Wednesday, September 26, 2012

វិធីរាប់អានមិត្តពេលអាយុ៣០ឆ្នាំ

Description: http://www.sombokit.com/wp-content/uploads/2012/03/1-google-logo-tutorial.gifDescription: http://www.sombokit.com/wp-content/uploads/2012/03/2-google-font-catull.gifDescription: http://www.sombokit.com/wp-content/uploads/2012/03/1-google-logo-tutorial.gifDescription: http://www.sombokit.com/wp-content/uploads/2012/03/2-google-font-catull.gifវិធីរាប់អានមិត្តពេលអាយុ៣០ឆ្នាំវិធីរាប់អានមិត្តពេលអាយុ៣០ឆ្នាំ

នៅ​ពេល​ដែល​អ្នក​មាន​អាយុ​៣០​ឆ្នាំ​វា​គួរ​តែ​ជា​ពេល​វេលា​ដែល​មាន​ភាព​សម្បូរណ៏​សប្បាយ​ ប៉ុន្តែ​វា​ក៏​អាច​ជា​ភាព​គ្រោត​គ្រាត​បន្តិច​បន្តួច​នៅ​ពេល​ដែល​វា​ជា​ពេល​ដែល​ត្រូវ​រាប់​អាន​មិត្ត​ភក្តិ​ថ្មី​។ មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​អាយុ​៣០ឆ្នាំ​ កំពុង​មាន​ភាព​ធូរស្រាល​ជាមួយ​នឹង​ភាព​មមារ​ញឹក​ក្នុង​ការងារ​ ចំណង​អាពាហ៏ពិពាហ៏​ ឬ​សម្ពន្ធ័ភាព​ដទៃ​ទៀត​ កូនៗ និង​ការ​មើល​ថែ​ឳពុក​ម្តាយ​ចាស់​ជរា​។ ការ​រាប់​អាន​មិត្ត​ភក្តិ​ថ្មីស្ទើរ​តែ​មិន​ក្លាយ​ជា​ជម្រើស​នៅ​ក្នុង​គំនិត​អ្នក​ ប៉ុន្តែ​វាអាច​សម្រេច​បាន​ដោយ​ការ​​ខំ​ប្រឹង​ប្រែង​បន្តិច​បន្តួច​។ គន្លឹះ​​របស់​វា​គឺ​ជា​ការ​បន្ត​ការ​ព្យាយាម​និង​ការ​មិន​បោះបង់។ ប្រសិន​បើ​អ្នក​ធ្វើ​វា​ អ្នក​នឹង​នឹក​ឃើញ​ចំណង​មិត្ត​ភាព​ដែល​មាន​ភាព​ជ្រាល​ជ្រៅ​និង​មាន​អត្ថន័យ​មិន​អាច​បំភ្លេច​បាន​។

១. ចូលរួម​ដំណើរ​កំសាន្ត​ពេល​វិស្សមកាល​ជា​មួយ​នឹង​ក្រុម​ទេសចរ​។ ថ្វីបើ​​ដំណើរ​កំសាន្ត​ទៅ​ ប៉ែក​អឺរ៉ុប​វា​ហាក់​ដូច​ជា​មាន​តម្លៃ​ថ្លៃ​ ប៉ុន្តែ​វាអាច​នឹង​ធ្វើ​ឲ្យ​អ្នកអាច​ស្វែង​រក​មិត្ត​ភក្តិ​ថ្មី​បាន​ច្រើន​ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​ជាមួយ​។ សិស្ស​មហាវិទ្យាល័យ​ជាទូទៅ​មិន​មាន​លទ្ធភាព​និង​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ចូល​រួម​ការ​ធ្វើ​ទេសចរណ៏​ប្រភេទ​នេះ​ទេ​។ អ្នក​គួរតែ​អាច​ស្វែង​រក​យ៉ាង​ហោច​ណាស់​បាន​មិត្តភក្តិ ម្នាក់​ឬ​ពីរ​នាក់​ ក្នុង​ចំណោម​អ្នក​ដែល​ធ្វើ​ទស្សនាចរ​ណ៏នៅ​ក្នុង​​អាយុកាល​៣០ឆ្នាំ​របស់​គាត់​។​អ្នក​នឹង​មាន​ទំនាក់ទំនង​កាន់​តែ​ប្រសើរ​ប្រសិន​បើ​អ្នក​ទាំង​ពីរ​ជា​អ្នក​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​កំសាន្ត​ដូច​គ្នា​។
២. បង្កើត​ក្រុម​នៃ​អ្នក​អាយុ​ ៣០ឆ្នាំ​នៅ​ក្នុង​បណ្តាញ ហ្វេសប៊ុក (Facebook.com) ដោយ​ដាក់​ឈ្មោះ​ក្រុម​ថា “30-Something” ដើម្បី​ទាក់​ទាញ​អ្នក​ដែល​មាន​អាយុ​ដូច​គ្នា​ជាមួយ​អ្នក​ឲ្យ​ចូល​រួម​ក្នុង​ក្រុម​នេះ​។ វា​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​មិត្តភក្តី​ពី​ទូទាំង​ពិភពលោក។ ចូរ​កំណត់​ទីកន្លែង​ដែល​អ្នក​ស្នាក់​នៅ​ឲ្យ​បាន​ច្បាស់​លាស់​ប្រសិន​បើ​អ្នក​ចង់​ណាត់​ជួប​ដោយ​ផ្ទាល់​ជាមួយ​នឹង​អ្នក​ដែល​មាន​ការ​ចាប់​អារម្មណ៏​ជាមួយ​នឹង​ក្រុម​នេះ។

៣.​ ចូលរួម​សកម្មភាព​មនុស្ស​ធម៌ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ ព្រោះ​មនុស្ស​ដែល​ចូល​ចិត្ត​ការ​ដាក់​ទាន​ភាគ​ច្រើន​ជា​មនុស្ស​ដែល​មាន​វ័យ​កណ្តាល​ ឬជា​មនុស្ស​ដែល​ស្ថិត​ក្នុង​វ័យ​ ៣០ឆ្នាំ​។ មនុស្ស​ដែល​មាន​វ័យ​ក្មេង​ពេក​ ពេលខ្លះ​មិន​មាន​លទ្ធភាព​ធ្វើ​ការ​ដាក់​ទាន​ព្រោះ​ពួក​គេ​ត្រូវ​ការ​រក​កម្រៃ​ដើម្បី​ខ្លួន​ឯង​ជា​មុន​។ ពេល​ខ្លះ​អ្នក​ក៏​អាច​ជួប​នឹង​មិត្ត​ភក្តិថ្មី​ដែល​ជា​ប្រភេទ​មនុស្ស​ដែល​មាន​អត្តចរិត​​ល្អ​ និង​មាន​ទឹកចិត្ត​សប្បុរស​ថែម​ទៀត​ផង៕
ដោយ៖ វ៉ា សុនីកា

No comments: