Tuesday, August 28, 2012

យុទ្ធសាស្ត្រសក្តិសិទ្ធិ៨យ៉ាង ក្នុងការសាង​ភាពជឿជាក់លើខ្លួនឯង


“ភាព​ជឿ​ជាក់​គឺ​ជា​ធ្នាក់​ឈាន​ទៅ​រក​ជោគជ័យ​ក្នុង​ពេល​អនាគត” ។ “សក្តានុពល​របស់​ម​នុស្ស​គឺ​ស្ថិត​នៅ​លើ​ការ​ជឿ​ជាក់​លើ​ខ្លួន​​ឯង​” ។
(ទស្សនាទាន៖ ម៉ៃ រ៉ាម)
            តើអ្នក​កំពុង​តែ​ទទួល​រង​នូវ​ការ​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង​ទាប​ឬ? តើ​អ្នក​មាន​អារម្មណ៍​ខ្សត់​ខ្សោះ​ ក្នុង​ផ្លាស់​ប្តូរ​ខ្លួន​អ្នក​ ឲ្យ​មក​ជា​មនុស្ស​មា្នក់​​ដែល​មានទំនុក​ចិត្តឬ? ប្រសិន​បើ​ អ្នក​ឆ្លើយ​ថា៖ “បាទ​” ចំពោះ​សំនួរ​ទាំង​នេះ ដំណឹង​ល្អ​គឺថា៖ “ការ​ពង្រឹង​ថាមពល​និង​បង្កើន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង គឺ​ជា​កិច្ច​ការ​មួយ​ដែល​អ្នក​ពិត​ជា​អាច​ទទួល​បាន​ជ័យ​ជម្នះ​ ជាមួយ​នឹង​យុទ្ធសាស្ត្រ​ដ៏​ងាយ​ស្រួលនិង​សាមញ្ញ​បំផុត​ ក្នុង​ការ​បង្ហាញ​ផ្លូវ​របស់​អ្នក​” ។ អ្នក​នឹង​ស្វែង​រក​ឃើញ​នូវ​យុទ្ធសាស្រ្ត​ដែល​គួរ​ឲ្យ​អស់​សំណើច​ទាំង​នោះ ។
ថ្វី​ត្បិត​តែ​ ការ​ផ្លាស់​ប្តូរ​រ​បស់​អ្នក​អាចនឹង​មិនអាច​​កើត​ឡើង​ភ្លាម​ៗ​ក្តី ក៏​ប៉ុន្តែ​ ប្រសិន​បើ​ អ្នក​ព្យាយាម​ក្នុង​ការ​អនុវត្ត​តាម​វិធីសាស្ត្រ​ហ្នឹង​ អ្នក​នឹង​អាច​កសាង​ការ​ជឿជាក់​របស់​អ្នក​បាន​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ចូរ​អនុវត្ត​វា​ ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ក៏​មួយ​ដែល​ក្នុង​ចំណោ​ម​វិធីសាស្ត្របង្កើន​ភាព​ជឿ​ជាក់​​ទាំង​នោះ ។ មិន​យួរ​មិន​ឆាប់​ អ្នក​នឹង​ក្លាយ​ជា​ទម្លាប់​មួយ ក្នុង​ការ​អនុវត្ត​នូវ​វិធី​សាស្រ្ត​ហ្នឹង​ ។ សូម​អនុវត្ត​តាម​យុទ្ធសាស្ត្រទាំង​ប្រាំបីហ្នឹង​ មើល៍ តើ​វា​មាន​ប្រសិទ្ធភាព​ដល់​កម្រិត​ណា?​
១/ត្រូវ​មាន​ទស្សនៈ​ប្រាដក​និយម
បើ​ទោះ​បី​ជា​ វា​មាន​សារប្រយោជន៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ឈាន​ទៅ​រក​កម្រិត​ខ្ពស់​ចំពោះ​ជីវិត​របស់​អ្នក​ក្តី តែ​បើសិន​ជា អ្នក​មាន​គិត ឬ មាន​ទស្សនៈ​មិន​ប្រាកដនិយម អ្នក​នឹង​មិន​មានថ្ងៃណា​មួយ​​ដែល​ដឹង​ថា​៖ “​អ្នក​បាន​ឈាន​ជើង​ចូល​ក្នុង​គោល​ដៅ​របស់​អ្នក​ឡើយ” ។ ក៏​ប៉ុន្តែ នៅ​ពេល​អ្នក​មាន​ទម្លាប់​គិត​ថា៖ “អ្នក​បាន​ទទួល​ជោគជ័យ​ក្នុង​គោ​លដៅ​ពិត​ប្រាកដ​របស់​អ្នក​ វានឹង​ធ្វើ​ឲ្យ​រឹង​រឹត​តែ​មាន​ភាព​ជឿ​ជាក់​កាន់​តែ​ខ្លាំង​ឡើង​ៗ” ។ អ្នក​ត្រូវ​តែ​តម្រង់​ការ​គិត​របស់​អ្នក​រហូត​ដល់​​អ្នក​រក​ឃើញ​ចំណុចផ្អែម​មួយ​ដែល​អ្នក​នឹង​អាចជម្រុញ​ខ្លួន​អ្នក​ ឲ្យ​មាន​ទំនុក​ចិត្ត​ តែ​អ្នក​នឹង​​អាច​សម្រេច​បាន​ផង​ដែរ ។ នៅពេល​ដែល​អ្នក​ដឹង​ថា​៖ “​វាមាន​អារម្មណ៍​ដូច​ជា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ជីវិត​គោល​ដៅ​របស់អ្នក​ អ្នក​នឹង​មាន​អារម្មណ៍​កាន់​តែ​​មាន​ភាព​ជឿ​ជាក់​ដែល​អាច​ទទួល​បាន​ជ័យជម្នះ​នូវ​អ្វី​ដែល​អ្នក​កំណត់​ធ្វើ”​ ។ ​
២/ត្រូវ​សេពគប់​មនុស្ស​ដែល​មាន​ទស្សនៈ​វិជ្ជមាន
នៅពេល​ដែល​អ្នក​ត្រូវ​មនុស្ស​អវិជ្ជមាន​ តាមចាប់​ទាញ​អ្នក​ ឲ្យ​ធ្លាក់​ចុះ ឬ បំផ្លិច​បំផ្លាញ​នូវ​ការ​ជឿ​ជាក់​របស់​អ្នក​ អ្នក​ត្រូវ​ស្វែង​រក​របាំង​រា​រាំង​ ឲ្យ​បាន​ឆាប់​រហ័ស​បំផុត​ គឺស្វែង​រក​សេពគប់​នូវ​មនុស្ស​វិជ្ជមាន​ ដោយសារ​ពួក​គេ​អាចជួយ​ឲ្យ​អ្នក​មា​ន​ថាមពល​វិជ្ជមាន​ ។ ចូរ​អភិវឌ្ឍការ​ជឿ​ជាក់​របស់​អ្នក​ តាមរយៈ​ការ​​ទាក់​ទង​ជា​មួយ​មនុស្ស​វិជ្ជមាន​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារ​ម្មណ៍​ល្អ ។
៣/ត្រូវ​អភិវឌ្ឍ​ជំនាញនិង​ទេពកោសល្យ​
​ដោយសារ​តែ​អ្នក​មាន​អារម្មណ៍​មិន​ប្រាកដ​ប្រាជា​ចំពោះ​សមត្ថភាព​របស់​ខ្លួន​ឯង​ ភាព​ជឿ​ជាក់​របស់​អ្នក​នឹង​អាច​ទទួល​រង​ទារុណ​ជា​មិន​ខាន ។ មនុស្ស​គ្រប់​គ្នា រួម​ទាំង​អ្នក​ផង ដែល​មាន​ជំនាញ​និង​ទេពកោសល្យ​ពិត​ប្រាកដ​ដែលជា​កត្តា​ជម្រុញ​ឲ្យ​អ្នក​ធ្វើ​អ្វី​មួយ​បាន​ទទួល​ផល​ល្អ ។ ចូរ​អភិវឌ្ឍ​ទេពកោសល្យ​ទាំង​នោះ​ អ្នក​នឹង​ដឹងថា៖ “ភាព​ជឿ​ជាក់​លើ​ខ្លួន​អ្នក​នឹង​មាន​ការ​រីក​ចម្រើន​ ប្រសិន​បើ​ អ្នក​​ពង្រឹង​​ជំនាញនិង​ទេពកោសល្យ​​ទាំង​នោះ” ។
៤/ត្រូវ​លើ​កម្ពស់និង​គាំ​ទ្រ​​ខ្លួន​ឯង​
នៅពេល​អ្នក​ដទៃ​និយាយ​ប្រឆាំង​អ្នក​ ចូរ​ចាំថា​៖ “ពាក្យ​សម្តី​ទាំង​នោះ​ គ្រាន់​តែ​ជា​គំនិត​របស់​គេ​តែ​ប៉ុណ្ណោះ” ។ គំនិត​របស់​អ្នក​ទើប​ជា​បញ្ហា​សំខាន់​ ។ នៅ​ពេល​ដែល​អ្នក​ធ្វើ​អី្វមួយ​​ដែល​អ្នក​ដឹង​ថា៖ “​វា​ជា​រឿង​ត្រឹមត្រូវ​សម្រាប់​ខ្លួន​អ្នក​ អ្នកនឹង​ទទួល​បាន​ការ​ជឿជាក់​លើ​ខ្លួន​ដែល​គិត​ថា​ អ្នក​បាន​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ដោយ​មិន​បាន​ខ្វល់​ពី​អ្នក​អារម្មណ៍​អ្នក​ដទៃ” ។
៥/ត្រូវ​ធ្វើ​លំហាត់​ប្រាណ​
សកម្មភាព​លំហាត់​ប្រាណ​និង​សរីរាង្គកាយ​អាច​ធ្វើ​អ្នកមាន​អារម្មណ៍​ស្ងប់​ស្ងាត់​និង​ផ្តល់​អត្ថប្រយោជន៍​ដ៏​ច្រើន​ដល់​ចិត្ត​និង​រាងកាយ​របស់​អ្នក​ ។ នៅ​ពេល​ដែល​ អ្នក​​ធ្វើ​លំហាត់​​​​ឲ្យ​បាន​ញឹក​ញយ​ អ្នក​នឹង​មាន​អារម្មណ៍​កាន់​តែ​សប្បាយ​រីករាយ​ ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​អ្នក​ផង​ដែរ ។
៦/ត្រូវ​ផ្តល់​កាដូ​ឲ្យ​ខ្លួន​ឯង​នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ជោគជ័យ
នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ជោ​គ​ជ័យ​ក្នុង​រឿង​អ្វី​មួយ​ ទោះបី​ជា​ រឿង​ធំ​​ ឬ តូច​ក៏ដោ​យ​ វាជារឿង​សំខាន់​ក្នុង​ការ​ផ្តល់​កាដូ​ឲ្យ​ខ្លួន​ឯង​ ។ នៅ​ពេល​ដែល​អ្នក​ ព្យាយាម​ធ្វើ​អ្វី​មួយ​ដែលធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ​រី​ករាយ​ អ្នក​នឹង​មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ទទួល​បាន​ភាព​ជោគ​ជ័យ ។
៧/​ត្រូវ​ប្រើប្រាស់​ការ​អះ​អាង​វិជ្ជមាន​
ការ​អះ​អាងវិជ្ជមាន​គឺ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​ក្នុង​ការ​ជម្រុញ​ការ​​ជឿ​ជាក់​របស់​អ្នក​ ។ វា​នឹង​ជួយ​អ្នក​ ក្នុង​ការ​ពង្រឹង​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ។ ចូរ​ស្វែង​រក​ការ​អះ​អាង ឬ​ ការ​បញ្ជាក់​ណា​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ មាន​ការអភិវឌ្ឍ​ខាង​ផ្លូវ​ចិត្ត​ គឺ​ជួយ​ពង្រឹង​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ។ ឧទាហរណ៍​​៖ “ខ្ញុំ​មាន​ការ​រី​កចម្រើន​ច្រើន​ជា​ង​មុន” ។
៨/​ត្រូវ​ជៀស​វាង​ការ​រស់​នៅ​ក្នុង​អតី​តកាល
វាលំបាក​ខ្លំាង​ណាស់​ក្នុង​ការ​ទទួល​បាន​ជ័យ​ជម្នះ​ ប្រសិន​បើ​អ្នក​ព្យាយាម​រស់​នៅ​ពិភព​អតីតកាល ឬ ព្យាយាម​គិត​ពី​រឿង​អតីតកាល​របស់​អ្នក​ ។ អតីតកាល​របស់​អ្នក​ វាមិន​មែន​ជា​អនាគត​របស់​អ្នក​ឡើយ ។ ចូរ​ផ្តោត​លើ​អ្វី​ដែល​ថ្មីៗ ក្នុង​ពេល​បច្ចុប្បន្ន​ ជា​គំនិត​រីករាយ​ក្នុង​វិថី​អនាគត​របស់​អ្នក​ ។ ត្រូវ​ចាប់​យក​គ្រប់​រូបភាព​ ត្រូវតែធ្វើ​ដំណើរ​ទៅ​ដោយ​ល្អ ។
សន្និដ្ឋាន​កថា
          ការ​ពង្រឹង​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង ជា​កត្តា​ជោគ​ជ័យ​ក្នុង​ជីវិត​និង​ជា​ដំណើរ​សុក្រឹត្យ​បំផុត​ ក្នុង​វិថីជីវិត ។ វា​ជា​ការ​ផ្តល់​ថាមពល​ដល់​ជីវិត​ដំណើរ ឆ្ពោះ​ទៅ​អនាគតដ៏​ភ្លឺ​ស្វាង​ ។ ប្រសិនបើ​ អ្នក​អស់​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ អ្នក​នឹង​ទទួល​អស់​ថាមពល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មុខ​ ហើយ​អ្នក​នឹង​ឈប់​ដើរ នៅ​ពេល​ដែល​អ្នក​ឈប់​ដើរ​ អ្នក​នឹង​បរាជ័យ ។ ​
ដោយ៖ ម៉ៃ រ៉ាម

One Response to “យុទ្ធសាស្ត្រសក្តិសិទ្ធិ៨យ៉ាង ក្នុងការសាង​ភាពជឿជាក់លើខ្លួនឯង”

  1. ពិតណាស់​​ភាពជឿជាក់លើខ្លួនឯង វាជាកក្តាមួយជួយឪ្យ​យើងទទួលបានជោគជ័យ​​ក្នុងការងារ​ ការជឿជាក់លើខ្លួងឯងមានន័យថា គឺយើងឪ្យតម្លៃខ្លួនបែបវិជ្ជាមាន មនុស្សម្នាក់ដែលយល់ថា​ខ្លួនមានសមត្ថភាពគ្រប់គ្រាន់​​ មានទំនុកចិត្តលើសមត្ថភាព​នឹងទទួលបានជោគជ័យក្នុងការងារ​ ការឪ្យតម្លៃខ្លួនឯងទាប​ ធ្វើឪ្យឯងអស់សង្ឃឹម បាត់បង់ភាពជឿជាក់ នឹងឯកកោ ។

No comments: