Tuesday, August 28, 2012

៩គន្លឹះដែលនាំជីវិតទៅកាន់ភាពរីករាយ


តើ​អ្នក​ពិត​ជា​​ស​ប្បាយ​រីក​រាយ​ទេ? តើ​អ្នក​យល់​ពី​អ្វី​ដែល​ជា​ភាព​​សប្បាយ​រី​ករាយ និង​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រេច​វា? ទាំង​នេះ​ គឺ​ជា​​សំណួរ​ដ៏​សំខាន់​សម្រាប់​អ្នក​រាល់​គា្ន​ដែល​ចង់​ទទួល​បាន​ភាព​រីក​រាយសួរ​ខ្លួន​ឯង។ ប្រសិន​ជា​អ្នក​ចង់​សប្បាយ​រី​ក​រាយ អ្នក​ត្រូវ​យល់​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​រីក​រាយ និង​អ្វី​ដែល​អ្នក​គួរ​រីក​រាយ។ មាន​មនុស្ស​មួយ​ចំនួន​មាន​ការ​យល់​ខុស​ថា​ ពួក​គេ​មិន​មាន​ភាព​រីក​រាយ ហើយ​អនា​គត​របស់​គេ​ក៏​ពុំ​មាន​ភាព​រីក​រាយ​ដែរ។ អ្វី​ក្នុង​ជីវិត​ គឺ​ត្រូវ​តែ​ធម្មជាតិ។ ភាព​រីក​រាយ ក៏​ត្រូវ​តែ​ជា​ធម្ម​ជាតិ​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​មួយ​ចំនួន​សម្រាប់​បង្កើត​ភាព​រីក​រាយ​ក្នុង​ជីវិត ៖
១. ដឹង​ពី​អ្វី​ដែល​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត ៖ មនុស្ស​ម្នាក់ៗ គឺ​សុទ្ធ​តែ​មាន​តម្រូវ​ការ​ផ្ទាល់​ខ្លួន​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​សប្បាយ​ចិត្ត ហើយ​​តម្រូវ​ការ​ គឺ​មាន​ភាព​ខុស​គ្នាពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។ ភាព​សប្បាយ​រី​ក​រាយ​របស់​មនុស្ស​ម្នាក់ៗ គឺ​មិន​ខ្វល់​ពី​ការ​ប្រៀប​ធៀបចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ដទៃ។
២. បង្កើត​គម្រោង​ក្នុង​ការ​សម្រេច​គោល​ដៅ​ដែល​អ្នក​យល់​ថា​អាច​ធ្វើ​ឲ្យ​អ្នក​រីក​រាយ ៖ អារម្មណ៍​របស់​អ្នក​នឹង​ជួយ​ជំរុញ​ដល់​ការ​សម្រេច​គោល​ដៅ​របស់​អ្នក​ទៀត​ទេ។ ប្រសិន​ជា​អ្នក​យល់​ថា​អ្វី​ដែល​អ្នក​ធ្វើ​មាន​តម្លៃ អ្នក​នឹង​សប្បាយ​ចិត្ត និង​អាច​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន។
៣. ឡោម​ព័ទ្ធ​ខ្លួន​អ្នក​ដោយ​មនុស្ស​ដែល​រីក​រាយ ៖ ប្រសិន​​ជា​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​អ្នក​ជា​មនុស្ស​ដែល​គិត​អវិជ្ជមាន អ្នក​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ក្លាយ​ជា​ប្រភេទ​មនុស្ស​បែប​នោះ​ដែរ។ ហេតុនេះ អ្នក​ត្រូវ​តែ​នៅ​ជិត​មនុស្ស​ដែល​មាន​គំនិត​វិជ្ជ​មានដែល​ជា​​ផ្លូវ​ទៅ​កាន់​ភាព​រីក​រាយ។
៤. ប្រសិន​ជា​មាន​បញ្ហា​អ្វី​ អ្នក​ត្រូវ​តែ​ដោះ​ស្រាយ​វា ៖ ប្រសិន​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​អ្នក​ត្រូវ​តែ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។ អ្នក​មិន​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ត្រាំ​ត្រែង​ក្នុង​បញ្ហា​ដោយ​មិន​រក​វិធី​ដោះ​ស្រាយ​នោះ​ទេ។
៥. ចំណាយ​ពេល​ពីរ​ទៅ​បី​នាទី​សម្រាប់​គិត​ពី​អ្វី​ដែល​ល្អ​សម្រាប់​អ្នក ៖ អ្នក​ត្រូវ​ចំណាយ​ពេល​បន្ដិច​បន្ដួច​ដើម្បី​គិត​ពី​អ្វី​ដែល​ល្អ​សម្រាប់​ខ្លួន​អ្នក។
៦. ត្រូវ​ធ្វើ​អ្វី​ដែល​ល្អ​សម្រាប់​ខ្លួន​អ្នក ៖ អ្នក​មិន​ត្រឹម​តែ​យក​ពេល​គិត​អ្វី​ដែល​ល្អ​សម្រាប់​ខ្លួន​អ្នក​នោះ​ទេ ប៉ុន្ដែ​អ្នក​គួរ​តែ​អនុវត្ដ​អ្វី​ដែល​អ្នក​គិត។
៧. ស្វែង​រក​ស្ថាន​ភាព​ណា​ដែល​កម្លែង​សម្រាប់​ឲ្យ​អ្នក​រីក​រាយ ៖ អ្នកគួរ​តែ​មើល​ទូរទស្ស ទស្សនា​វដ្ដី ឬ​ក៏​អ្វី​ដែល​កម្លែង​សម្រាប់​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត។
៨. ថែរក្សា​សុខ​ភាព​ឲ្យ​បាន​ល្អ ៖ សុខ​ភាព គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​ធ្វើ​ឲ្យ​យើង​មាន​ភាព​រីក​រាយ។ ប្រសិន​ជា​អ្នក​មាន​សុខ​ភាព​មិន​ល្អ អារម្មណ៍​របស់​អ្នក​ក៏​មិន​សូវ​ល្អ​ដែរ។
៩. អ្នក​ត្រូវ​យល់​ថា​អ្នក​គួរ​តែ​ទទួល​បាន​ភាព​រីក​រាយ ៖ អ្នក​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា អ្នក​គឺ​សាក​សម​នឹង​ទទួល​បាន​ភាព​រីករាយ ហើយ​អ្នក​ត្រូវ​ដឹង​ថា​ភាព​រីក​រាយ គឺ​មាន​តម្លៃ​ណាស់​សម្រាប់​អ្នក។
ភាព​រីក​រាយ គឺ​មាន​ការ​ពិបាក​ណាស់​ក្នុង​ការ​ស្វែង​រក ហើយ​មនុស្ស​ជា​ច្រើន​យល់​ថា​ ភាព​រីក​រាយ​ គឺ​កើត​ចេញ​ពី​សំណាង​របស់​មនុស្ស​ម្នាក់ៗដែល​ភាព​រីក​រាយ​នេះអាច​កើត​ចេញ​ពី​គំនរ​ទុក្ខ​របស់​អ្នក​ដទៃ។ ប៉ុន្ដែ​តាម​ពិត​ ភាព​រីករាយ គឺ​កើត​ចេញ​ពី​យើង​ខ្លួន​ឯង​ដែល​ជា​អ្នក​ស្វែង​រក និង​ថែ​រក្សា​វា៕

No comments: