ញាតឲ្យ ពួកគេធ្វើដូច្នោះ។  ប្រសិនជាអ្នក បន្តស្អប់ ខ្ពើម និង មើលងាយចំពោះខ្លួនឯង អ្នកដទៃក៏គិតនិងធ្វើដូច្នេះ ដាក់​អ្នក​ដែរ​។​ផ្ទុយមកវិញ ចូរនិយាយល្អពីខ្លួនអ្នកផ្ទាល់ អំពីអនាគតរបស់អ្នក និង អំពី​ដំណើរ​ឆ្ពោះ​ទៅមុខរបស់ អ្នក។ មិន​ត្រូវភយ័ខ្លាចក្នុងការប្រើប្រាស់កម្លាំង​ថាម​ពល​របស់​អ្នកទេ និង​បង្ហាញទៅកាន់អ្នកដទៃ។ តាមរយៈការធ្វើដូច្នេះ អ្នកបង្កើនគតិបញ្ញា​របស់អ្នក និង​ជម្រុញ​លើក​ទឹកចិត្តឲ្យការរីកចម្រើនរបស់អ្នក នៅក្នុងទិសដៅវិជ្ជមានមួយ។​
ទទួលយកពាក្យសរសើរដោយភាពរីករាយៈ  កុំក្រ​ឡាស់ភ្នែ​ករបស់អ្នកចេញ​ ហើយ​និយា​យថា “ ចាស​, ត្រឹមត្រូវហើយ​” ឬ​ ព្រងើយកន្តើយ​។ ចូរ​ទទួល​យក​វា​ដោយ​បេះដូង​របស់​អ្នក​ហើយ ឆ្លើយតប​វិញ​ពាក្យ​ថា​ “ អរគុណ​” និង​ ញញឹម​ដោយ​រីករាយ​។
​មើលទៅក្នុង​កញ្ចក់​ ហើយញញឹមៈ សិក្សាពីបរិបទ ដែលត្រូវបានហៅថា “ ទ្រឹស្តីនៃ​ការ​ ជះ​ត្រលប់មកវិញ” ចូរគិតថា សកម្មភាព​ដែលបង្ហាញ​តាមរយៈ​ទឹកមុខ​របស់​អ្នកពិ​ត​ជា​អាច​ជួយ លើកទឹក​ចិត្ត​ដល់​ខួរ ក្បាលរបស់អ្នកដើម្បីទទួលបានអារម្មណ៍​ប្រាកដ​មួយ។ ដូច្នេះ ​តាមរយៈការមើលទៅក្នុងកញ្ចក់ ហើយ​ញញឹម​​ជារៀងរាល់ថ្ងៃ អ្នកអាច​មាន​អារម្មណ៍​​កាន់តែ​រីករាយ​ជាមួយខ្លួនឯង និង កាន់តែមានទំនុកចិត្ត។
ក្លែងធ្វើវាៈ ការបង្ហាញពីស្នាមញញឹមដើម្បីធ្វើឲ្យខ្លួនអ្នកមានអារម្មណ៍រីករាយ  ការបង្ហាញ​ពី​ទំនុកចិត្តពិតជាធ្វើឲ្យអ្នកអាចទុកចិត្តបាន។ ចូរធ្វើពុតថា អ្នកពិត​ជាមានជំនឿចិត្ត​លើខ្លួន​ឯង​ ១០០% ហើយធ្វើដំណើរចេញទៅមុខ ហើយមើលថាតើអ្នកមានអារម្មណ៍យ៉ាងណា!
ដើរជាប់ជាមួយនឹងគោលការណ៍របស់អ្នកៈ វាប្រហែលជាពិបាក ប៉ុន្តែប្រសិនជា​អ្នក​មិនមាន​អ្វីសម្រាប់អ្នកជឿទៅលើទេ អ្នកមិនមានអ្វីទាំងអស់។ ប្រសិនជាអ្នក​មិនឈរ​សម្រាប់​អ្វីមួយទេ  អ្នកនឹងដួលសម្រាប់អ្វីៗគ្រប់យ៉ាង។  មិនថា មានអ្វីកើត​ឡើងនៅ​ក្នុង​ជីវិត​របស់អ្នក អ្នកនៅតែអាច ប្រកាសពីភាពពិតដែលចេញពីថៃ្ងនេះទៅមុខ ដោយអ្នក​ដើរ​តាម​គោលការណ៍របស់អ្នក ទៅកាន់សមត្ថភាពដែលល្អបំផុតរបស់អ្នក។​
ជួយអ្នកដទៃៈ​ នៅពេលដែលអ្នកដឹងថា ខ្លួនអ្នកចិត្តល្អចំពោះ​អ្នក​ដទៃ​ដែល​នៅជុំវិញ​ខ្លួន​របស់​អ្នក​ ហើយអ្នកបង្កើតនូវភាពខុសគ្នា ជាវិជ្ជមាននៅក្នុងជីវិតរបស់អ្នកដទៃ​( សូម្បីតែ​ជា​​ការធ្វើល្អចំពោះ ជន​ដែលបម្រើរកាហ្វេដល់អ្នកនៅពេលព្រឹក) អ្នកនឹងដឹងថា អ្នកនឹង​មាន​កម្លាំង​ជាវិជ្ជមាន នៅក្នុងពិភពលោក– ដែលនឹង​ជម្រុញ​ដល់​ការ​​ជឿជាក់​និង​ទំនុក​ចិត្ត​របស់​អ្នក។​
ជៀសវាងភាពល្អឥតខ្ចោះ :  ភាពល្អឥតខ្ចោះនឹងបង្អាក់អ្នក និងរាររាំង​អ្នក​ចេញ​ពីកា​រ​សម្រេ​ចបាននៅគោលដៅរបស់​អ្ន​ក​។
ដោយៈ ប្រាក់ រតនា

No comments: