Tuesday, August 28, 2012

វិធី៤យ៉ាងក្នុងការបង្កើនការគិតវិជ្ជមាន


ទោះ​បី​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ ក៏​វា​មិន​មា​ន​បញ្ហា​អ្វី​នោះ​ដែរ​បើ​អ្នក​មាន​​ការ​គិត ឥរិយា​បទ​​វិ​ជ្ជ​​មាន​នោះ​ អ្នក​អាច​និង​យក​ឈ្នះ​នូវ​អ្វី​ដែល​កើត​ឡើង​អាក្រក់​ចំ​ពោះ​ជី​វិត​របស់​អ្នកជា​មិន​ខាន​។ ដើម្បី​ឲ្យ​អ្នក​មាន​ការ​គិត​វិ​ជ្ជ​មាន​ជា​រៀង​រាល់​ថ្ងៃ​អ្នក​អាច​អនុ​វត្ត​តាម​វិ​ធី​៤​យ៉ាង​ដូច​ខាង​ក្រោម​៖
១.​ទទួល​យក​ភាព​អ​វិជ្ជ​មាន​
ដោយ​សារ​តែ​ការ​ទទួល​យក​អ្វី​ដែល​ខ្លួន​មាន​ ទោះ​បី​ជា​វា​​អាក្រក់​ក៏​ដោយ​ អ្នក​អាច​ធ្វើ​ឲ្យ​ជី​វិត​របស់​អ្នក​បន្តរ​ទៅ​ទៀត​ដោយ​រលូន​ និង​ មិនធ្វើ​ឲ្យ​ភាព​វិ​ជ្ជ​មាន​​តាម​អ្នក​ជាប់​ជា​និច្ច​នោះ​ទេ​។ បន្ទាប់​មក​ភាព​វិជ្ជ​មាន​និង​អាច​ជួយ​អ្នក​បាន​។
កត់​ត្រា​គោល​ដៅ​របស់​អ្នក​
​កត់​ត្រា​នូវ​អ្វី​ដេល​អ្នក​ចង់​បំ​ពេញ​​នៅ​ពេល​អនាគត​ នោះ​នឹង​ជួយ​អ្នក​បាន​ដល់​នូវ​គោល​ដៅ​របស់​អ្នក​ឆាប់​រហ័ស​ ជាង​ការ​ដែល​អ្នក​អនុញ្ញាតិ​​ឲ្យ​គោល​ដៅ​ទាំង​នោះ​រត់​​តាម​អ្នក​​ដោយ​អ្នក​មិន​បាន​ចាប់​វា​ទុក​នោះ​។ លើស​ពី​នេះ​ទៅ​ទៀត​ អ្នក​ត្រូវ​តែ​អាន​គោល​ដៅ​របស់​អ្នក​ឲ្យ​បា​ន​ទៀង​ទាត់​​ នោះ​វា​អាច​ជួយ​អ្នក​ឲ្យ​ផ្តោត​តែ​ទៅ​លើ​គោល​ដៅ​​របស់​អ្នក​។
អនុ​វត្ត​ការ​ដឹង​គុណ​
បង្កើត​តារាង​មួយ​ដែល​និ​យាយ​ពី​អ្វី​ដែល​អ្នក​នឹក​ទៅ​ដល់​។ ដោ​យ​អ្នក​ធ្វើ​ការ​អប​អរ​ចំ​ពោះ​អ្វី​ដែល​អ្នក​មាន​នៅ​ពេល​បច្ចុ​ប្បន្ន​  ​នោះ​អ្នក​និង​កាត់​បន្ថយ​អារម្ម​ណ៍​ដែល​ពិ​បាកចិត្ត​។ អ្នក​គួរ​តែ​ចែក​រំ​លែក​ការ​ដឹង​គុណ​របស់​អ្នក​ទៅ​កាន់​អ្នក​ដែល​បាន​ជួយ​អ្នក​ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ត្រូវ​សរសេរ​សំ​បុត្រ​មួយ​ទៅ​កាន់​មនុស្ស​ដែល​អ្នក​ធ្លាប់​មាន​រឿង​ជាមួយ​គេ​។​
ផ្លាស់​ប្តូរ​ទម្លាប់​អាក្រក់​
អ្វី​ដែល​នាំ​ឲ្យ​អ្នក​គិត​ថា​អ្នក​ជា​មនុស្ស​ដែល​គ្មាន​តម្លៃ​​ គឺ​នៅ​ពេល​ដែល​អ្នក​មាន​ការ​គិត​អវិជ្ជមាន​ទៅ​លើ​ខ្លួន​របស់​អ្នក​។ ការ​និយាយ​អះ​អាង​ពី​ភាព​វិជ្ជ​មាន​ទៅ​កាន់​ខ្លួន​ឯង នោះ​ការ​ឲ្យ​តម្លៃ​ខ្លួន​ឯង​នឹង​កើត​មាន​ចំ​ពោះ​ខ្លួន​អ្នក​ផង​ដែរ​។ អ្នក​ត្រូវ​ចាំ​ថា​​ បើ​អ្នក​គិត​ថា​អ្នក​អាច​ធ្វើ​បាន​ នោះ​អ្នក​ពិត​ជា​អាច​ធ្វើបា​ន​ តែ​បើ​អ្នក​គិត​ថា​អ្នក​មិ​ន​អាច​ធ្វើ​បាន​ នោះ​១០០​ភាគ​រយ​អ្នកពិត​ជា​មិន​អាច​ធ្វើ​វា​បាន​៕​
 ដោយ៖ ​ជិន ​​ ​ចានី

No comments: