Tuesday, August 28, 2012

យុទ្ធសាស្ត្រ​ត្រីកោណ​ ក្នុង​ការ​យកឈ្នះលើ​ទម្លាប់ទម្រន់


“ចរន្ត​គំនិត​ដែល​មិន​ដាច់​ស្រេច​១ ចរន្ត​គំនិត​ដែល​ចេះ​តែ​ភ័យ​ខ្លាច​១ និង​ចរន្ត​គំនិត​ខ្វះ​វិន័យ​ខ្លួន​ឯង​១ គឺជា​កត្តា​នាំ​ឲ្យ​មាន​ទម្លាប់​ទម្រន់​កើតឡើង​ក្នុង​ខ្លួន​មនុស្ស”
“សកម្មភាព អាច​ធ្វើ​ឲ្យ​ចរន្ត​គំនិត​មិន​ដាច់ស្រេច​ ភាព​​ភ័យ​​ខ្លាច និង​ការ​ខ្វះ​វិន័យ​ ​រលាយ​សាប​សូន្យ​បា​ន”​​
(ទស្សនាទានៈ ម៉ៃ រ៉ាម)
            តើអ្នកមាន​ធ្លាប់​បាន​ដឹងថា៖ “អ្នក​ធ្លាប់បាន​ទុក​អ្វីមួយ​ដែល​អ្នក​កំពុង​​ធ្វើ​ចោល​ ដោយ​មិន​បាន​ពី​មូលហេតុ​របស់​វា​ដែរ​ឬទេ”?​  មនុស្ស​គ្រប់​គ្នាបាន​ធ្វើ​ដូច្នោះ រហូត​ដល់​កម្រិតមួយ​ជាក់​លាក់​ ប៉ុន្តែ​ វា​អាចជាការខ្វល់​ខ្វាយ​ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ​ដោយ​មិន​មាន​ហេតុផល​ច្បាស់​លាស់​ ។ ការ​ព្រងើយកន្តើយ​នឹង​ អាច​បង្កបញ្ហា​តូច​ឲ្យ​ទៅ​ជា​ធំ ឬ បង្ក​ឲ្យ​មាន​បញ្ហា​កាន់​តែ​ធ្ងន់​ឡើង​ៗ​ជាង​មុន ហើយ​រឹត​តែ​លំបាក​ក្នុងការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ ។
​តាមការ​សង្កេត​របស់​អ្នក​សង្គមវិទូ​មួយ​ចំនួយ បាន​ឲ្យ​ដឹង​ថា៖ “​ភាព​ទម្រន់​  ឬ ការ​បង្អែរ​បង្អង់ អាច​បណ្តាល​មក​ពី​កត្តា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់” ។ ក៏​ប៉ុន្តែ​ ខ្ញុំសូម​លើក​យក​មក​តែ​កត្តា​សំខាន់ៗ​​​​បី​ប្រការ​ប៉ុណ្ណោះ​ មក​បង្ហាញក្នុង​ទីនេះ​ ។

១/ប្តេជ្ញា​ចិត្ត​ជម្នះ​លើ​អារម្មណ៍​មិន​​ដាច់​ស្រេច​

មនុស្ស​​ជា​ច្រើន​តែង​មាន​អារម្មណ៍​​​ស្ទាក់​​ស្ទើរនិង​ទម្រន់កើតឡើង​ ដោយសារ​ពួក​គេកើត​នូវ​កូន​អារម្មណ៍​មួយ​ គឺ​​អារម្មណ៍​មិន​ដាច់​ស្រេច​ ក្នុង​ការ​ចាប់​ផ្តើម​​ធ្វើ​ ឬ ចាប់​យក​ការងារ​ណា​មួយ​យក​ធ្វើ​ ។ ឧទាហរណ៍ៈ អ្នក​​ចង់​សម្រក់​ទម្ងន់​និង​ចង់​បាន​រាង​ស្រស់​សង្ហារ​ ប៉ុន្តែ​ វា​ហាក់​បី​ដូច​ជា​លំបាក​ក្នុង​​ការចាប់​ផ្តើម​កម្មវិធី​លំហាត់​ប្រាណ​និង​ផ្លាស់ប្តូរ​ទម្លាប់​បរិភោគ​របស់​អ្នក​ ។ ​ម្យ៉ាង​វិញ​ទៀត​ អ្នក​ចង់​ស្នើសុំ​ឲ្យ​ចៅ​ហ្វាយ​របស់​អ្នក​តម្លើង​ប្រាក់​ខែ​ឲ្យអ្នក​ តែ​អ្នក​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ឆ្លើយ​តប​របស់​គាត់​ ឬ អ្នក​ជៀស​វា​នូវបញ្ហាហ្នឹង​ ។ ការ​ព្យាយាម​រត់​ចោល​បញ្ហា​ គឺ​ជា​ការ​បង្ក​ឲ្យបញ្ហា​រឹង​រឹត​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ឡើងៗ កាន់​តែ​គេច​ កាន់តែ​យ៉ាប់ ។ ​អ្វី​ដែល​បាន​កើត​ក្នុង​សភាព​តូច​ តែ​វាអាច​បង្ក​បង្កើន​ឲ្យ​ជា​ធំបាន​ បើអ្នក​នៅ​តែ​មា​ន​អារម្មណ៍​ទម្រន់​និង​បង្អែរ​បង្អង់ ។

យុទ្ធសាស្ត្រ​ជោគ​ជ័យ​

វិធីសាស្ត្រ​ដ៏ប្រសើរ​បំផុត​សម្រាប់​វាយ​បំបាក់​នូវ​ការ​​គិត​បែប​ទម្រន់ ឬ អារម្មណ៍​មិន​ដាច់ស្រេច​ហ្នឹង​ គឺ ជម្រុញ​ខ្លួន​អ្នក​ ឬ ចាប់​បង្ខំ​ខ្លួន​អ្នក​ឲ្យ​អី្វមួយ ដើម្បី​វា ។ ប្រសិន​បើ​ វា​ជួយ​អ្នក​មិន​ឲ្យ​មាន​អារម្មណ៍​​ភ័យ​ខ្លាច​ ចូរ​ព្យាយាម​​វាយ​បំបាក់​ការងារ​ធំៗ ឲ្យ​ទៅ​ជា​រាង​តូចៗវិញ​ ។ ឧទាហរណ៍ៈ អ្នក​ចង​ទទួល​បាន​សុខភាព​ល្អនិង​មាន​សម្រស់​ស្រស់​ជាង​មុន​ ចូរ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​ ឲ្យ​បាន​៣០​នាទី​ក្នុង​មួយថ្ងៃៗ ។  នៅ​ពេ​ល​ដែល​អ្នក​មាន​អារម្មណ៍​ល្អ​ជាមួយ​ការ​លំហាត់​ប្រាណ​ហើយ ចូរចាប់​ផ្តើម​ផ្លាល់ប្តូរនូវ​ការ​បរិភោគ​ដែល​មិន​អំណោយ​ផល​ មក​រក​ការ​បរិភោគ​ដែល​មាន​អំណោយ​ផល​ដល់​សុខភាព​វិញ​ ហើយ​អនុវត្ត​ដូច្នោះ​ ឲ្យ​បាន​ទៀតទាត់​ ។
ប្រសិន​បើ​ ការងារ​ណា​នីមួយ​ដែល​អ្នក​មិន​អាច​វាយ​បំបែក​បាន ដូច​ជា​ការ​ស្នើសុំ​ឲ្យ​លោក​នាយ​របស់​អ្នក​តម្លើង​ប្រាក់​ខែ​ អ្នក​អាច​នឹង​ចូល​ដល់​នូវ​ចំណុច​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា៖ “អ្នក​គ្មាន​បាត់បង់​​អ្វីសោះ​ ដោយ​គ្រាន់​តែ​​ការ​ព្យាយាម​​ធ្វើ​ដើម្បី​សម្រេច​” ។ ចូរ​ចាប់​ជម្រុញ​ខ្លួន​អ្នក​ក្នុង​ការ​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ភ្លាម! ជាធម្មតា​ការ​ចាប់​ផ្តើម​សកម្មភាព​ គឺ​មាន​ន័យ​​ថា​៖​ “​អ្នក​អាច​សម្រួល​ដល់​អារម្មណ៍​​សម្ពាធនិង​ការ​ភ័យ​ខ្លាច​របស់​អ្នក​ ឲ្យ​មាន​ផាសុកភាព​ទ្វេឡើង” ។ បិសាច​ គឺ​អារម្មណ៍​ស្ទាក់​ស្ទើរ​និង​ភាព​ទម្រន់​ តែង​តែ​កើត​ឡើង​លើ​ខ្លួនយើង​ជានិច្ច​ បើ​មិន​ប្រយ័ត្ន​ទេ​ វា​នឹង​ចូល​មក​យាយី​ជាមិនខាន​ឡើយ ។

២/ប្តេជ្ញាចិត្តជម្នះលើភាព​ភ័យ​ខ្លាច​

ហេតុផល​មួយ​ទៀត​ដែល​បង្ក​ឲ្យ​អ្នក​កើត​នូវ​​អារម្មណ៍​ស្ទាក់​ស្ទើរ​ ឬ បង្អែរបង្អង់​ គឺដោយ​សារ​ភាព​​ភ័យ​ខ្លាច​របស់​អ្នក​ ។ នៅពេល​ដែល​អ្នក​មា​ន​វិថីចិត្ត​​ខ្លាច​កើតឡើ​ង​ អ្នក​នឹង​មិន​អាច​​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​វា​ ឲ្យ​បាន​ល្អ​ឡើយ ឬ ថា៖ “លក្ខខណ្ឌ​នានានឹង​មិន​អាច​ធ្វើ​ដំណើរឆ្ពោះ​ទៅ​មុខ​ដោយ​ត្រឹម​ត្រូវ​បាន​ឡើយ” ។ ប្រសិន​បើ​ អ្នក​មាន​អារម្មណ៍​ស្ទាក់​ស្ទើរ ឬ ​រង់​ចាំ​​អ្វី​គ្រប់​យ៉ាង ឲ្យមាន​​ភាពល្អ​សុក្រឹត្យ​ កើត​ឡើង​ ឬ​ រង់ចាំ​សមត្ថភាព​របស់​អ្នក​ ឲ្យ​មាន​ពេញលេញ​ អ៊ីចឹង​ ចូរ​រង់ចាំចុះ ។ ប៉ុន្តែ ជាសំណាង​អាក្រក់​ ពេល​វេលា​ ឬ ស្ថានភាពល្អ​ឥត​ខ្ចោះ នឹង​មិន​អាច​កើត​ឡើង​ ឬ ដើរ​ចូល​មក​រក​អ្នក​ឡើយ ។ ដូច្នេះ ចូរបញ្ចប់​ការរង់ ឬ ការ​ស្ទាក់​ស្ទើរ​ដែល​ឥតប្រយោជន៍របស់​អ្នក​ចេញ​ទៅ!​

យុទ្ធសាស្ត្រ​ជោគ​ជ័យ​

យុទ្ធសាស្រ្ត​ដ៏ប្រសើរ​សម្រាប់ការ​ទទួល​បាន​នូវ​​ភាព​ជោគ​ជ័យ​លើ​ទម្លាប់​ទម្រន់​នេះ គឺ​ត្រូវ​​អះអាង​ថា៖ “​អ្វី​គ្រប់​យ៉ាង​គឺ​មិន​មាន​ភាព​ល្អ​ឥត​ខ្ចោះឡើយ​ សម្រាប់អ្នក” ។ “​អ្នក​មិន​ចាំ​បាច់​ធ្វើ​ជា​មនុស្ស​ដែល​ល្អ​ឥត​ខ្ចោះ ​ ក្នុង​សកម្មភាព​ ឬ សមត្ថភាព​របស់​អ្នក​ឡើយ​ ហើយ​ស្ថានភាព​ ឬ លក្ខខណ្ឌ​នានា​ក៏​មិន​មាន​ភាព​ល្អ​ប្រណីត​ឥត​ខ្ចោះ ដើម្បីឲ្យ​អ្នក​បង្កើន​​ខ្លួន​ដើរ​តាម​វាដែរ” ។ នៅ​ពេល​ដែល​អ្នក​​យល់ព្រម​ឲ្យ​សេចក្តី​ត្រូវ​របស់​អ្នក​ មាន​អ្វី​គ្រប់យ៉ាង​​ដូច្នោះ ពោលគឺ អ្នក​គិត​ថា​៖ “​គ្មាន​អី្វ​ដែល​វិសេសវិសាល​ឥត​ខ្ចោះទេ នៅក្នុង​លោក​នេះ” នេះមាន​ន័យ​ថា​៖ “អ្នក​បាន​ផ្តល់​សេរីភាព​ក្នុង​ការ​ទទួល​បាន​នូវ​ភាពរីក​រាយ​ក្នុង​ដំណើរ​វិថី​ជីវិត​របស់​អ្នក​និង​ចាក់ចេញ​ពី​ទម្លាប់ដ៏​អាក្រក់​គឺ​ទម្រន់​ ហើយ​អ្នក​បាន​បោះ​វា​ចោល​ទៅក្នុង​ធុង​សម្រាប់​ដោយ​គ្មាន​ក្តី​ស្រណោះ​” ។​​

៣/ត្រូវយក​ជម្នះ​លើ​ទម្លាប់​ខ្វះ​វិន័យ

            ជាទី​បញ្ចប់​ ការ​ខ្វះ​វិន័យ​ខ្លួន​ឯង​​ អាច​នឹង​បណ្តាល​ឲ្យ​​អ្នក កើត​នូវ​ទម្លាប់​ដ៏អាក្រក់​ គឺ​ទម្លាប់​ទម្រន់​ ពីព្រោះ អ្នក​នឹង​មិន​មាន​ក្តី​ព្យាយាម​ ក្នុង​ការ​ផ្លាស់​ដំណើរ​គំនិតពីទម្លាប់​អវិជ្ជមាន​ទៅរក​ទម្លាប់​វិជ្ជមាន ក្នុង​គន្លង​ជីវិតអ្នកបាន​ឡើយ​ ។ ត្រូវតែ​ប្រឈម​មុខ​នឹង​វា អ្វី​គ្រប់​យ៉ាង​ដែល​មាន​តម្លៃ​នឹង​តម្រូវ​ឲ្យ​មាន​ការ​ព្យាយាម​ ដើម្បី​ជ័យ​ជោគរបស់​អ្នក ។
អ្នក​ក៏​ត្រូវ​តែ​ជម្រុញ​ខ្លួន​អ្នក​ ឲ្យ​ក្លាយ​ជា​សាព៌ាង្គកាយ​មួយដែល​មាន​សកម្មភាព​ ហើយ​អ្វី​ដែល​អ្នកដឹង​ អ្នក​ត្រូវ​តែ​អ្នកវា​ ​ដោយ​ខាន​មិន​បាន បើ​ទោះ​បី​ ជា​អ្នក​មិន​បាន​រីករាយ​ក្នុង​ការ​ធ្វើ​វា​ក៏​ដោយ ។ ​ប្រសិន​បើ​ អ្នក​ព្យាយាម​គិតថា៖ “បញ្ហា​និង​អសកម្មភាព​នានាដែលជាលទ្ធផល​នាំ​ឲ្យ​កើត​មាន​អារម្មណ៍​ទម្រន់​” អ្នកនឹង​អាច​ស្វែង​រក​នូវ​ពិភព​មួយ គឺការ​ជួយ​ជម្រុញ​ទឹក​ចិត្ត​និង​វិន័យ​ ដើម្បី​អភិវឌ្ឍ​អ្នក​ ឲ្យ​វិវត្ត​ទៅ​មុខ​ជា​និរន្តរ៍ ។

សន្និដ្ឋានកថា

ជាទូទៅ ទម្លាប់​របស់​មនុស្ស​មាន​ពីរ​គឺ ទម្លាប់​ល្អនិង​អាក្រក់ ។ ទម្លាប់​គឺ​តែង​តែ​កើត​ចេញ​ពី​ចរន្ត​គំនិតរបស់​បុគ្គល​ម្នាក់​ៗ​ ដោយ​ផ្ទាល់​ ។ បុគ្គលគ្រប់​រូ​ប​គឺ​ជា​មេដឹក​នាំ​របស់​ខ្លួន​ដោយ​ផ្ទាល់​ ពោល​គឺ​កើត​មាន​ជីវិត​ភ្លាម​ ត្រូវ​ក្លាយ​ជា​មេដឹក​នាំខ្លួន​ឯង​​ភ្លាម​ ដោយ​ស្វ័យ​ប្រវត្តិ​ គ្រាន់តែ​​យើងមិន​បាន​ចាប់​ភ្លឹក​លើ​វាប៉ុណ្ណោះ ។ ដូច្នោះ ដើម្បី​យក​ជ័យ​ជម្នះ​លើ​ទម្លាប់​អាក្រក់ (ទម្លាប់​ទម្រន់​) ​និ​ង​ទទួល​យកនូវ​ទម្លាប់​ល្អ​ គឺ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​តាម​យុទ្ធសាស្រ្ត​របស់​ខ្ញុំ​ចុះ អ្នក​នឹង​ទទួលបាន​នូវ​ផ្លែ​ផ្កា​ដ៏​ត្រចះ​ត្រចង់ជាមិន​ខាន​ឡើយ ។ ចូរ​ព្យាយាម​យក​ជ័យ​លើអារម្មណ៍មិន​ដាច់ស្រេចអារម្មណ៍​ភ័យខ្លាច​​ និងទម្លាប់​ខ្វះ​វិន័យ!៚៚៚
 ដោយៈ ម៉ៃ រ៉ាម

No comments: