ចំណេះដឹងទូទៅ

ការ​ដោះ​ស្រាយ​ភាព​ត្អូញត្អែរ​របស់​អតិ​ថិ​ជន​ គឺ​អាច​ជួយ​ឲ្យ​អតិ​ថិ​ជនមាន​ការ​ចង​ចាំ​ពី​ក្រុម​ហ៊ុន​អ្នក និង​ជួយ​ជម្រុញ​ដល់​ភាព​ល្បី​ល្បាញ​របស់​ក្រុម​ហ៊ុន​អ្នកក្នុង​ការ​ផ្ដល់​សេ​វា​កម្ម​ដ៏​ល្អ​​ថែម​ទៀត​ផង។ យើង​មាន​វិធី​សាស្រ្ដ​មួយ​ចំនួន​ដើម្បី​ជៀស​វាង​ការ​ត្អូញ​ត្អែរ​របស់​អតិ​ថិជន​ឲ្យ​ប្រែ​ក្លាយ​ជា​គ្រោះ​មហន្ដ​រាយ​សម្រាប់​ក្រុម​ហ៊ុន​អ្នក។
១. ទទួល​កំហឹង​របស់​គេ និង​ធ្វើ​ការ​សុំ​ទោស
ខណៈ​ដែល​អ្នក​ស្ដាប់​ការ​ត្អូញ​ត្អែល​របស់​អតិ​ថិ​ជន​របស់​អ្នក អ្នក​គួរ​តែ​ធ្វើ​ការ​កត់​ចំណាំអំពី​ការ​មិន​ពេញ​ចិត្ត​របស់​ពួក​គេ​លើ​សេវា​កម្ម និង​ផលិត​ផល​របស់​យើង។ នៅ​ពេល​ដែល​អតិថិ​ជន​បញ្ចប់​ការ​ស្ដី​បន្ទោស អ្នក​ត្រូវ​ធ្វើ​ការ​ទទួល​ស្គាល់ និង​ធ្វើ​ការ​សុំ​អភ័យ​ទោស​ពី​ពួក​គេ។ ប្រសិន​ជា​អ្នក​ធ្វើ​ការ​ស្រែក​គំហក​ដាក់​អតិថិ​ជន​របស់​អ្នក​វិញ គឺអាច​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធំ និងធ្វើ​ឲ្យ​​គេ​ធ្វើ​ការ​រិះ​គន់​លើ​ចរិ​ក​អ្នក​ផ្ទាល់។
អ្នក​ គឺ​ជា​តំណាង​ឲ្យ​ក្រុម​ហ៊ុន ហេតុ​នេះ អ្វី​ដែល​អ្នក​ធ្វើ​ចេញ​ទៅ មិន​មែន​ត្រឹម​តែ​គិត​ពី​ផល​ប្រយោ​ជន៍ និង​អារម្មណ៍​របស់​អ្នក​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្ដែ​អ្នក​ត្រូវ​ជា​រួម។ ពាក្យ​ “​សុំ​ទោស” គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​កំហឹង​របស់​អតិ​ថិជន​មាន​ការ​ថយ​ចុះ។
២. ការ​រ៉ាប់​រង​បន្ដ​ជា​មួយ​អតិថិ​ជន
បន្ទាប់​ពី​អ្នក​ស្ដាប់ និង​ធ្វើ​ការ​កត់​ត្រា​ពី​ភាព​ខ្វះ​ខាត​របស់​យើង​ហើយ អ្នក​គួរ​សួរ​សំណួរ​បន្ថែម​ដើម្បី​ឲ្យ​ដឹង​ពី​តម្រូវ​​ការ​របស់​ពួក​គេ​កាន់​តែ​ច្បាស់។ អ្នក​មិន​ត្រូវ​ធ្វើ​ការ​សុំ​អភ័យ​ទោស​ដោយ​មិន​​មាន​ការ​ធានា​រ៉ាប់​រង ឬ​ការ​សាក​សួរ​ពត៏​មាន​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ។ នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​សាក​សួរ​ពួក​គេ​បាន​ច្បាស់​លាស់​ហើយ អ្នក​នឹង​ដឹង​ថា​ពួកគេ​ត្រូវ​ការ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ ហើយ​យើង​​មាន​សមត្ថភាព​អ្វី​ខ្លះ​ក្នុង​ការ​ជួយ​ពួក​គេ។
៣.​ ធ្វើ​សកម្មភាព
​បន្ទាប់​ពី​ដឹង​ពត៏​មាន​ច្បាស់​លាស់​ហើយ អ្នក​ត្រូវ​ប្រាប់​អតិថិ​ជន​របស់​អ្នក​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​សម្រាប់​ពួក​គេ។ បើ​ពួក​គេ​ព្រម​ទទួល​សំណើរ​ទាំង​នោះ អ្នក​ត្រូវ​ធ្វើ​ការ​សន្យា​ជា​មួយ​ពួក​គេ​ ហើយ​ធ្វើ​សកម្មភាព​នោះ​ឲ្យ​បាន​ច្បាស់​លាស់។
៤. បង្កើត​ភាព​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ជា​មួយ​ភ្នាក់​ងារ​របស់​យើង
ប្រសិន​ជា​​អតិ​ថិ​ជន​មាន​ការ​ពិបាក​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន អ្នក​ត្រូវ​ផ្ដល់​យោបល់​ឲ្យ​ពួក​គេ​ធ្វើ​ការ​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​ភា្នក់​ងារ​ដែល​នៅ​ជិត​ពួក​គេដែល​អាច​ផ្ដល់​ពត៏​មាន​ច្បាស់​លាស់​សម្រាប់​ពួក​គេ។
៥. បង្ហាញ​ពួកគេ​ថា​អ្នក​ចង់​បាន​ការ​រិះ​គន់
អ្នក​ត្រូវ​បញ្ចាក់​ថា​អ្នក​ពិត​ជា​ចង់​ដឹង​ពី​កំហុស និង​ចំនុច​ខ្វះ​ខាត​របស់​អ្នក​។ អ្នក​ត្រូវ​ផ្ដល់​ឲ្យ​អតិ​ថិ​ជន​នូវ​ការ​ធ្វើ​ការ​វាយ​តម្លៃ និង​រឹះ​គន់​ល់​សេវា​កម្ម ឬ​ផលិត​ផល​របស់​អ្នក។
៦. ប្រើ​ប្រាស់​ទំនាក់​ទំនង​ឲ្យ​សកម្ម
អ្នក​ត្រូវ​ដឹង​ពី​បញ្ហា​ជា​មុន​សិន បន្ទាប់​មក​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​ភ្នាក់​ងារ​របស់​អ្នក​។ ការ​ទំនាក់​ទំនង​របស់​អ្នក​ និង​ភ្នាក់​ងារ​របស់​អ្នក​ គឺ​ត្រូវមាន​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស។  ​ចំពោះ​អតិ​ថិ​ជន​របស់​អ្នក វិញ អ្នក​ក៏​ត្រូវ​ធ្វើ​ការ​ទំនាក់​ទំនង​គេ​ឲ្យ​បាន​ញឹក​ញាប់​ដែរ​ដើម្បី​ដឹង​ពី​តម្រូវ​ការ និង​ចំណង់​ចំណូល​ចិត្ត ព្រម​ទាំង​ការ​ខ្វះ​ខាត​របស់​ពួក​យើង។
៧. យល់​ចិត្ត​អតិ​ថិ​ជន
​ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​ភាព​ត្អូញ​ត្អែល​របស់​អតិ​ថិជន អ្នក​ត្រូវ​យល់​ចិត្ត​របស់​ពួក​គេ។​ អ្នក​ត្រូវ​ដឹង​ពី​តម្រូវ​ការ និង​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ ព្រម​ទាំង​ទម្លាប់ និង​ចរិក​របស់​ពួក​គេ​ផង​ដែរ។
៨. អ្នក​ត្រូវ​ជាប់​លាប់​ជា​មួយ​ពត៏​មាន​សង្គម
អ្នក​ត្រូវ​​បើក​ទូលាយ​ឲ្យ​អតិ​ថិ​ជន​របស់​អ្នក​ធ្វើ​ការ​រិះ​គន់​តាម​រយៈ​អ៊ីន​ធើ​ណេត​ដើម្បី​ឲ្យ​អ្នក​ដទៃ​ដឹង​ថា​ ក្រុមហ៊ុន​អ្នក​មាន​ទំនួល​ខុស​ត្រូវ​ និង​ផ្ដល់​សេ​វា​ក​ម្ម​ល្អ និង​ឆាប់​រហ័ស​ទៀត​ផង។
៩. ការ​រិះ​គន់​ជា​ឱ​កាស​ល្អ​សម្រាប់​ក្រុមហ៊ុន
​ការ​រិះ​គន់ ឬ​ក៏​ត្អូញ​ត្អែល​របស់​អតិ​ថិជន គឺ​ជា​ឱ​កាស​ក្នុង​ការ​អភិ​វឌ្ឍ​ក្រុមហ៊ុន​ឲ្យ​កាន់​តែ​រីក​ចម្រើន។ យើង​អាច​ទទួល​បាន​ការ​កែ​លម្អ និង​គំនិត​ថ្មីៗ​ពី​អតិថិជន។ មិន​តែ​ប៉ុណ្ណោះ​ប្រសិន​ជា​យើង​អាច​ដោះ​ស្រាយ​ការ​កែ​លម្អ​ទាំង​នោះ ក្រុមហ៊ុន​របស់​យើង​នឹង​កាន់​តែ​មាន​មុខ​មាត់ ហើយ​អតិ​ថិ​ជន​ស្គាល់​កាន់​តែ​ច្រើន៕

ធ្វើការសម្រេចចិត្តត្រូវ  

ការ​ឆ្លង​កាត់​វិ​ថី​នៃ​ជី​វិត​ដ៏​សែន​វែង​ឆ្ងាយ​ ​មនុស្ស​គ្រប់​រូប​សុទ្ធ​សឹង​តែ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ច្រើន​។ ការ​សម្រេច​ចិត្ត​ដែល​អ្នក​បាន​ធ្វើ​កន្លង​មក​មាន​ទាំង​​សំ​ខាន់​ និង មិន​សំ​ខាន់​។ អ្វី​ដែល​អ្នក​សម្រេច​​ អាច​នឹ​ង​កំ​ណត់​ថា​អ្នក​ជា​មនុស្ស​ប្រ​ភេទ​ណា​នៅ​ពេល​ក្រោយ​។ ការ​សម្រេច​ចិត្ត​ដែល​ស៊ី​ជម្រៅ​ អាច​ជះ​ឥទ្ធិ​ពល​ដល់​អនាគ​ត​របស់​អ្នក​។ បើ​អ្នក​ធ្លាប់​ធ្វើ​អ្វី​ខុស​ ហើយ​មាន​ការ​សោក​ស្តាយ​ពី​វា​ និង​ចង់​រៀន​ពី​វិ​ធី​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ប្រ​សើ​រ​ សូម​មើល​នៅ​ចំ​នុច​ដូច​ខាង​ក្រោម​៖

១. សរ​សេរ​ជម្រើស​របស់​អ្នក​ដាក់​ក្នុង​ក្រ​ដាស
នៅ​ចំ​នុច​នេះ​មិន​មែន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេចចិត្ត​នោះ​ទេ​ តែ​ចង់​ឲ្យ​អ្នក​ដឹង​ថា​អ្នក​មាន​ជម្រើស​អ្វី​​ខ្លះ ហើយ​អ្នក​មិន​ចាំ​បាច់​ខ្វល់​ពី​ជម្រើស​ណា​ដែល​អ្នក​គិត​ថា​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ពេក​នោះ​ទេ​។ អ្នក​ត្រូវ​តែ​​បញ្ចេញ​ឲ្យ​អស់​នូវ​ការ​ចង​ចាំ​​របស់​អ្នក​ ព្រម​ទាំង​រក​គំ​និត​ថ្មី​ៗ​សម្រាប់​ធ្វើ​ការ​សម្រេច​ចិត្ត​។​
២. គិត​ពី​ជម្រើស​នី​មួយ​ៗ
ដំ​បូង​ត្រូវ​សួរ​ខ្លួន​ឯង​ថា៖ តើ​ខ្ញុំ​ពិត​ជា​ចង់​បាន​របស់​នេះ​ ឬ របស់​នឹង​មែន​ទេ​?​
បន្ទាប់​មក​ ​ស្រ​មើ​ស្រ​មៃ​គិត​ដល់​អ្វី​ដែល​កើត​ឡើង​បន្ទាប់​មក​ទៀត​។ ជួន​កាល​អ្វី​ដែល​អ្នក​បាន​ព្យា​ករ​ណ៍​ទុក​វា​មិនកើត​ឡើង​​ ដូច​ចិត្ត​អ្នក​ទេ​ ប៉ុន្តែ​វា​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​​​គំ​និត​ថ្មី​មួយ​ទៀត​។ អ្នក​ត្រូវ​គិត​ទៅ​លើ​ចំ​នុច​មួយ​ដែល​ថា​ វា​អាច​នឹង​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​។ អ្នក​ត្រូវ​ធ្វើ​ការ​ពិចារណា​ទៅ​លើ​គ្រប់​ចំ​នុច​ទាំង​អស់​នៃ​ជម្រើស​របស់​អ្នក​។
៣. សង្កេត​មើល​ពី​អារម្ម​ណ៍​ពិត​របស់​អ្នក​
ពេល​ខ្លះ​អ្នក​អាច​នឹង​មាន​អារម្ម​ណ៍​ល្អ​ជា​មួយ​នឹង​ជម្រើស​មួយ​ចំ​នួន​ ហើយ​ក៏​មាន​អារម្ម​ណមិន​ល្អ​ចំ​ពោះ​ជម្រើស​មួយ​ចំ​នួន​ទៀត​។ ​មាន​ពេល​ខ្លះ​ល្អ​ ហើយ​ពេល​ខ្លះ​ទៀត​អា​ក្រក់​។ តែ​ពេល​នេះ​ អ្នក​កំ​ពុង​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​លើ​ជម្រើស​ទាំ​ង​អស់​នោះ​។ នៅ​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ អ្នក​មិន​ត្រូវ​សម្រេច​​លឿន​ពេក​ទេ​។ បើ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​​លឿន​ពេក​ ដោយ​មិន​បាន​ពិចារណា​ច្បាស់​លាស់​ លទ្ធ​ផល​ចុង​ក្រោយ​គឺ​អាច​នឹង​អាក្រក់​ភាគ​ច្រើន​។ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​ គឺ​អ្នក​ត្រូវ​តែ​អត់​ធ្មត់ ហើយ​ធ្វើ​ការ​ពិ​ចារ​ណា​តាម​សម្រួល​។​
៤. ភ្ជាប់​ជម្រើស​របស់​អ្នក​ទៅ​នឹង​អាទិ​​ភាព
អ្នក​ត្រូវ​បង្កើត​តារាង​​អា​ទិ​ភាព​​ទៅ​លើ​សំ​នួរ​នី​មួយៗ​ដែល​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​។ ​​បន្ទាប់​មក​សរសេរ​នូវ​ជម្រើស​របស់​អ្នក​ដាក់​ក្នុង​តារាង​នោះ​។ បើ​អ្ន​ក​មាន​អា​ទិ​ភាព​គ្រប់​គ្រាន់​ វា​នឹង​មិន​មាន​ការ​លំ​បាក​ទេ​សម្រាប់​អ្នក​។ តែ​បើ​អ្នក​មិន​មាន​អាទិភាព​ ឬ អ្នក​​មិន​ដឹង​ថា​អ្វី​ដែល​ត្រូវ​ធ្វើ​មុន​តែ​នោះ​ អ្នក​ពិត​ជា​ត្រូវ​​​​​​​​​​​​​​​ចំ​ណាយ​ពេល​ច្រើន​ទៅ​លើ​ជំ​ហាន​មួយ​នេះ​។
៥. បង្ហាញ​ការ​ជ្រើស​រើស​របស់​អ្នក​
ស្ទើរ​តែ​គ្រប់​ពេល​ទាំង​អស់​ការ​ជ្រើស​រើស​របស់​អ្នក​ នឹង​ចូល​មក​កាន់​អ្នក​ មុន​ពេល​ដែល​អ្នក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​។ នៅ​ចំ​នុច​នេះ​ អ្វី​ៗ​អាច​នឹង​បរាជ័យ​ទាំង​អស់​បើ​អ្នក​មាន​ការ​ធ្វេស​ប្រ​ហែស​។ អ្នក​គួ​រ​តែ​មាន​អារម្ម​ណ៍​ល្អ​ចំ​ពោះ​ខ្លួន​ឯង​ និង​ អ្វី​ដែល​អ្នក​ចង់​បាន​។ ចំ​នុច​ខ្លាំ​ង​នោះ​គឺ​ កា​រ​មាន​ទំ​នុក​ចិត្ត​លើ​ខ្លួន​ឯង​ និង ស្គាល់​ខ្លួន​ឯង​។
៦. ​ត្រៀម​ធ្វើ​ការ​ជ្រើស​រើស
នៅ​ចំ​នុច​នេះ​ តម្រូវ​ឲ្យ​អ្នក​លះ​បង់​នូវ​ជម្រើស​ដែល​មិន​សូវជា​ចំ​បាច់​សម្រាប់​អ្នក​។ មិន​ត្រឹម​តេ​ប៉ុណ្ណោះ​ អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​សម្រាប់​ធ្វើ​សកម្ម​ភាព ហើយ​ធ្វើ​រហូត​ដល់​ជា​សម្រេច​ចិត្ត​ចុត​ក្រោយ​។​
៧. តាំងចិត្ត​​លើ​ការ​ជ្រើស​រើស​របស់អ្នក​
កុំ​មាន​ការ​ឆ្ងល់​ច្រើន​ កុំ​ងាក​ក្រោយ​ ​ហើយ​កុំ​រុញ​រា​។ ការ​ជ្រើស​រើស​​ក្លាយ​ជា​ការ​សម្រេច​ចិត្ត​ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​ធ្វើ​​​ប្រ​តិ​បត្តិ​ការ​។ ផ្តោត​ទៅ​លើ​ពេល​វេលា​  ថាម​ពល​ ខ្លួន​ឯង​ និង​ គោល​បំ​ណង​ទៅ​លើ​ការ​សម្រចចិត្ត​។ ​បើ​អ្នក​មិន​អាច​ធ្វើ​បា​ន ហើយ​អ្នក​នៅ​តែ​កំ​ពុង​តែ​គិត​ពី​ជម្រើស​ផ្សេ​ង​ទៀត​ នោះ​​ការ​សម្រេច​ចិត្ត​របស់​អ្នក​​នឹង​មិន​បាន​ល្អ​ឡើយ​។
៨. ជួយ​ខ្លួនឯ​ង​ទៅ​តាម​ដែល​អាច​ជួ​យ​បាន
ការ​សម្រេច​ចិត្ត​មួយ​ចំ​នួន​ហាក់​ដូច​ជា​មិន​សូវ​ជា​មាន​ការ​​ស្មុគ​ស្មាញ​ប៉ុន្មាន​នោះ​ទេ​ តែ​អ្នក​ត្រូវ​តែ​មាន​​ភាព​ស្មោះ​ត្រង់​ និង សុ​ទិ​ដ្ឋិ​និ​យម​។
សរុប​មក​៖ ការ​សម្រេច​ចិត្ត​ដែល​ល្អ​ប្រ​សើរ​ អាច​កើត​ឡើង​ពេល​ដែល​ឋង្នក​ដឹង​ពី​អារម្ម​ណ៍​របស់​អ្នក​។ អ្នក​នឹង​ពេញ​ចិត្ត​ដែល​អ្នក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រូវ​៕​
ដោយ៖ ​​ជិន ​​​ ​​ចានី

No comments: