Tuesday, August 28, 2012

រៀនពីកំហុសខ្លួនឯង


មនុស្ស​​​គ្រប់​​រូប​​​អាច​​រៀន​​ពី​​​កំហុស​​ដែ​ល​​ពួកគេ​​បាន​​ប​ង្ក​​ឡើង​​ ​ក្រោយ​​ពេល​​​ដែល​​​គេ​​​បាន​ ​​ទទួល​​​​​​​​​​​​​​​​​​​ស្គាល់​វា​​​​​។​កាលណា​​អ្នក​កាន់​​តែ​​បន្ទោស​​​​អ្នកដ​ទៃ​​​ពី​​អ្វី​​ដែល​​​បាន​​កើ​ត​​មាន​​​ចំពោះ​​ខ្លួន​​ ​​អ្ន​ក​​​ដោយ​សារ​​តែ​អំពើរ​​ខុ​សឆ្គ​ង​​រ​បស់​គេ​មក​លើ​អ្នក​ឬ ​ជាកំ​ហុស​​​ដែល​អ្នក​​​បង្កើត​​​វា​ឡើង​​​ ដោយ​ខ្លួន​​ឯង​​ អ្នក​កាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​​ឯង​ឃ្លាត​ឆ្ងាយ​ពី​ភា​ព​ត្រឹមត្រូវ​​ ​និង​ស្គាល់​អី្វ​​​ទៅដែ​ល​​ជា​​​ មេរៀន​​និង​ បទពិសោ​ធ​ន៍នៃ​ជីវិត​កាន់​​តែជ្រួស​ជ្រៅ។​ ប៉ុន្តែប្រ​សិន​ជាអ្នក​​ក្លាហាន​​ក្រោក​​ ឈ​រ​​​ឡើង ហើយនិយា​​យដោយ​ស្មោះត្រង់ថា​​ “ នេះ​ជា​កំ​ហុស​របស់​ខ្ញុំ​ ហើយ​​ខ្ញុំ​នឹង​​ទទួល​​​​ខុស​ត្រូវ​លើបញ្ហានេះ​” ​ នោះ​អ្នក​នឹង​ចាប់​ផ្តើម​រៀន​ពីកំហុស​​អ្នក​។ ចូរទទួល​​ស្គាល់កំហុស  ទោះបីជា​​មានតែខ្លួន​អ្នក​ ដែលដឹ​​ងពីភាព​ខុសឆ្គ​ង​នេះ​ក៏ដោយក្តី​  ចូ​រ​ចាប់​ផ្តើម​​​កែប្រែ​​ខ្លួន​​​អ្ន​ក​​ ដោយ​មិន​ត្រូវ​ត្អូញ​ត្អែរ​ចំ​​ពោះ​កិច្ចកា​រអី្វទាំង​អស់​ ប៉ុន្តែត្រូវ​ព្យាយាម​​សិ​ក្សាស្វែ​ង​យល់​​ពី​​កិច្ច​ការ​​ទាំងនោះ​។  មនុស្សដែ​លឆ្លាតគឺទទួលស្គាល់​កំហុសរបស់គេ​​ដោយងាយ​ស្រួល​ បំផុត​​​ហើយគេតែងតែបន្តដំណើរទៅមុខ​ជានិច្ច​ដោយមិន​ចុះចា​ញ់​​។​​ 
​ដោយឡែក​ទ្រឹស្តី​នេះហាក់មានលក្ខណៈប្រឆាំ​ងទៅនឹងវប្បធម៌ដែ​លយើងផ្តល់និយម​ន័យ ឲ្យ កំហុស​និង​ភាពបរាជ័យ​ គឺជា​រឿង​មួយ​ដែល​អាម៉ាស​បំផុត​។  មិនថានៅឯ​សាលា​រៀន  ក្នុងគ្រួសា​រ ឬកន្លែង​ធ្វើកា​រទេយើ​ងត្រូវបាន​ បណ្តុះនូវ​អារ​ម្មណ៍ថាខុសឆ្គង​​នៅពេល​ដែល​​ យើង​ធ្វើអ្វី​មួយបរាជ័យ​  ហើយ​យើងតែង​ធ្វើអ្វី​គ្រប់យ៉ាង​ដើម្បីជៀសពីកំហុស​។  អារម្មណ៍​ ខ្មាសអៀ​នបែបនេះ ពិតជាពិបាកពន្យល់​​​និងរៀបរាប់​​​ណាស់​ហើយដែ​លជា​​ហេតុ​បង្ក​​ឲ្យ​​ ពួកគេ​មិនអាចប្រឈម​មុខទៅនឹងបញ្ហាដែលនឹង​អាចកើតមានបានឡើយ ដូ​ច្នេះ​ហើយ​ ​បាន​​ជាគេ​សង្កេតឃើញមានជនជាច្រើន​​ដែល​បាន​បោះបង់​ចោលនូវ​គោលដៅ​របស់គេ ​ គឺដោយសារតែ ពួ​កគេមិនបាន ត្រៀមខ្លួន​រួចរាល់ជាមួយនឹងកំហុ​ស​និងភាពបរាជ័យ​​ដែល​​គេនឹងជួប​​ប្រទះ​នៅ​លើ​ផ្លូវ​ដែលពួកគេត្រូវដើរដើម្បីឈោងចាប់នូវអ្វីដែលគេប្រាថ្នាចង់ បាន។ ហើយអ្វីដែលជាភាពខ្វះចន្លោះនៅក្នុងការជឿជាក់អំពីភាពជោគជ័យគឺ​ជា​​ការ​ខ្វះ​​នូវ​ភាព​តស៊ូរ ប្រយុទ្ធប្រឹងប្រែងចំពោះគោលបំណង  នៅពេលប​ញ្ហា​កាន់តែច្រើន​ពួកគេ​កាន់​តែរាថយ។ ដូចនេះ កាលណា​អ្នក​មាន​មហិច្ឆិតា​កាន់​តែ​ធំ អ្នកកាន់តែត្រូវពឹងផ្អែក​ទៅ លើ​សមត្ថភាពរបស់អ្នកកាន់តែខ្លាំងដើម្បីឈ្នះ​​និងរៀនពីកំហុសរបស់អ្នក។ ចូរកុំ​ថយ​ក្រោយ​​ឲ្យសោះ កុំ​ចុះ​ចាញ់​ឲ្យសោះ!!!​
                                                                                                                                                                                                                                      ​​ ដោយៈ ប្រាក់ រតនា

No comments: