Tuesday, August 28, 2012

រៀននិយាយពាក្យថា “ អរគុណ”


គ្រប់​ខណៈ​ពេល​នៃ​ជីវិត​ត្រូ​វតែ​មាន​អំណរគុណ​។ ពាក្យ​ “អរគុណ”​ គឺ​ជា​ពាក្យ​ពីរម៉ាត់​ដែល​មាន​អានុភាព​បំផុត​សម្រាប់​អ្នក​ក្នុង​ការ​និយាយ​វាឡើង​ជា​រៀងរាល់​ពេល​។ វា​ជា​ពាក្យពេចន៍​ដែល​ផ្តល់​នូវ​អារម្មណ៍​ដឹងគុណ​និង​ ភាព​រីករាយ​នៅ​ក្នុង​ចិត្ត​ជន​ដែល​​ទទួល​យកពាក្យ​នេះ ចំពោះ​ការ​បង្ហាញ​ពី​សេចក្តី​ដឹង​គុណ​ដ៏​ស្មោះត្រង់​របស់អ្នក​។ ជា​រឿង​គួរ​ឲ្យសោកស្តាយ​ មនុស្ស​ មួយ​ចំនួ​នមាន​ការ​ពិបាក​ក្នុ​ងការ​និយាយ​ពាក្យនេះ​​ “អរគុណ​” បើទោះបី​ ក្នុង​កាលៈទេសៈ​តម្រូ​វឲ្យ​ពួកគេ​និយាយពា​ក្យនោះក្តី។​
តើអ្នក​មាន​ធ្លាប់​ទៅ​កន្លែ​ងណា ​ហើយ​មាន​នរណា​ម្នាក់​ស្នើ​សុំជួយ​ចត​ឡាន​ឲ្យអ្ន​ក បន្ទាប់​មក​អ្នក​ចេញ​ទៅ​ដោយ​មិ​នបាន​និយាយ​ ពាក្យ​ថា​ “អរគុណ”​ឬ​ទេ?​ ឬ​ ​ប្រហែល​ជា​មាន​នរណា​ម្នាក់​បង្ហាញ​ពី​កន្លែង​អង្គុយ​ដល់​អ្នក​នៅ​ក្នុង​ព្រះវិហារ​ឬ រោងភាព​យន្ត​ ហើយ​ អ្នក​អង្គុយចុះ​ដោយ​មិ​ន​បាននិយាយថា​ “អរគុណ”ឬ​ទេ? ​តើនៅ​ពេល​ដែលតៃកុងឡាន​ដឹ​កអ្នក​ទៅ​ដល់​គោលដៅ​របស់អ្ន​ក ប្រកបដោយសុវត្ថិភាព​ ហើយ​អ្នកចុះ​ដោយ​មិន​​និយាយពាក្យ​ “អរគុណ”​ឬទេ​? ទាំងនេះ​សុទ្ធ​សឹង​​តែ​កើត​មាន​ជារឿង​ធម្មតា​​ រាល់ថ្ងៃ​​ ស្ថានភាព​ដែល​យើ​ងឆ្លង​កាត់​  យើង​​មិនបា​នចាប់​អារម្មណ៍ថា យើង​ត្រូវ​តែ​អរគុណ​នូវ​អ្វី​គ្រប់​បែប​យ៉ាង​ ទោះបី​ជារឿ​ងតូចតាច​ក្តី​។
មួយ​វិញទៀត ក៏​មានម្តាយឳពុក​មួយចំនួន​មិនអាចនិយាយពាក្យ​ថា “អរគុណ”ទៅកាន់កូនៗរបស់ពួកគេដែរ នៅពេលដែល កូនៗបាន​ធ្វើកិច្ចការ​ល្អៗ​សម្រាប់ពួកគេ ដូច្នេះទង្វើបែបនោះមិនត្រឹមត្រូវទេ។ ហើយក៏មានប្តីប្រពន្ធជាច្រើនរយគូដែល ពិបាក និយាយទៅគ្នាដោយពាក្យថា “អរគុណ” សម្រាប់កិច្ចការបន្តិចបន្តួចដែលគេធ្វើឲ្យគ្នាទៅវិញទៅមក ហើយទង្វើបែបនោះក៏មិន ត្រឹមត្រូវដែរ។ ព្រះពុទ្ធសង្ឃឹមថា អ្នកនឹង​មានអាកប្បកិរិយា​ប្រកប​ដោយសេចក្តីដឹងគុណ ដូច្នេះអ្នកគួរតែមានភាពរហ័សរហួន ក្នុងការនិយាយថា “ អរគុណ”។ នៅពេលនរណាម្មាក់ធ្វើអ្វីសម្រាប់អ្នក ចូរចង​ចាំ​ថា​អ្នកត្រូវនិយាយពាក្យថាអរគុណត្រលប់ ទៅកាន់ពួកគេវិញ។
ចូរហ្វឹកហា្វត់ខ្លួនអ្នកផ្ទាល់ក្នុងការបង្ហាញនូវសេចក្តីដឹងគុណប្រកបដោយភាពត្រឹមត្រូវនិងមានតម្លៃ។ សូមធ្វើឲ្យបរិស្ថានរបស់ អ្នក​ពោរពេញ​ទៅ​ដោយ​​ការដឹងគុណ។ មានកិច្ចការជាច្រើននៅក្នុងជីវិតដែលអ្នកត្រូវតែដឹងគុណចំពោះពួកវា ដូច្នេះហើយ អ្នកគួរតែ​ហាត់រៀន​និយាយ​ពាក្យ​អរគុណ​នេះ​។ ជារៀងរាល់ថ្ងៃ ចូរអរគុណដល់ព្រះដែលបានធ្វើអ្វីៗគ្រប់បែបយ៉ាងសម្រាប់អ្នក នៅពេលដែលអ្នកបង្ហាញសេចក្តីដឹងគុណដល់ព្រះ ហើយ​អរគុណ​យ៉ាងខ្លាំងទៅកាន់អ្នកដែលកិច្ចការសម្រាប់អ្នក  អ្នក នឹងមានការភ្ញាក់ផ្អើលប្រកបដោយភាពរីករាយ និង​ទទួល​បានបទពិសោធន៍​ល្អ​នៅ​ក្នុង​ជីវិត​។
​ ដោយៈ ប្រាក់ រតនា

No comments: