Tuesday, August 28, 2012

បាត់បង់ការជម្រុញទឹកចិត្តនៅពាក់កណ្តាលផ្លូវ

Description: http://www.sombokit.com/wp-content/uploads/2012/03/1-google-logo-tutorial.gifDescription: http://www.sombokit.com/wp-content/uploads/2012/03/2-google-font-catull.gif
ការ​បោះ​បង់​អ្វី​មួយ​ចោល​នៅ​ពាក់​កណ្តាល​ផ្លូវ​គឺ​ជា​ទម្លាប់​មួយ​ដ៏​អាក្រក់​បំ​ផុត​។ ត្រូវ​ចាំ​​​កាល​ពី​អ្នក​ចាំ​ផ្តើម​ដំ​បូង​អ្នក​មាន​ការ​តាំង​ចិត្ត​ និង ពោ​ពេញ​ដោយ​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ធ្វើ​វា​ តែ​ពេល​ដល់​កណ្តាល​ទី​ តើ​ទឹក​ចិត្ត​របស់​អ្នក​ទៅ​ណា​អស់​ទៅ​?​
បើ​អ្នក​ជា​មនុស្ស​ដែល​ចាប់​ផ្តើម​ធ្វើ​អ្វី​ដំ​បូង​ពោ​ពេញ​ដោយ​ថាម​ពល​ បន្ទាប់​មក​ទុក​វា​ចោល​នោះ​ អ្នក​កុំ​បារម្ភ​អី​ អត្ថ​បទ​នេះ​និង​​ប្រាប់​អ្នក​ពី​វិ​ធី​បោះ​បង់​ទម្លាប់​អាក្រក់​នេះ​ចោល​។
តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​បើ​អ្នក​បាត់​បង់​ទឹក​ចិត្ត​នៅ​ពាក់​កណ្តាល​ផ្លូវ​បែប​នេះ?​
អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​បំ​បាត់​ទម្លាប់​នេះ​ចោល​គឺ​ អ្នក​ត្រូវ​តែ​រំ​លាយ​គម្រោង​ការ​ណ៍​ធំ​របស់​អ្នក​ឲ្យ​ជា​តូច​ៗ​។ ឧ​ទា​ហរណ៍​ថា​ អ្នក​គិត​ថា​អ្នក​ត្រូវ​តែ​អាន​សៀវ​ភៅ​ឲ្យ​ចប់​១០០​ទំ​ព័រ​សម្រាប់​ត្រៀម​ប្រ​លង​។ បើ​អ្នក​សម្រេច​ថា​អ្នក​ត្រូវ​អាន​វា​ឲ្យ​ចប់​ដោយ​​មិន​ទុក​ពេល​សម្រាប់​សម្រាក​ទេ​ នោះ​អ្នក​នឹង​មិន​អាច​វា​ចប់​ឡើយ​ ដោយ​សារ​តែ​អ្នក​នឹង​ធុញ​ អស់​កម្លាំង​ ពេល​នោះ​ហើយ​ជា​ពេល​ដែល​អ្នក​បោះ​បង់​ចោល​នូវ​ការ​ជម្រុញ​ទឹក​ចិត្ត​ខ្លួន​ឯង​។
ដូច​នេះ​អ្នក​គួរ​តែ​​បែង​ចែក​វា​ឲ្យ​ទៅ​ចា​៥​​ផ្នែក​តូច​ៗ ដូច​ជា​អ្នក​ត្រូវ​​​អាន​​តែ​២០​ទំ​ព័រ​ម្តង​បាន​ហើយ​ នោះ​អ្នក​ពិត​ជា​បាន​សម្រេច​ដូច​គោល​ដៅ​របស់​អ្នក​ជា​មិន​ខាន​។​
មូល​ហេតុ​សំ​ខាន់​មួយ​ទៀត​ដែល​នាំ​ឲ្យ​អ្នក​បាត់​បង់​ការ​ជម្រុញ​ទឹក​ចិត្ត​នៅ​ពាក់​កណ្តាល​ផ្លូវ​ គឺ​​​កា​រ​មាន​ជំ​នឿ​ខុស​។ មាន​ប្រ​យោគ​ខ្លះ​និយាយ​ថា​​ «ខ្ញុំ​ព្យា​យាម​ខ្លាំង​ណាស់​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ទទួល​បាន​អ្វី​ដេល​ខ្ញុំ​ចង់​បាន​សោះ​» ឬ «នៅ​ក្នុង​ប្រ​ទេស​នេះ​ ឬ អា​យុ​ប្រ​ហែល​ខ្ញុំ​មិន​អាច​ជោគ​ជ័យ​បាន​ទេ​»។ ជំនឿ​នេះ​ពិត​ជា​អាច​រារាំង​ការ​ជម្រុញ​ទឹក​ចិត្ត​របស់​អ្នក​ ហើយ​ឲ្យ​អ្នក​ឈប់​ធ្វើ​សកម្ម​ភាព​អី​ទាំង​អស់​។
ការ​មាន​ជំ​នឿ​ខុស​បែប​នេះ​ អាចនាំ​ឲ្យ​មាន​លទ្ធ​ផល​អាក្រក់​ដល់​អ្នក​ជា​មិន​ខាន​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ដែល​មាន​ជំ​នឿ​នេះ​នៅ​ក្នុង​ចិត្ត​គឺ​មិន​អាច​ទទួល​ជោគ​ជ័យ​បាន​ទេ​ ហើយ​គេ​ក៏​មិន​ដឹង​ពី​គុណ​សម្បតិ្ត​​របស់​ការ​ព្យា​យាម​ម្តង​ហើយ​​ម្តង​ទៀត​​នោះ​ដែរ​។
មូល​ហេតុ​មួយ​ទៀត​ដែល​នាំ​ឲ្យ​អ្នក​​បាត់​បង់​​​ការ​ជឿ​ជាក់​ពាក់​កណ្តាល​ផ្លូវ​នោះ​ គឺ​ដោយសារ​តែ​គោល​ដៅ​របស់​អ្នក​មិន​សូវសំ​ខាន់​​ដូច​ទៅ​និង​លទ្ធ​ផល​ដែល​​អាច​ទទួល​បាន​។​
ឧទាហរណ៍​ថា​ មាន​គេ​ថា​អ្នក​ឡើង​ទំ​ងន់​ ហើយ​អ្នក​គួរ​តែ​រក​វិ​ធី​ឲ្យ​ស្រក​ទម្ងន់​វិញ​។ ពេល​នោះ​អ្នក​ចាប់​ផ្តើម​ហាត់​ប្រាណ​​ បន្ទាប់​មក​ពេល​ដែល​ព្យា​យាម​ហើយ​នៅ​តែ​មិន​ស្រក​ទៀត​​ អ្នក​ក៏​សម្រេច​ចិត្ត​ថា​ឈប់​ហាត់​ប្រាណ​តទៅ​ទៀត​។
សរុប​មក​៖ អ្នក​បាន​ដឹង​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​បាត់​បង់​ការ​ជម្រុញ​ទឹក​ចិត្ត​នៅ​ពាក់​កណ្តាល​ផ្លូវ​តាម​រយៈ​អត្ថ​បទ​នេះ​ ដូច​នេះ​អ្នក​​ត្រូវ​តែ​ចង​ចាំ​ហើយ​ជៀស​វាង​កុំ​ឲ្យ​វា​កើត​ឡើង​ចំ​ពោះ​ខ្លួន​អ្នក​៕
ដោយ៖ ​ជិន ​ចានី

No comments: