Tuesday, August 28, 2012

យុទ្ធសាស្ត្រតី្រកោណ បីជំហាន ដើម្បីឈានដល់ឥទ្ធិពលកំពូលនៃភាពជាអ្នកដឹកនាំ


ភាព​ជា​អ្នក​ដឹក​នាំ​ត្រូវ​ពឹង​​លើ​កត្តា​ធំ​ៗ​បី​ គឺ​ការ​អនុញ្ញាត១ ​សេវាកម្ម១ និង​គតិ​បណ្ឌិត​១”
​”ការ​ដឹកនាំ​ជោគ​ជ័យ​ ត្រូវ​អាស្រ័យ​នូវ​សិល្ប៍សាស្រ្ត​របស់​ខ្លួន​ វាអាច​នឹង​ស្ថិត​ក្នុង​ស្ថានភាពផ្សេង​គ្នានិង​ត្រូវ​ប្រា​ស់​នូវ​យុទ្ធសាស្រ្ត​ផ្សេង​គ្នា​ដែរ” 
“មេដឹក​កំពូល​ត្រូវ​ចេះ​ប្រើ​ប្រាស់​អាវុធ​របស់​ខ្លួន​ឲ្យ​ត្រឹម​ត្រូវនិងសុក្រឹត្យ​បំផុត​​”​
(ទស្សនាទានៈ ម៉ៃ រ៉ាម)
ក្នុង​​ខណ:ពេល​ដែល​មាន​ទ្រឹស្តី​និង​ទស្សនាទាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ស្តីពី​ការ​ធ្វើ ឬ បង្កើត​មាគ៌ា​មួយដែល​ឲ្យ​ក្លាយ​ជា​ភាពជាបុគ្គលដឹក​នាំដែល​ប្រកប​ដោយ​ឥទ្ធិពល​ដ៏​មហោ​ស្ចារ្យ​ ឬ ជា​មគ្គុទ្ទេសក៍​ដ៏​កំពូលនោះ ខ្ញុំ​បាទ​សូម​លើក​យក​គ្រឿង​ផ្សំ​ចំនួន​បី​យ៉ាង​ មក​ចូល​រួម​ចំណែក​ ក្នុងការ​កសាង​ខ្លួន​ ឲ្យ​ក្លាយ​ជា​ម​គ្គុទ្ទេសក៍​ដ៏ប្រសើរ​ផង​ដែរ​ ។ គ្រឿង​ផ្សំ​ទាំង​បី​ប្រការ​ហ្នឹង គឺ​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់​ ដែល​អាច​ធ្វើ​ឲ្យ​សម្ល​មគ្គុទ្ទេសក៍​របស់​អ្នកមាន​រសជាតិ​កាន់ឈ្ងុយ​ឆ្ងាញ់ទ្វេឡើង ។  យុទ្ធសាស្ត្រ​ទាំងបី​ប្រការ​ហ្នឹង​ គឺ​ពិសិដ្ឋ​បំផុត ដែល​មិន​អាច​​ខ្វះ​បាន​ ។
តាមការណ៍ពិត យើងមានគ្រឿងផ្សំ ឬ វិធីសាស្រ្ត​ដ៏​ច្រើន​ក្នុង​ការស្ថាបនា​វិថីដែលពោរពេញ​ដោយ​មហា​ឥទ្ធិពល​របស់​មគ្គុទ្ទេសក៍ ។ ក៏​ប៉ុន្តែ កតា្តសំខាន់ គឺស្ថិត​នៅ​ត្រង់​ថា៖ “​តើ​យើង​នឹង​ត្រូវ​ជ្រើសរើស​យក​វិធីសាស្ត្រ​ណា ក្នុង​ការ​អភិវឌ្ឍ​ទេពកោសល្ល​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​អ្នក​ប៉ុណ្ណោះ​” ។ យុទ្ធសាស្រ្ត​ត្រី​កោណ​ទាំង​បី​ខាងក្រោម​ហ្នឹង​ នឹងពិត​ជា​អាច​ជួយ​បង្កើន​រសជាតិ​​នៃ​ភាពដឹក​នាំរបស់​អ្នក​មិន​ខាន​ឡើយ​ ។

១/យុទ្ធសាស្រ្តបឋម៖ ការអនុញ្ញាត​

“ការអនុញ្ញាត​” ជាឧបការណ៍​ ឬ ជា​គ្រឿង​ផ្សំមួយ​យ៉ាង​ដែល​មេដឹក​នាំកំពូល​​ភាគ​ បាន​សម្រេច​ជ្រើស​រើស​វា​យក​បង់​និង​ផ្សែ​ផ្សំ​ឲ្យ​ក្លាយ​ជា​សិល្ប: ឬ សិល្ប៍សាស្ត្រ​​មួយ​ក្នុង​ការ​ដឹក​នាំ​ ។​ពួក​គេ​ប្រើប្រាស់​សិល្ប៍​សាស្រ្ត​ហ្នឹង​ ដោយ​ប្រុងប្រយ័ត្ន ពោលគឺ​​ត្រូវ​ប្រើ​វា​ ឲ្យ​បាន​ត្រឹម​ត្រូវ​ទាំង​បរិមាណ​និង​ពេលវេលា​របស់​វា​ ។ សិល្បៈ​ “ការ​អនុញ្ញាត​” ហ្នឹង វា​អាច​លេច​ចេញនូវ​​ព្រំ​ដែន​​និង​កំហិត​របស់​វា ។ ការ​ប្រើប្រាស់​វា​ មិន​អាច​ធ្វេស​ប្រហែស​​បាន​ឡើយ ។  មិន​ថា​៖ “វាជា​ការ​អភិវឌ្ឍ​បុគ្គលិកលក្ខណៈ​ ឬ ក្រុម​គ្រួសារ​ ឬក៏ ជា​ការ​បង្កើត​អាជីវកម្ម​ក្តី” ។ ទាំង​ហ្នឹង​ គឺតម្រូវ​ឲ្យ​មាន​​រយៈពេលនៃ​ការ​ទទួល​យក​ ឬ ​ដំណើរ​ការ​នៃ​​ការ​អនុញ្ញាត​” ដែល​នឹង​អាច​ជួយ​បង្កើត​ឲ្យ​មាន​ផ្លែ​ផ្កា​ល្អ​ ។ តើ​អ្នក​ធ្លាប់​សង្កេត​ឃើញ​ខ្លួន​ឯង​ថា៖​ “បាន​បង្ខំ​អី្វ​មួយ​ឲ្យ​កើត​ឡើង​ដែរ​ឬ​ទេ”? តើ​អ្នក​ធ្លាប់​សង្កេត​ឃើញ​ខ្លួន​ឯង​ថា៖​ “​បាន​បង្ខិត​បង្ខំខ្លួន​ឯង​ ឬ ​សមាជិក​ក្រុម ឬក៏ ​អតិថិជន​ ឬថា​ ​មិត្តភក្តិ​ ពុំ​នោះ​សោត​ បុគ្គលដទៃ​របស់អ្នកដែរ​ឬ​ទេ”?
តើ​សិល្ប៍សាស្ត្រ​បែប​ការ​អនុញ្ញាត​ហ្នឹង អាច​ជួយ​បន្ថែម​គ្រឿង​ ដើម្បី​បង្កើន​រសជាតិ​ដល់​ការ​ដឹក​នាំ​របស់​អ្នក​បាន​យ៉ាង​ណាខ្លះ​? តើ​អ្នក​ត្រូវ​ប្រើប្រាស់​វា​ដោយ​វិធី​ណា​ ដើម្បី​ឲ្យ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​?
រូបមន្ត​ប្រើប្រាស់​ វិធីសាស្រ្ត​អនុញ្ញាតិ
ចូរ​សង្កេត​មើល​អត្ថន័យរបស់​ “អនុញ្ញាត” ​ដូច​ខាង​ក្រោម​៖
១/ផ្តល់​ការ​យល់​ព្រម​ឲ្យ​ធ្វើ​មួយ… ឧទាហរណ៍ៈ អនុញ្ញាត​ឲ្យ​សិស្ស​ឈប់​សម្រាក​ ឬ អនុញ្ញាតិ​ឲ្យ​ទៅ​ផ្ទះ​ជាដើម ។
២/ផ្តល់​សិទ្ធិ​ឲ្យ​, ព្រម​ឲ្យ​មាន, ព្រម​ឲ្យ​ចូល​រួ​ម​ចំណែក… ឧទាហរណ៍ៈ ​អនុញ្ញាត​ឲ្យ​ចូល​ភាគ​ហ៊ុន​ជាមួយ​គ្នា​ ឬ អនុញ្ញាត​ឲ្យ​សិទ្ធិ​អាជ្ញា​បណ្ណ​ជាដើម​ ។
៣/​អនុមតិ, បញ្ញត្តិ… ឧទាហរណ៍ៈ អនុញ្ញាត​ឲ្យ​​បញ្ញត្តិច្បាប់​ ។
៤/ទទួល​ព្រម​ឲ្យ​អ្វី​មួយ​កើត​ឡើង​ ឬ មាន​… ឧទាហរណ៍ៈ អនុញ្ញាត​ឲ្យ​ទទួល​យក​ប្រាក់​ ចំនួន​១០០០​ដុល្លារ ។
យុទ្ធសាស្រ្ត​អនុញ្ញាតិ​ គឺ​តម្រូវ​ឲ្យ​មាន​ភាព​ជឿជាក់​ ការ​ទុក​ចិត្ត​បាន​ ការ​លួង​លោម​ ​អព្ភន្ដរញ្ញាណ​ (ការ​យល់​ច្បាស់​ដោយ​មិន​បាច់​ពិចារណា​) និង​ឆន្ទៈ​ក្នុង​ការ​អនុញ្ញាត​ ឬ យល់​ព្រម​ឲ្យ​ទៅ​ មិន​មែន​​ជា​អ្វី​ដែល​អ្នក​ត្រូវ​តែ​ទៅ​ស្វែង​រក​តាម​សាលា​ តាម​ទី​ផ្សារ​ ឬ​ នៅ​តាម​ជាយ​ថ្នល់​នោះ​ឡើយ​ ។ វាជា​ការ​អនុញ្ញាត​មួយ​ដែល​ស្ថិត​ក្នុង​របៀង​មួយ​នៃ​​មេដឹកនាំ​ដែល​ធ្វើ​ឲ្យ​​អ្នក​នៅ​ក្រោម​បង្គាប់​បញ្ញាកើត​​មាន​គំនិត​ច្នៃ​ប្រតិដ្ឋ មាន​ការ​អភិវឌ្ឍ​ និង​កាន់​តែ​ប្រសើរ​ជាង​មុន​​ ពោលគឺ​ អាច​ជម្រុញ​ឲ្យ​បុគ្គលិក​ល្អ ក្លាយ​ជា​បុគ្គ​លិក​កាន់​ល្អ​ប្រសើរ​ជាង​មុន​ ហើយ​​បុគ្គលិក​ដែល​ល្អ​ប្រសើរ​ ឲ្យ​ក្លាយ​ជា​បុគ្គលិក​ដែលរឹង​រឹត​តែ​វិសេស​វិសាល​ថែម​ទៀត ។ ​
ពេល​ដែល​អ្នក​ក្រុម​ការងារ​របស់​អ្នក​ក្លាយ​ជា​បុគ្គល​ដ៏​ប្រសើរ​និង​វិសេស​ឥត​ខ្ចោះ​នោះ​ អ្នក​ក៏​នឹងក្លាយ​ជាមេដឹកនាំ​ដ៏មហោស្ចារ្យ​ ។ យើង​អាច​និយាយ​ម្យ៉ាង​ទៀតបាន​ថា៖ “​សិល្បៈ​នៃការអនុញ្ញាត​ ជា​ទ្រឹស្តី​ក្នុង​ការ​អូស​ទាញ”​ ។
នៅ​ពេល​ដែល​​មេដឹក​នាំ​ផ្តល់​ការ​អនុញ្ញាត​ដល់​អ្នក​ម្នាក់​ ដើម្បី​ធ្វើ​អ្វី​មួយ​ ឬ អនុញ្ញាត​ពេល​​ឲ្យ​ វា​មាន​ន័យថា​៖ ​”​​បាន​ផ្តល់​ឲ្យ​ត្រានៃអាជ្ញា​សិក​​នៃ​ ឬ ​សិទ្ធិអំណាច​​” ។​ វាមានធម្មានុរូប​ត្រឹម​ត្រូវ​តាម​ច្បាប់​ ។
ការ​អនុញ្ញាត​ជា​ទម្រង់​មួយ​នៃ​ការ​យល់ព្រម​​ ឬ ផ្តល់​ពេល​វេលា​ ឬ ឱកាស​មួយ​ ឲ្យ​ជន​ណា​ម្នាក់​បានធ្វើ​ការងារ​ ឬ កិច្ចការ​របស់​គេ ដោយ​មិន​ចូលទៅជ្រៀត​ជ្រែក ឬ តាម​ត្រួត​ពិនិត្យ​​ដោយ​ផ្ទាល់​ ។  នេះ​ជា​កាដូ​នៃ​សេរីភាព​និង​ការគោរព​មួយ ។
តម្រង់​ភ្នែក​របស់​អ្នក​​ឆ្ពោះ​ទៅ​រក​បាល់​មួយ
សេរីភាព​​អាច​មាន​សក្តានុពល​ភាព​ធ្វើ​ឲ្យ​កើត​មាន​ការ​រំលោភ​បំពាន​ ។ ដូច្នេះ​ មេដឹក​នាំ​ជា​ច្រើន​ មិន​បាន​បិទ​នេត្រា​របស់​គេ ដោយ​ឲ្យ​បាល់​ធ្លាក់​មក​ដល់​ដី​តាម​ទំនើង​ចិត្ត​ឡើយ ពោល​គឺ គេ​នឹង​នៅ​តែ​តាម​ពិនិត្យ​មើល​គ្រប់​វិនាទី​ ។ ការ​អនុញ្ញាត​មិនមែន​មាន​ន័យ​ថា៖ “​អនុញ្ញាត​ឲ្យ​ដោយ​​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ” ។ ប៉ុន្តែ ការ​ដឹកនាំ​ដែល​មិន​មាន​កាដូ​នៃ​សេរីភាព​ ផ្តល់​ឲ្យ​នោះ​ទេ ក៏មិន​មាន​សក្តានុពល​ភាព​អ្វី​មួយ​នឹង​កើត​ឡើង​ឡើយ​ ។
មេដឹក​នាំ​ត្រូវ​តែ​មាន​ជំនឿ​និង​ការ​ទុកចិត្ត​ដ៏​មុត​មាំ​ ព្រម​ពិចារណា​ឲ្យ​បាន​យួរ​ មុននឹង​ចាប់​ផ្តើម​ប្រើ​សិល្ប៍សាស្ត្រ​ គឺ​ការ​អនុញ្ញាត​ ទៅ​លើ​អ្នក​ណា​​ម្នាក់​ ពោល​គឺ ទាមទារ​ឲ្យ​យល់​ច្បាស់​និង​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន​នៃ​ប្រភេទ​មនុស្សបែប​ណា​និង​ឲ្យ​ធ្វើ​អី ហើយ​នៅ​ពេល​ណា​ ។ ​
ការជឿជាក់​និង​ការអនុញ្ញាត
ចៅហ្វាយរបស់​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​​ ចំពោះ “ការអនុញ្ញាត” ។​ ក្រោយ​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​គាត់​ជឿ​ជាក់​មក​លើ​រូប​ខ្ញុំ​ ហើយ​ខ្ញុំ​បាន​បង្ហាញ​ពី​ដួង​ចិត្ត​របស់​ខ្ញុំ​ គាត់​ក៏​ចាប់​ផ្តើម​​​ប្រើ​ពាក្យ​អនុញ្ញាតជា​មួយ​ខ្ញុំ ។ គាត់​ក៏បាន​អនុញ្ញាត​ឲ្យខ្ញុំ​អភិវឌ្ឍ​និង​បង្កើន​ជំនាញ​របស់​ខ្ញុំ​ តាមរយៈ​ការ​ផ្តល់​កិច្ច​ការ​ជា​ច្រើន​និង​ការទទួល​ខុស​ត្រូ​វ​លើស​ពី​ការងារ​ធម្មតា​របស់​ខ្ញុំ ។ ខណៈពេល​ដែល​គាត់​បាន​ដាក់​ការ​ជឿ​ជាក់​មក​លើ​រូប​កាន់​តែ​ខ្លាំ​ងឡើង​ៗ​ គាត់​ក៏​បាន​ប្រគល់​នូវ​កិច្ច​ការ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​និង​អនុញ្ញាត​​ឲ្យ​ខ្ញុំ​សម្រេច​​​កិច្ច​ការ​ដោយ​ខ្លួន​ឯង​ ។
ការ​អនុញ្ញាតនិង​អំណាច
ខណៈពេល​ដែល​ ការ​អនុញ្ញាត​អាច​ជា​ភាព​ភ័យ​​ខ្លាច​ចំពោះ​​មេដឹក​នាំ​ ការ​អនុញ្ញាត​នោះ​​ក៏​អាច​​ផ្តល់​​នូវ​សិទ្ធិ​អំណាច​ដល់​អ្នក​ក្រោម​បញ្ជា​ផង​ដែរ ។ ការ​ផ្តល់​អំណាច​នោះ​ បាន​ជួយ​ស្ថាបនា​ការដឹង​គុណ​ ការ​សរសើរ និង​ការ​គោរព​ដ៏​ជ្រាលជ្រៅ​ចំពោះ​​មេដឹក​នាំ​​​ អស់​រយៈកាល ។
មេដឹក​នាំ​ដែល​ដឹង​ពី​អំណាច​នៃ​ការ​អនុញ្ញាត​ ក៏ត្រូវ​តែ​ដឹង​ដែរ​នូវ​សេចក្តី​ត្រូវ​ការ​ដ៏សមស្រប​របស់​អ្នកក្រោម​បង្គាប់​បញ្ជា​ ដើម្បី​យល់​ព្រម​ឲ្យ​ពួកគេ​ កាន់កាប់យក​ ឬ បំពេញ​បេសកម្ម​ខ្លួន​ ដោយ​បន្ថែម​នូវ​ការ​ចូលរួម​ចំណែក​ ក្នុង​ផ្តល់ឲ្យ​ពួកគេ​ នូវ​ការ​អភិវឌ្ឍ​ ការរីកចម្រើន​ និងការសិក្សា​  ។
មេដឹក​នាំ​ដែល​មាន​សមត្ថភាព​ក្នុង​បង្វឹកបង្វឺន​និងអប់រំនឹងទទួល​បាន​នូវ​អត្ថប្រយោជន៍​ដ៏សន្ធឹកសន្ធាប់​បី​អ្នក​ដទៃ ។ វាជា​នវា​នុវត្តន៍​ថ្មី​មួយ​ដែល​ការ​ដឹង​នាំ​ត្រូវ​ប្រកាន់​យក​អំណាច​និង​​សេរីភាព​នៃ​ការ​អនុញ្ញាត​ ។ មេដឹក​នាំ​ត្រូវ​តែ​ប្រើ​ប្រាស់​វិធីសាស្រ្តអនុញ្ញាតិ​និង​ផ្តល់នូវ​គោលការណ៍ ប្រឹក្សា និង​សកម្មភាព​កែតម្រូវ​នានា​ទៀត​ ប្រសិន​បើ​ ចាំបាច់​ ។
​​

២/យុទ្ធសាស្រ្តមជ្ឈឹម៖ សេវាកម្ម

នៅក្នុង​យុទ្ធសាស្រ្ត​ទីមួយ​ យើង​​បាន​និយាយហើយ​ ដែល​ជា​កត្តា​ដ៏​សំខាន់​ក្នុង​​ការ​ក្លាយជាមេដឹក​នាំ​ដ៏​កំពូល​ គឺ​សិល្បៈ​ក្នុងការ​អនុញ្ញាត​ ។ ឥឡូវនេះ យើង​សូម​ក្រឡេក​ទៅ​មើលគ្រឿង​ផ្សំ​មួយ​ទៀត​ ដែល​អាច​ជួយ​អ្នក​ក្លាយ​ជាមេដឹក​នាំ​ដ៏​ប្រកប​ដោយ​រស​ជាតិ​ឆ្ងាញ់ គឺគ្រឿង​ផ្សំ​ទី​ពីរ “សេវាកម្ម”​ ។​
នៅ​ក្នុង​វិស័យ​​ពាណិជ្ជកម្ម អ្នក​កាន់​តែ​​គ្រប់​គ្រង​និង​ដឹក​នាំ​ ក្នុង​ឋានៈ​ខ្ពស់​ទៅ​ៗ អ្នក​កាន់​តែ​ត្រូវ​អ្នក​ក្រោម​បង្គាប់​បញ្ជា​​ កាន់​តែច្រើន​ ។
នៅ​ក្នុង​វិស័យ​​ពាណិជ្ជកម្ម អ្នក​កាន់​តែ​​គ្រប់​គ្រង​និង​ដឹក​នាំ​ ក្នុង​ឋានៈ​ខ្ពស់​ទៅ​ៗ អ្នក​កាន់​តែ​ត្រូវ​អ្នក​ក្រោម​បង្គាប់​បញ្ជា​​ កាន់​តែច្រើន​ ។
ចូរ​ចង​ចាំ​ទុក​ថា៖ “តួនាទី​របស់​មេដឹកនាំ​ គឺ​ដើម្បី​ក្លាយ​​ភាព​​ជា​​ភាព​​ជា​​អ្នក​​នាំ​​ដ៏​​កំពូល​​ ត្រូវ​បម្រើ​ ឬ ផ្តល់​សេវាកម្ម គឺ​ថា​ត្រូវ​បញ្ជាក់​និង​បំពេញ​តាមតម្រូវ​ការ​ដ៏​សម​ស្រប​ “ ។ នេះ​ជា​ក្តី​ស្រឡាញ់​និង​និង​ភាព​ជា​អ្នក​ដឹក​នាំ​ ។

          ការបំពេញ​តួនាទី​ជា​មេដឹកនាំ

​បើ​ទោះ​បី​ជា អ្នក​ដឹកនាំ​ក្នុង​អន្តរ​ទំនាក់ទំនង​ក្តី​ ក្នុង​សាលា​ក្តី ឬ ក្នុង​ពិភព​ពាណិជ្ជកម្ម​ក្តី​ ឬក៏​ នៅក្នុង​ទី​ណាៗ​ក្តី​ ការ​បំ​ពេញ​តាម​សេចក្តី​ត្រូវ​ការ​ គឺជា​ការ​ស្ថាបនា​នូវ​អំណាច​ឲ្យ​ខ្លួន​ឯង​ ក្នុង​ពេល​ដែល​អ្នក​ដឹកនាំ​ ។ អ្នក​ផ្តល់​នូវ​អំណាច​ឲ្យ​ពួក​គេ​ ដើម្បី​បំពេញ​នូវ​បេសកម្ម​ ការងារ​ ឬ តួនាទី​នានា ។ វាជា​អន្តរទំនាក់​ទំនង​មួយ​នៃ​ការ​អនុញ្ញាត ។
ការ​ផ្តល់នូវ​សេវាកម្ម​ពី​មេដឹក​នាំ​ គឺ​ផ្តល់​ឲ្យ​មាន​ការ​ដឹង​គុណ​ផងដែរ​ ។ នៅពេលដែល​អ្នក​ផ្តល់​ឲ្យ​ជាប់​ជា​រៀង​រហូត​នូវ​ការបំពេញ​តាម​តម្រូវការ​និងសេវាកម្ម​ វា​ជា​ផ្នែក​មួយ​នៃ​​ត​ភ្ជាប់​របស់អ្នក​នឹង​អ្នកក្រោម​បង្គាប់​បញ្ជា ហើយ​អ្នក​កំពុង​តែ​កសាង​នូវ​​សេចក្តីទុកចិត្ត​ កាត់​បន្ថយ​ចំណូល​ និង​លើក​តម្កើង​នូវ​សុខុមាលភាព​បុគ្គលភាពរបស់អ្នក​ក្រោម​បញ្ជា​ ព្រម​ទាំង​អង្គភាព​ទាំង​មូល​ ជាពិសេស​បេសកម្មនិង​គោល​ដៅ​របស់​អ្នក​ ។ សិល្ប៍សាស្រ្ត​នេះ បាន​បង្ហាញ​នូវ​អត្ថប្រយោជន៍​ដ៏​ច្រើន​សន្ធឹកសនា្ធប់​ នៅ​ក្នុង​ដំណើរ​ការ​ដ៏​យួរ​អង្វែង​ ជា​ជាង​វិធីសាស្រ្ត​ក្នុង​ដឹក​នាំ​នានា​ទៀត ។ ​វា​ជួយ​បង្កើន​ថាមពល​និង​ឫទ្ថីអំណាចរបស់​អ្នក ។ ចូរបង្កើតឱកាស​ឲ្យ​បានច្រើនឡើងៗ សម្រាប់​អ្នក ​ក្នុងការ​ផ្តល់នូវ​សេវាកម្ម​ដល់​អ្នក​ក្រោម​បង្គាប់ ។
មេដឹកនាំ​ដែល​ប្រើប្រាស់​ថាមពល​ច្នៃ​ប្រឌិត​នៃ​ក្តី​ស្រឡាញ់​និង​សេវាកម្ម​ ត្រូវ​បង្កើត​ជំហាន​ដ៏ធំ​ ឆ្ពោះ​ទៅ​មុខ​រក​អំណាចនិង​ថាមពល​លើ​ផ្លូវ​របស់​គេ​ ។

៣/យុទ្ធសាស្រ្តឧត្តម៖ គតិបណ្ឌិតនិងថាពល

ត្រូវមាន​គតិ​បណ្ឌិតនិងថាមពល
      ត្រូវចាំថា៖ “អ្វីគ្រប់យ៉ាង គឺសុទ្ធតែជា​ថាមពល​ ហើយ​អ្វី​គ្រប់​យ៉ាង​នឹ​ង​នាំ​​មាន​​គតិ​បណ្ឌិត​​”
មេដឹកនាំ​ដែល​មាន​ឥទ្ធិពល​និង​អស្ចារ្យ​ ត្រូវតែ​ជាបុគ្គល​ដែល​មាន​គតិបណ្ឌិត​និង​ថាមពល​​ខ្ពស់​ ។ ​ក្នុង​អង្គភាព​ ឬ ស្ថាប័នមួយ​ដែល​ខ្លួន​កំពុងនឹង​ប្រឈម​មុខ​នឹង​បញ្ហានិង​វិបត្តិ​ដ៏​សន្ធឹក​សន្ធាប់​ដែល​ខ្លួន​ត្រូវតែ​ដោះស្រាយ​ ហើយការ​ដោះស្រាយ​ក៏ត្រូវ​តែ​ពឹង​លើ​គតិបណ្ឌិត​និង​អានុភាពដែរ ។ មេដឹក​នាំ​ដែល​ខ្វះ​គតិបណ្ឌិត​និង​សក្តានុពលភាព​ នឹង​នាំ​មកនូវ​វិបត្តិ​ក្នុង​ស្ថាប័ន​ខ្លួន​​ ឬ​ ការ​ដោះស្រាយ​បញ្ហា​នឹង​មិន​មានសុក្រឹត្យ​ទៀតផង​ ។ វា​ក្លាយ​ជា​ដុំភ្លើង​ដ៏​ក្តៅ​ដែល​ឆេះ​រោល​រាល​ពាសពេញ​ផ្ទៃ​នៃ​ការ​ដឹក​នាំ​របស់អ្នក​ ។ ដូច្នោះ ​គតិបណ្ឌិតនិង​ថាមពល​ជា​រឿង​ចំបាច់​បំផុត​របស់​មេដឹក​នាំ ។

                                                                                                                                     អត្ថបទៈ ម៉ៃ រ៉ាម

No comments: