Tuesday, August 28, 2012

វិធីសាស្ត្រ ជួយពង្រឹងបុគ្គលិកលក្ខណៈ


“ចូរ​ពង្រឹង​បុគ្គលិកលក្ខណៈ​របស់​អ្នក​ ឲ្យ​មាន​ថាមពល​ដូចជា​​សត្វ​តោ​”
“ការ​ពង្រឹង​បុគ្គលិក​លក្ខណៈ​ គឺ​ពិត​ជាក់​ជា​បាន​សម្រេច​គោល​ដៅ​”​
(ទស្សនាទាន៖ ម៉ៃ​ រ៉ាម)
          បុគ្គលិកលក្ខណៈ​ជា​គុណភាព​ ឬ ជា​ឥរិយាបថ​ទាំង​អស់​របស់​ខ្លួន​ឯង ដូចជាៈ សេចក្តី​ថ្លៃ​ថ្នូរ ភាព​ក្លាហាន​ ការ​ប្តេជ្ញា​ចិត្ត​ ភាព​ស្មោះត្រង់​ និង​ចិត្ត​សប្បុរស​ជា​ដើម​ ។ បុគ្គលិកលក្ខណៈ​ជា​បេះ​ដូង​ដ៏​សំខាន់​សម្រាប់​បុគ្គល​ម្នាក់​ៗ ដែល​វា​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា​៖ “​អ្នក​ជា​បុគ្គ​លបែប​ណា​” ។ ដើម្បី​ពង្រឹង​បុគ្គលិក​លក្ខណៈ​ គឺ​ត្រូវ​ធ្វើ​ខ្លួន​យ៉ាង​ណា​ ឲ្យ​ក្លាយ​ជា​បុគ្គល​ផលិត​ភាព (​មាន​ប្រយោជន៍​) ​ក្នុង​ស្ថានភាព​ ឬ ទំហំ​នៃ​ឥទ្ធិពល​របស់​ខ្លួន​ ។ ខាង​ក្រោម​នេះ​ នឹង​បង្ហាញ​នូវ​​អនុសាស​ន៍​ដ៏​ប្រកប​ដោយ​អត្ថន័យ​ជ្រាល​ជ្រៅ​ ពី​វិធី​សាស្រ្ត​ជួយ​ពង្រឹង​បុគ្គលិក​លក្ខណៈ​ ឬ ហ្វឹកហាត់​ខាង​វិន័យ​និង​សីលធម៌​របស់​អ្នក ។
          អានុភាព​របស់​បុគ្គលិក​លក្ខណៈ​គឺ​ស្ថិត​នៅ​លើ​សេរីភាព​ពីការ​មិន​រើស​អើង​ ដូច្នេះ អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ដទៃ ដូចជាខ្លួន​អ្នក​អ៊ីចឹង​ដែរ ដោយ​ខំពង្រីក​ខ្លួន​អ្នក​ ឲ្យ​ចូល​ទៅ​ក្នុង​ចិត្ត​សប្បុរស​និង​ការ​បារម្ភ​ (​ចំពោះផល​ប្រយោជន៍​អ្នក​ដទៃ​) ។
“ការ​ពង្រឹង​បុគ្គលិក​លក្ខណៈ​ គឺ​ពិត​ជាក់​ជា​បាន​សម្រេច​គោល​ដៅ​”​
១.ឈ្វេង​យល់​ពី​សារប្រយោជន៍​នៃ​បុគ្គលិក​លក្ខណៈ​
          ចូរ​ឈ្វេង​យល់​ពី​សារប្រយោជន៍​នៃ​បុគ្គលិក​លក្ខណៈចំពោះ​ខ្លួន​អ្នក​និង​ជា​ ពិសេស​ចំពោះ​អ្នក​ដទៃ ។ កម្លាំង​របស់​បុគ្គលិកលក្ខណៈ​អាច​ធ្វើ​ឲ្យ​អ្នក​ ធ្វើ​អ្វី​មួយ​តាម​ឆន្ទៈ​របស់​ដោយ​សេរីភាព​ នៅក្នុង​ខណៈពេ​ល​ដែល​អ្នកត្រូវ​ប្រឈម​មុខ​ដោះស្រាយ​នូវ​វិបត្តិ​បញ្ហានានា​។ វា​អាច​ផ្តល់​ឲ្យ​៖
  • វាជួយ​អ្នក​ ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ទីបញ្ចប់​នៃ​គោល​របស់​អ្នក​ ។ ​
  • វាអាច ​ជួយ​ឲ្យ​អ្នក​ មាន​សមត្ថភាព​ក្នុង​ត្រួត​ពិនិត្យ​នូវ​កត្តា​បង្ក​ឲ្យ​មាន​វិបត្តិ​ ដោយ​ជំនួស​ពី​ការ​ដែល​ចេះ​តែ​ត្អូញត្អែរ​ពី​វា​ ដូច​ដែល​មនុស្ស​ដទៃ​ទៀត​ ។
  • វា​អាច​ឲ្យ​អ្នក​មាន​សេចក្តីក្លាហាន​ ក្នុងការ​ទទួល​ស្គាល់​នូវ​កំហុស​និង​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​ឯង​បាន ។
  • វា ​ជួ​យ​ជម្រុញ​ឲ្យ​អ្នក​មាន​កម្លាំង​ក្នុង​ការ​ទប់​ជំហរ​របស់​អ្នក​បាន​យ៉ា​ង ​មំា​នៅ​ពេល​អ្នក​ប្រទះ​ជួប​នូវ​បញ្ហា​នានា​ ហើយបន្ត​ឲ្យ​អ្នក​មាន​អានុភាព​ក្នុង​ឡើង​តតាំង​នឹង​ឧបសគ្គ​ផ្សេងៗ​ ។

២.ត្រូវ​ចេះ​យល់​ចិត្ត​អ្នក​ដទៃ​
សូម​រង​ចាំ​អាន​បន្ត!

No comments: