Tuesday, August 28, 2012

ធីសាស្រ្តក្លាយជាអ្នកនិពន្ធឆ្នើ


មនុស្ស​ជា​ច្រើន​ចូលចិត្ត​សសេរ​ជាការកំសាន្ត​លេង​​ហើយ​ពួកគេ​ទាំងនេះមិនដែលគិតចង់ អភិវឌ្ឍន៍វាជា  ជំនាញ​មួយ​ដើម្បី​ក្លាយ​ជា​អ្នក​ដែល​ពូកែ​សរសេរ​ឡើយ​។ ការ​ក្លាយ​​ទៅ​ជា​ជន​​​ដែល​ពូកែ ​ឬ រឹតតែ​ពូកែ​​សរសេរ​​នោះ តម្រូវ​ឲ្យ​អ្នក​មាន​កា​រលះបង់ខ្ពស់​និងខិត​ខំ​យ៉ាង​​ពេញទំ​ហឹងក្នុង​សិល្បៈ​នៃ​ការសសេរ​ ហើយ មាន​ការប្តេជ្ញា​ចិត្ត រៀន​សូត្រពី​អ្នក​ដទៃ​ ដែល​មានកិច្ចការ​សម្រាប់ប​ង្រៀនអ្នក។​ ពាន​រង្វាន់​​ដែល​អ្ន​ក​ទទួល​​បាន​​ពីភាពក្លាយ​ជាអ្នក​និព​ន្ធ​ឆ្នើ​មប្រហែល​មិនមែន​អ្វីដែល​ទាក់ទង​នឹង​លុយទេ​ ប៉ុន្តែ​វា​ជា​កេរ្តិ៍​​ឈ្មោះ​​ដែល​​មិន​​ចេះបាត់​បង់ៈ​​​
១.ការណែនាំៈ​ ចូរអាន​ពីសៀវភៅឬ​អត្ថបទ​ដែលមា​នការសរសេ​រឆ្នើមៗ​​ដែល​អ្នកអាច​រ​ក​បាន ​ដោយ​អ្នក​​ក៏​គួរ​អាន​នូវចំណុចណា​ដែលល្អៗ​នៃការសរសេ​រនៅក្នុង​កន្លែង​ណាមួយ​​ដែលអ្នកចូលចិត្ត​ជាងគេបានដែ​រ។​ ចូរយ​កចិត្តទុក​ដាក់ពីរបៀបដែលអ្នកនិពន្ធ​ទាំងនោះ​​បានធ្វើការប​ញ្ចូល​មនោសញ្ចេតនា  ដែលទា​ញ​ចេញ​ពី​​កថាខណ្ឌ័​មួយ​​​ទៅកថាខ័ណ្ឌ​មួយ​​ទៀត និងពីរ​បៀបនៃតួរអង្គ​​ឬចរឹតលក្ខណៈ​នោះប្រែប្រួល​យ៉ា​ង​ដូចម្តេច​ខ្លះ​​។​ កាលណា​​អ្នកអាននូវអ​ត្ថបទ​ដែលសរសេរដោយអ្នកនិ​ពន្ធល្បីៗកាន់តែ​ច្រើន  អ្នកនឹ​ងកាន់​តែទទួល​​បាន​គន្លឹះល្អៗនិង​របៀបនៃ​ការសរសេរ​ពីពួកគេ​កាន់តែ​ច្រើន​។
​២. សរសេរ​ឲ្យបានកាន់​តែច្រើនតា​មដែលអ្ន​កអាចធ្វើ​បាន​ មិនថាវាជា​កំណត់ត្រាប្រចាំថ្ងៃ​  រឿងខ្លីៗ​ឬ ជា​​រឿង​ប្រលោមលោក​ក្តី។ ហើយចូរផ្តោតសំខា​ន់ទៅលើទស្សនិក​ជន ឬ​​អ្នក​អាន​សម្រា​ប់​ការ​សរសេរ​​និង​កិច្ចការ​រ​បស់អ្នក ដើម្បីក្លាយឧប​ករណ៍ដែលអ្នកអាច​ស្វែង​យល់​ពី​ការសរសេរនោះ។
៣. ហ្វឹកហាត់​ជំនាញ​ប៉ិនប្រស​ប់​របស់អ្នកតាមរយៈ​ការរៀនសូត្រ និងការទទួលយកម​តិកែ​លំអរ។ បន្ទាប់​​មកអានសៀវភៅវេយ្យាករណ៍ និងស្វែងរកមតិយោបល់ពីអ្នកកែរសម្រួល និង មិត្តភក្តិ​ដែល​នឹង​ប្រាប់​​អ្នក​​ដោ​យស្មោះត្រង់ពីភាពខ្វះ​ចន្លោះរប​ស់អ្នក។ មិនតែ​ប៉ុណ្ណោះ​​ត្រូវទ​ទួលយក​​ការរិះគន់​រ​បស់​ពួកគេ​ដោយ​​មិ​ន​មានកា​រខឹ​ងសម្បារ ហើយប្រើប្រាស់កា​រ​រិះគន់​នោះ​ជា​​មេរៀន​ក្នុង​​ការ​អភិវឌ្ឍ​ការ​​សរសេរ​​ទៅ​អនា​គត​​របស់​អ្នក​។ មិនយូរប៉ុន្មាន អ្នកនឹងចា​ប់ផ្តើមលុបបំបាត់បាននូវកំហុស​ឆ្គងដែលសំខាន់ៗ ហើយ​យល់​ ឃើញ​​ថា​កា​រ​សរសេរ​របស់អ្នកមានការរី​កចម្រើន។
ដោយៈ ប្រាក់ រតនា

No comments: