Tuesday, August 28, 2012

វិធីរៀនពីកំហុស


មនុស្ស​គ្រប់​រូប​​តែង​​តែ​មាន​កំ​ហុស​រៀង​ៗ​ខ្លួន​ គ្រាន់​តែ​មា​ន​​អ្នក​ខ្លះ​មាន​តិច​ ហើយ​អ្នក​ខ្លះ​មាន​ច្រើន​តែ​ប៉ុណ្ណោះ​។ អ្នក​មិន​​ដាក់​ទោស​ខ្លួន​ឯង​ ពេល​ដែល​អ្នក​ធ្វើ​អ្វី​មួយ​ខុស​នោះ​ទេ​។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កំ​ហុស​នោះ​អាច​ផ្តល់​​ប្រ​យោជន៍​ដល់​អ្នក​ បើ​អ្នក​ចេះ​យក​វា​មក​ទុក​ជា​មេរៀន​សម្រាប់​ថ្ងៃ​ក្រោយ​។ ខាង​ក្រោម​នេះ​ជា​វិ​ធី​មួយ​ចំ​នួន​ដែល​អ្នក​អាច​រៀន​ពី​កំ​ហុស​របស់​អ្នក​​បាន​។
១. ការ​សូម​​ទោស​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ​
បើ​អ្នក​មាន​កំ​ហុស​មួយ​ដែល​អាច​​បង្ក​រ​ឲ្យ​មាន​ផល​ប៉ះ​ព៉ាល់​ដល់​អ្នក​ដ៏​ទៃ​ ការ​សុំ​ទោស​គឺ​មាន​សារៈ​សំ​ខាន់​ខ្លាំង​ណាស់​។ អ្នក​ត្រូវ​បញ្ជាក់ថា​វា​ជា​ឧប្បតិ​ហេ​តុ​មួយ​ ដែល​អ្នក​មិន​ចង់​ឲ្យ​វា​កើត​ឡើត​ឡើយ​ ហើយ​អ្នក​ត្រូវ​ប្រា​កដ​ថា​ ​កំ​ហុស​នោះ​នឹង​មិន​កើត​ឡើង​ម្តង​ទៀត​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​សូម​​ទោស​ដែល​សមរម្យ​អាច​ឲ្យ​គេ​មាន​ជំ​នឿ​និង​ជឿ​លើ​អ្នក​ទៀត​ផង​។
បើ​អ្នក​មិន​សូម​​​ទោស​ទេ​ ពួក​គេ​អាច​នឹង​​ធ្វើ​ការ​ប្រ​ឆាំង​នឹង​អ្នក​វិញ​ទៅ​តាម​កំ​ហឹង​របស់​គេ​ដែល​មាន​។​​ តែ​បើ​​អ្នក​សូម​​ទោស​គេ​​ដោយ​ចិត្ត​ស្មោះ​ នោះ​គេ​នឹង​អ​ភ័យ​ទោស​ឲ្យ​អ្នក​ជា​មិន​ខាន​។ ការ​សូម​​ទោស​ដែល​ល្អ​ប្រ​សើរ​បំ​ផុត​នោះ​ គឺ​ការ​និយាយ​សូម​ទោស​នៅ​ចំ​ពោះ​មុខ​គេ​តែ​ម្តង​ ជៀស​វាង​ការ​សូម​ទោស​តាម​រយៈ​សំ​បុត្រ​ ឬ តាម​សារ​។ តែ​បើ​អ្នក​​មាន​ការ​ធ្វែស​ប្រ​ហែស​ឲ្យ​មាន​កំ​ហុស​នោះ​កើត​ឡើង​ម្តង​ទៀត​ អ្នក​គប្បី​និយាយ​ថា​សូម​ទោស​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​មាន​កំ​ហុស​នេះ​ម្តង​ទៀត​។
២. កុំ​ធ្វើ​ជា​អ្នក​សុ​ក្រឹត​និយម
បើ​អ្នក​រស់​នៅ​តែង​តែ​ខ្លាច​មាន​កំ​ហុស​ អ្នក​និង​ចំ​ណាយ​ពេល​ពេញ​មួយ​ជី​វិត​របស់​អ្នក​ដោយ​មិន​បាន​ធ្វើ​អ្វី​ទាំង​អស់​។ វា​មិន​មាន​ជា​បញ្ហា​អ្វី​ធំ​ដុំ​នោះ​ទេ​ បើ​អ្នក​គ្រាន់​តែ​មាន​កំ​ហុស​បន្តិច​បន្តួច​​នោះ​ តែ​វា​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ផង​ដែរ​សម្រាប់​ការ​រស់​នៅ​។ ពេល​អ្នក​កាន់​តែ​មាន​ទំ​នួល​ខុស​ត្រូវ​ខ្ពស់​ នោះ​អ្នក​នឹង​កាន់​តែ​មាន​កំ​ហុស​ច្រើន​ផង​ដែរ​។ បើ​អ្នក​មាន​អារម្ម​ណ៍​ថា​ ​អ្នក​ត្រូវ​តែ​​ជៀស​វាង​​កំ​ហុស​ នោះ​អ្នក​នឹង​មិន​អាច​ហ៊ាន​ប្រ​ថុយ​ប្រ​​ថានឹង​ការ​ងារ​គ្រោះ​ថ្នាក់​ឡើយ​។
៣. កុំ​ចំ​ណាយ​ពេល​​​​​​​​​​​ដោះ​សារ​​កំ​ហុស
វា​ជា​ធម្ម​ជាតិ​របស់​ពួក​យើង​មួយ​ដែរ​ដែល​ចូល​ចិត្ត​តែ​​ព្យា​យាម​ដោះ​សារ​រាល់​អ្វី​ដែល​បាន​ធ្វើ​ខុស​ ថា​ត្រូវ​។ នៅ​ពេល​ដែល​មាន​កំ​ហុស​តែង​តែ​ ទម្លាក់​កំ​ហុស​ទៅ​លើ​អ្នក​ដទៃ​។ ​យើង​មិន​ត្រូវ​ធ្វើ​បែប​នេះ​ អ្វី​ដែល​សំ​ខាន់​នោះ​ គឺ​ត្រូវ​តែ​​និ​យាយ​ថា​ខ្ញុំ​ខុស​ពេល​អ្នក​​បាន​ធ្វើ​ខុស​។
៤.​ ស្វែង​យល់​ថា​ហេតុ​អ្វី​កំ​ហុស​កើត​ឡើង
កំ​ហុស​កើត​​ចេញ​ពី​មូល​ហេតុ​ផ្សេង​ៗ​គ្នា​។ ដើម្បី​ជៀស​វាង​ការ​បង្ករ​ឲ្យ​មាន​កំ​ហុស​ដ​ដែល​កើត​ឡើង​ អ្នក​ត្រូវ​តែ​ដឹង​ឲ្យ​ច្បាស់​ថា​កំ​ហុស​របស់​អ្ននកើត​ចេញ​ពី​ណា​។
៥.​​​ ជៀស​វាង​កំ​ហុស​កើត​ឡើង​ដដែល​ៗ
​នៅ​ពេល​អ្នក​មាន​កំ​ហុស​ អ្នក​គួ​តែ​ស្វែង​រក​ដំ​ណោះ​ស្រាយ​មួយ​ដ៏​ល្អ​ ព្រម​ទាំង​រៀន​ពី​វា​ទៀត​ផង​។ បើ​អ្នក​ធ្វើ​ឲ្យ​មាន​កំ​ហុស​នេះ​ម្តង​ទៀត​ នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​មិន​មាន​ទំ​នួល​ខុស​ត្រូវ​ចំ​ពោះ​ខ្លូន​ឡើយ​។​
៦. កំ​ហុស​ជា​ឳ​កាស​មួយ​សម្រាប់​រៀន
អ្នក​អាច​កើន​ឡើង​នូវ​ឧត្តម​គតិ​ និង ការ​ពង្រឹង​ខ្លូន​ឯង​តាម​រយៈ​កំ​ហុស​ផ្ទាល់​ខ្លួន​របស់​អ្នក​។ នេះ​ដោយសារ​តែ​​​អ្នក​មាន​កំ​ហុស​ដោយ​សារ​តែ​អ្នក​ធ្វើ​ការ​ប្រ​ថុយ​ប្រ​ថាន​ តែ​វា​អាច​ឲ្យ​អ្នក​ទទួល​បាន​ជោគ​ជ័យ​នៅ​ពេល​ក្រោយ​៕​
ដោយ៖ ជិន​ ​​ចានី​

No comments: