Saturday, May 25, 2013

រៀនរចនា Google Logo ជាមួយនឹង Photoshop



រៀនរចនា Google Logo ជាមួយនឹង Photoshop
អត្ថបទនេះត្រូវបានសរសេរ​ដោយ៖    សំបុកអាយធី  |  កាលបរិច្ឆេទចុះផ្សាយ៖២៧ មិនា ២០១២


មិនថាតែ Adobe Illustrator Corel Draw នោះទេ ដែលអាចរចនារូប Logo បាននោះ។ Adobe Photoshop ក៏អាចមានតួនាទី នេះដែរ ដោយចំនាយពេលតិចជាង ១០ នាទីក្នុងការរចនា។ សូមសាល្បងជាមួយសំបុកអាយធីឥឡូវនេះ។ Logo របស់ Google គឺប្រើប្រាស់ពុម្ពអក្សរ font) ឈ្មោះថា  Catull 
Description: http://www.sombokit.com/wp-content/uploads/2012/03/1-google-logo-tutorial.gifក. សូមបើកឯកសារទទេមួយមក (File => New) ហើយវាយពាក្យ Google ដោយប្រើប្រាស់ពុម្ពអក្សរ 

Wednesday, September 26, 2012

វិធីរាប់អានមិត្តពេលអាយុ៣០ឆ្នាំ

Description: http://www.sombokit.com/wp-content/uploads/2012/03/1-google-logo-tutorial.gifDescription: http://www.sombokit.com/wp-content/uploads/2012/03/2-google-font-catull.gifDescription: http://www.sombokit.com/wp-content/uploads/2012/03/1-google-logo-tutorial.gifDescription: http://www.sombokit.com/wp-content/uploads/2012/03/2-google-font-catull.gifវិធីរាប់អានមិត្តពេលអាយុ៣០ឆ្នាំវិធីរាប់អានមិត្តពេលអាយុ៣០ឆ្នាំ

វិធីសាស្រ្តនៃការគ្រប់គ្រងបុគ្គលិករបស់អ្នកឲ្យមានប្រសិទ្ធិភាព

វិធីសាស្រ្តនៃការគ្រប់គ្រងបុគ្គលិករបស់អ្នកឲ្យមានប្រសិទ្ធិភាព


អ្នកគ្រប់គ្រងភាគច្រើនមានតួនាទីពីរយ៉ាងសំខាន់ៗ តួនាទីទីមួយគឺធ្វើការគ្រប់គ្រង​អង្គភាព  ស្ថាប័ន​របស់​ខ្លួន តួនាទីមួយទៀតគឺការគ្រប់គ្រងបុគ្គលិកដែល​ស្ថិតនៅក្រោម​បង្គាប់​របស់ខ្លួន ។ អ្នកដឹកដែល​មាន​ភាពឆ្លាតវៃគេធ្វើការដឹកនាំអង្គភាព និង បុគ្គលិករបស់​គេដោយ​ប្រើ​ប្រាស់​នូវវិធី​សាស្រ្ត​ខាងក្រោម ៖

Tuesday, August 28, 2012

បាត់បង់ការជម្រុញទឹកចិត្តនៅពាក់កណ្តាលផ្លូវ

Description: http://www.sombokit.com/wp-content/uploads/2012/03/1-google-logo-tutorial.gifDescription: http://www.sombokit.com/wp-content/uploads/2012/03/2-google-font-catull.gif
ការ​បោះ​បង់​អ្វី​មួយ​ចោល​នៅ​ពាក់​កណ្តាល​ផ្លូវ​គឺ​ជា​ទម្លាប់​មួយ​ដ៏​អាក្រក់​បំ​ផុត​។ ត្រូវ​ចាំ​​​កាល​ពី​អ្នក​ចាំ​ផ្តើម​ដំ​បូង​អ្នក​មាន​ការ​តាំង​ចិត្ត​ និង ពោ​ពេញ​ដោយ​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ធ្វើ​វា​ តែ​ពេល​ដល់​កណ្តាល​ទី​ តើ​ទឹក​ចិត្ត​របស់​អ្នក​ទៅ​ណា​អស់​ទៅ​?​

រៀននិយាយពាក្យថា “ អរគុណ”


គ្រប់​ខណៈ​ពេល​នៃ​ជីវិត​ត្រូ​វតែ​មាន​អំណរគុណ​។ ពាក្យ​ “អរគុណ”​ គឺ​ជា​ពាក្យ​ពីរម៉ាត់​ដែល​មាន​អានុភាព​បំផុត​សម្រាប់​អ្នក​ក្នុង​ការ​និយាយ​វាឡើង​ជា​រៀងរាល់​ពេល​។ វា​ជា​ពាក្យពេចន៍​ដែល​ផ្តល់​នូវ​អារម្មណ៍​ដឹងគុណ​និង​ ភាព​រីករាយ​នៅ​ក្នុង​ចិត្ត​ជន​ដែល​​ទទួល​យកពាក្យ​នេះ ចំពោះ​ការ​បង្ហាញ​ពី​សេចក្តី​ដឹង​គុណ​ដ៏​ស្មោះត្រង់​របស់អ្នក​។ ជា​រឿង​គួរ​ឲ្យសោកស្តាយ​ មនុស្ស​ មួយ​ចំនួ​នមាន​ការ​ពិបាក​ក្នុ​ងការ​និយាយ​ពាក្យនេះ​​ “អរគុណ​” បើទោះបី​ ក្នុង​កាលៈទេសៈ​តម្រូ​វឲ្យ​ពួកគេ​និយាយពា​ក្យនោះក្តី។​
តើអ្នក​មាន​ធ្លាប់​ទៅ​កន្លែ​ងណា ​ហើយ​មាន​នរណា​ម្នាក់​ស្នើ​សុំជួយ​ចត​ឡាន​ឲ្យអ្ន​ក បន្ទាប់​មក​អ្នក​ចេញ​ទៅ​ដោយ​មិ​នបាន​និយាយ​ ពាក្យ​ថា​ “អរគុណ”​ឬ​ទេ?​ ឬ​ ​ប្រហែល​ជា​មាន​នរណា​ម្នាក់​បង្ហាញ​ពី​កន្លែង​អង្គុយ​ដល់​អ្នក​នៅ​ក្នុង​ព្រះវិហារ​ឬ រោងភាព​យន្ត​ ហើយ​ អ្នក​អង្គុយចុះ​ដោយ​មិ​ន​បាននិយាយថា​ “អរគុណ”ឬ​ទេ? ​តើនៅ​ពេល​ដែលតៃកុងឡាន​ដឹ​កអ្នក​ទៅ​ដល់​គោលដៅ​របស់អ្ន​ក ប្រកបដោយសុវត្ថិភាព​ ហើយ​អ្នកចុះ​ដោយ​មិន​​និយាយពាក្យ​ “អរគុណ”​ឬទេ​? ទាំងនេះ​សុទ្ធ​សឹង​​តែ​កើត​មាន​ជារឿង​ធម្មតា​​ រាល់ថ្ងៃ​​ ស្ថានភាព​ដែល​យើ​ងឆ្លង​កាត់​  យើង​​មិនបា​នចាប់​អារម្មណ៍ថា យើង​ត្រូវ​តែ​អរគុណ​នូវ​អ្វី​គ្រប់​បែប​យ៉ាង​ ទោះបី​ជារឿ​ងតូចតាច​ក្តី​។
មួយ​វិញទៀត ក៏​មានម្តាយឳពុក​មួយចំនួន​មិនអាចនិយាយពាក្យ​ថា “អរគុណ”ទៅកាន់កូនៗរបស់ពួកគេដែរ នៅពេលដែល កូនៗបាន​ធ្វើកិច្ចការ​ល្អៗ​សម្រាប់ពួកគេ ដូច្នេះទង្វើបែបនោះមិនត្រឹមត្រូវទេ។ ហើយក៏មានប្តីប្រពន្ធជាច្រើនរយគូដែល ពិបាក និយាយទៅគ្នាដោយពាក្យថា “អរគុណ” សម្រាប់កិច្ចការបន្តិចបន្តួចដែលគេធ្វើឲ្យគ្នាទៅវិញទៅមក ហើយទង្វើបែបនោះក៏មិន ត្រឹមត្រូវដែរ។ ព្រះពុទ្ធសង្ឃឹមថា អ្នកនឹង​មានអាកប្បកិរិយា​ប្រកប​ដោយសេចក្តីដឹងគុណ ដូច្នេះអ្នកគួរតែមានភាពរហ័សរហួន ក្នុងការនិយាយថា “ អរគុណ”។ នៅពេលនរណាម្មាក់ធ្វើអ្វីសម្រាប់អ្នក ចូរចង​ចាំ​ថា​អ្នកត្រូវនិយាយពាក្យថាអរគុណត្រលប់ ទៅកាន់ពួកគេវិញ។
ចូរហ្វឹកហា្វត់ខ្លួនអ្នកផ្ទាល់ក្នុងការបង្ហាញនូវសេចក្តីដឹងគុណប្រកបដោយភាពត្រឹមត្រូវនិងមានតម្លៃ។ សូមធ្វើឲ្យបរិស្ថានរបស់ អ្នក​ពោរពេញ​ទៅ​ដោយ​​ការដឹងគុណ។ មានកិច្ចការជាច្រើននៅក្នុងជីវិតដែលអ្នកត្រូវតែដឹងគុណចំពោះពួកវា ដូច្នេះហើយ អ្នកគួរតែ​ហាត់រៀន​និយាយ​ពាក្យ​អរគុណ​នេះ​។ ជារៀងរាល់ថ្ងៃ ចូរអរគុណដល់ព្រះដែលបានធ្វើអ្វីៗគ្រប់បែបយ៉ាងសម្រាប់អ្នក នៅពេលដែលអ្នកបង្ហាញសេចក្តីដឹងគុណដល់ព្រះ ហើយ​អរគុណ​យ៉ាងខ្លាំងទៅកាន់អ្នកដែលកិច្ចការសម្រាប់អ្នក  អ្នក នឹងមានការភ្ញាក់ផ្អើលប្រកបដោយភាពរីករាយ និង​ទទួល​បានបទពិសោធន៍​ល្អ​នៅ​ក្នុង​ជីវិត​។
​ ដោយៈ ប្រាក់ រតនា

វិធី៤យ៉ាងក្នុងការបង្កើនការគិតវិជ្ជមាន


ទោះ​បី​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ ក៏​វា​មិន​មា​ន​បញ្ហា​អ្វី​នោះ​ដែរ​បើ​អ្នក​មាន​​ការ​គិត ឥរិយា​បទ​​វិ​ជ្ជ​​មាន​នោះ​ អ្នក​អាច​និង​យក​ឈ្នះ​នូវ​អ្វី​ដែល​កើត​ឡើង​អាក្រក់​ចំ​ពោះ​ជី​វិត​របស់​អ្នកជា​មិន​ខាន​។ ដើម្បី​ឲ្យ​អ្នក​មាន​ការ​គិត​វិ​ជ្ជ​មាន​ជា​រៀង​រាល់​ថ្ងៃ​អ្នក​អាច​អនុ​វត្ត​តាម​វិ​ធី​៤​យ៉ាង​ដូច​ខាង​ក្រោម​៖
១.​ទទួល​យក​ភាព​អ​វិជ្ជ​មាន​
ដោយ​សារ​តែ​ការ​ទទួល​យក​អ្វី​ដែល​ខ្លួន​មាន​ ទោះ​បី​ជា​វា​​អាក្រក់​ក៏​ដោយ​ អ្នក​អាច​ធ្វើ​ឲ្យ​ជី​វិត​របស់​អ្នក​បន្តរ​ទៅ​ទៀត​ដោយ​រលូន​ និង​ មិនធ្វើ​ឲ្យ​ភាព​វិ​ជ្ជ​មាន​​តាម​អ្នក​ជាប់​ជា​និច្ច​នោះ​ទេ​។ បន្ទាប់​មក​ភាព​វិជ្ជ​មាន​និង​អាច​ជួយ​អ្នក​បាន​។
កត់​ត្រា​គោល​ដៅ​របស់​អ្នក​
​កត់​ត្រា​នូវ​អ្វី​ដេល​អ្នក​ចង់​បំ​ពេញ​​នៅ​ពេល​អនាគត​ នោះ​នឹង​ជួយ​អ្នក​បាន​ដល់​នូវ​គោល​ដៅ​របស់​អ្នក​ឆាប់​រហ័ស​ ជាង​ការ​ដែល​អ្នក​អនុញ្ញាតិ​​ឲ្យ​គោល​ដៅ​ទាំង​នោះ​រត់​​តាម​អ្នក​​ដោយ​អ្នក​មិន​បាន​ចាប់​វា​ទុក​នោះ​។ លើស​ពី​នេះ​ទៅ​ទៀត​ អ្នក​ត្រូវ​តែ​អាន​គោល​ដៅ​របស់​អ្នក​ឲ្យ​បា​ន​ទៀង​ទាត់​​ នោះ​វា​អាច​ជួយ​អ្នក​ឲ្យ​ផ្តោត​តែ​ទៅ​លើ​គោល​ដៅ​​របស់​អ្នក​។
អនុ​វត្ត​ការ​ដឹង​គុណ​
បង្កើត​តារាង​មួយ​ដែល​និ​យាយ​ពី​អ្វី​ដែល​អ្នក​នឹក​ទៅ​ដល់​។ ដោ​យ​អ្នក​ធ្វើ​ការ​អប​អរ​ចំ​ពោះ​អ្វី​ដែល​អ្នក​មាន​នៅ​ពេល​បច្ចុ​ប្បន្ន​  ​នោះ​អ្នក​និង​កាត់​បន្ថយ​អារម្ម​ណ៍​ដែល​ពិ​បាកចិត្ត​។ អ្នក​គួរ​តែ​ចែក​រំ​លែក​ការ​ដឹង​គុណ​របស់​អ្នក​ទៅ​កាន់​អ្នក​ដែល​បាន​ជួយ​អ្នក​ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ត្រូវ​សរសេរ​សំ​បុត្រ​មួយ​ទៅ​កាន់​មនុស្ស​ដែល​អ្នក​ធ្លាប់​មាន​រឿង​ជាមួយ​គេ​។​
ផ្លាស់​ប្តូរ​ទម្លាប់​អាក្រក់​
អ្វី​ដែល​នាំ​ឲ្យ​អ្នក​គិត​ថា​អ្នក​ជា​មនុស្ស​ដែល​គ្មាន​តម្លៃ​​ គឺ​នៅ​ពេល​ដែល​អ្នក​មាន​ការ​គិត​អវិជ្ជមាន​ទៅ​លើ​ខ្លួន​របស់​អ្នក​។ ការ​និយាយ​អះ​អាង​ពី​ភាព​វិជ្ជ​មាន​ទៅ​កាន់​ខ្លួន​ឯង នោះ​ការ​ឲ្យ​តម្លៃ​ខ្លួន​ឯង​នឹង​កើត​មាន​ចំ​ពោះ​ខ្លួន​អ្នក​ផង​ដែរ​។ អ្នក​ត្រូវ​ចាំ​ថា​​ បើ​អ្នក​គិត​ថា​អ្នក​អាច​ធ្វើ​បាន​ នោះ​អ្នក​ពិត​ជា​អាច​ធ្វើបា​ន​ តែ​បើ​អ្នក​គិត​ថា​អ្នក​មិ​ន​អាច​ធ្វើ​បាន​ នោះ​១០០​ភាគ​រយ​អ្នកពិត​ជា​មិន​អាច​ធ្វើ​វា​បាន​៕​
 ដោយ៖ ​ជិន ​​ ​ចានី