Tuesday, August 28, 2012

ការរស់នៅប្រកបដោយក្តីសុបិន្ត


តើ​ក្តី​សុបិន្ត​​​ គឺ​ជា​អ្វី?​​​ ជា​ការ​ពិត​ណាស់​ សុបិន្ត​ គឺ​ជា​ចំនី​អារម្មណ៍​របស់​បុគ្គល​ម្នាក់ៗ​​ដែល​​ផ្តល់​​​ឲ្យ​យើង​នូវ​ក្តី​សង្ឃឹម។​​ នៅ​ក្នុ​ង​ពេល​ណា​មួយ​ដែល​យើង​បាន​សម្រេច​ក្តី​​សុបិន្ត​​របស់​​យើង​ ​វា​នឹង​ធ្វើ​ឲ្យ​យើង​សប្បាយ​រីក​រាយ​ និង​រស់​នៅ​ប្រកប​ដោយ​សេចក្តី​សុខ។​​ វា​មាន​​សារៈ​​សំខាន់​សម្រាប់​យើង​ណាស់​ក្នុង​ការ​ប្រកាន់​ខ្ចាប់​បំណង​​ប្រាថ្នា​របស់​យើង​ និង​ព្យា​យាម​​សម្រេច​វា​ឲ្យ​បាន។​ នៅ​ពេល​ដែល​ខ្ញុំ​មាន​ក្តី​សុបិន្ត​ ខ្ញុំ​តែង​តែ​ប្រាប់​ខ្លួន​ឯង​​ជា​​រៀង​​រាល់​ពេល​ ហើយ​នឹង​ព្យាយាម​ឲ្យ​បាន​សម្រេច​នូវ​គោល​ដៅ​ដែល​ខ្ញុំ​ចង់​បាន​ ប្រកប​ដោយ​ថាមពល​ ក្តី​​សង្ឃឹម​ និង​ ភាព​រីក​រាយ។​ ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​យើង​មិន​បាន​សម្រេច​នូវ​គោល​ដៅ​​របស់​យើង​ វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ចិត្ត​របស់​យើង​ដូចជា​បាន​ស្លាប់​បាត់​ទៅហើ​យ។​
ប្រសិន​ជា​យើង​យល់​ថា​ សុបិន្ត​គឺ​ មាន​សារៈ​សំខាន់​សម្រាប់​ជីវិត​ និង​សុភ​មង្គល​របស់​យើង​ តែ​ហេតុ​អ្វី​មនុស្ស​មួយ​ចំនួន​បែរ​ជា​ព្យាយាម​ទាញ​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ទី​នោះ​ទៅ​វិញ?​ ប្រហែល​ជា​​ពួក​គេ​ខ្លាច​យើង​សម្រេច​គោល​ដៅ​ដ៏​ត្រចះ​ត្រចង់​ ដែល​ពួក​គេ​​មិន​អាច​ឈោង​ដល់។​ ហើយ​ក៏​ពី​ព្រោះ​ពួក​គេ​មិន​អាច​បំ​ពេញ​ក្តី​សុបិន្ត​របស់​គេ​ ហើយ​ក៏​​ប្រហែល​ជា​មក​ពី​ពួក​គេ​ភ័យ​ខ្លាច​នៃ​សេចក្តី​សុខ​ និង​ថាម​ពល​នៃ​ទឹក​ចិត្ត​ដែល​ជំរុញ​ដល់​ការ​​ដើរ​​នៅ​លើ​ផ្លូវ​នៃ​ក្តី​សុបិន្ត​ និង​ខ្លាច​​ការ​ឈឺ​ចាប់​ដែល​បណ្ដាល​មក​ពី​នរណា​ម្នាក់​​ដែល​​យល់​​ច្បាស់​ពី​ពួក​គេ​ នៅ​ពេល​ដែល​គេ​កំពុង​បើក​ចំហ​ផ្លួវ​ចិត្ត។​
ប៉ុន្តែ​ វា​មិន​មែន​ជា​បញ្ហា​ទេ​​ នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​មក​រិះ​គន់​​ពី​បំណង​ប្រាថ្នា​​របស់​​យើង​នោះ​ ក្នុង​ករណី​ដែល​ក្តី​សុបិន្ត​នេះ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ យើង​ត្រូវ​តែ​សម្រេច​​​វា​​ឲ្យ​​បាន។​​ ធ្វើ​យ៉ាង​ណាកុំ​ឲ្យ​ពាក្យ​រិះ​គន់​ឥត​បាន​ការ​ទាំង​នោះ​មក​បំផ្លាញ​ក្តី​សុបិន្ត​យើង​ឲ្យ​សោះ។​ យើង​​ត្រូវ​ប្រកាន់​ខ្ចាប់​ និង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​សុបិន្ត​ក្លាយ​ជា​ការ​ពិត។​ យើង​ត្រូវ​ក្តាប់​ក្តី​សុបិន្ត​ក្នុង​ពេល​មួយ​ដ៏​វែង​ដើម្បី​ឆ្ពោះ​ទៅ​ដល់​គោល​ដៅ ​និង​ត្រូវ​គិត​ថា​​ជំហាន​​នីមួយៗ​ គឺ​ជា​ជំហាន​នៃ​ការ​ជោគ​ជ័យ។​ សុបិន្ត​ គឺ​ជា​ខ្លួន​យើង។​
ផ្ទុយ​ទៅ​វិញ​ អ្នក​នៅ​ជុំ​វិញ​ខ្លួន​យើង​ គឹ​គ្រាន់​តែ​ជា​ផ្នែក​មួយ​ដែល​មិន​ឲ្យ​តម្លៃ​ និង​ព្យាយាម​​ទប់​​ស្កាត់​យើង​ពី​ការ​ឈាន​ទៅ​រក​ក្តី​សុបិន្ត​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​ខ្លួន​យើង​ផ្ទាល់​​ដែល​រុញ​ច្រាន​ក្តី​សុបិន្ត​ និង​ប្រាប់​ខ្លួន​ឯង​ថា ​យើង​គ្មាន​លទ្ធភាព​នោះ។ ​នៅ​ពេល​យើង​​បោះ​​បង់​​ក្តី​សុបិន្ត​ គឺ​វា​ប្រៀប​បាន​ទៅ​នឹង​ការ​មិន​ឲ្យ​តម្លៃ​ខ្លួន​ឯង​ និង​សម្លាប់​ចិត្ត​ខ្លួន​ឯង​ អារម្មណ៍ ​និង​ក្តី​សង្ឃឹម​ទៅ​វិញ​ទេ។​ វា​នឹង​​អាច​បង្ក​ឲ្យ​យើង​មាន​ភាព​​ឈឺ​ចាប់​ដោយ​សារ​មិន​អាច​ឆ្ពោះ​​ទៅ​ដល់​គោល​ដៅ​ដែល​យើង​ចង់​បាន។​ វា​បង្ក​ឲ្យ​យើង​បាត់​បង់​ភាព​តស៊ូ​ប្រឹង​ប្រែង​​ក្នុង​​ជីវិត។​
នៅ​ពេល​ដែល​យើង​មិន​ស្ដាប់​ពី​ក្តី​ស្រមៃ​របស់​ខ្លួន​យើង​ ឬ​ក៏​គ្មាន​ក្តី​សុបិន្ត​ទេ​ វា​ប្រៀប​បាន​​ទៅ​​នឹង​ការ​ធ្វើ​បាប​ខ្លួន​ឯង​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ខឹង​មួរ​មៅ ​និង​ស្អប់​ខ្ពើម​ខ្លួន​ឯង។​ ប៉ុន្តែ​ នៅ​​ពេល​​ដែល​យើង​ស្រប​តាម​ក្តី​សុបិន្ត​ យើង​នឹង​ហាក់​ដូច​ជា​ដោះ​លែង​ខ្លួន​ឯង។​ ទោះ​បី​ជា​​មាន​​ការ​លំបាក​ មាន​ភាព​ភ័យ​ខ្លាច​ដែល​បង្ក​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​បោះ​បង់​ និង​យល់​ថា​​គ្មាន​​លទ្ធភាព​សម្រេច​វា​ក៏​ដោយ​  ក៏​យើង​នៅ​តែ​មាន​អារម្មណ៍​ថា​យើង​កំពុង​តែ​ដើរ​លើ​វិថី​មួយ​​ដ៏​ត្រឹម​ត្រូវ​ ហើយ​ខ្លះ​យើង​ឆ្លង​ឆ្លើយ​ជា​មួយ​បេះដូង​ខ្លួន​ឯង​ និង​មាន​អារម្មណ៍ថា​ជីវិត​ពោរ​​ពេញ​ដោយ​ភាព​ស្រស់​ថ្លា។​
សុបិន្ត​ គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការ​រស់​នៅ​ដែល​យើង​គ្រប់​គ្នា​គួរ​តែ​មាន។​ តើ​យើង​​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ក្តី​សុបិន្ត?​ ចំនុច​ខាង​ក្រោម​នេះ​ គឺ​ជា​វិធី​ដែល​​ឈាន​​ដល់​ការ​សម្រេច​គោល​ដៅ៖​
. តើ​ក្តី​សុ​បិន្ត​របស់​អ្នក​គឺ​ជា​អ្វី?
យើង​អាច​ត្រូវ​ការ​ពេល​បន្តិច​ដើម្បី​ស្វែង​រក​អ្វី​ដែល​យើង​ចង់​បាន ​ដូច្នោះ​យើង​ត្រូវ​ចំណាយ​​ពេល​​ទៅ​តាម​អ្វី​ដែល​យើង​ចង់​បាន​ ដោយ​ស្ដាប់​ចិត្ត​របស់​យើង​ថា​ តើ​យើង​ចង់​បាន​អ្វី។​ វា​មិន​មែន​ជា​បញ្ហា​ទេ​ដែល​យើង​យល់​ថា​ សុបិន្ត​របស់​យើង​មិន​អាច​ខ្លាច​ជា​ការ​ពិត​ និង​​យល់​​ថា​ការ​គិត​ទាំង​នេះ​ជា​ភាព​ល្ងី​ល្ងឺ​នោះ។​ យើង​ត្រូវ​តែ​សួរ​ខ្លួន​ឯង​ថា​ តើ​អ្វី​ដែល​យើង​​ពិត​​ជា​ចង់​បាន។​
. តើ​អ្វី​ដែល​អាច​បញ្ឃប់​អ្នក​ពី​ការ​ឈាន​ទៅ​ដល់​គោល​ដៅ?
តើ​ផ្នែក​ណា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្លាច​ភាព​ជោគ​ជ័យ?​ តើ​អ្នក​ខ្លាច​ភាព​រីក​រាយ​ឬ?​ តើ​អ្នក​​យល់​​ថា​​អ្នក​មិន​សម​ទទួល​បាន​អ្វី​ដែល​ល្អ ​ឬ​អ្វី​ដែល​អស្ចារ្យ​ទេ​ឬ?​ តើ​អ្នក​ខ្លាច​ខ្លួន​ឯង​​ខុស​​ពី​​អ្នក​​ដទៃ​ពេក​ ឬ​ក៏​ការ​លេច​នូវ​គំនិត​ល្ងង់​ខ្លៅ?​ ឬ​ក៏​អ្នក​យ​ល់​ថា​សុបិន្ត​របស់​អ្នក​ គឺ​ធំ​ពេក​ដល់​​ថ្នាក់​មិន​អាច​ក្តោប​ក្តាប់​វា​បាន?​ ស្វែង​រក​អ្វី​ដែល​មក​បញ្ឈប់​អ្នក។​ មើល​ឲ្យ​ច្បាស់​ហើយ​ចាប់​​ផ្តើម​សាក​ល្បង។​ បន្ទាប់​មក​សួរ​ខ្លួន​ឯង​ថា​ តើ​សុបិន្ត​ និង​សេចក្តី​សុខ​របស់​អ្នក​​សំខាន់​ជាង​​អ្វី​ទាំង​អស់​នោះ​ទេ?​ ប្រសិន​ជា​អ្នក​អាច​សម្រេច​វា​បាន​ជា​មួយ​នឹង​អារម្មណ៍​ទាំង​នោះ ​អ្នក​​នឹង​​​​ឆ្ពោះ​ទៅ​កាន់​អ្វី​ដែល​អ្នក​ត្រូវ​ការ។​
. សរ​សេរ​ពី​ជំហាន​នី​មួយៗ​
អ្នក​ត្រូវ​គិត​ពី​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​បំពេញ​ក្តីសុបិន្ត​ដោយ​រៀប​ចំ​ជា​ជំហានៗ។​
​​ត្រាប់​តាម​ជំហាន​ក្មេងៗ​
យើង​ត្រូវ​បំបែក​ក្តី​សុបិន្ត​​ទៅ​ចំនុច​តូចៗ​​ ហើយ​គ្រប់​គ្រង​វា​ឲ្យ​ជាប់។​ ទោះ​បី​ត្រឹម​តែ​ជា​​ការ​​សរ​សេរ​​ពី​អ្វី​មួយ​ដែល​យើង​ត្រូវ​ធ្វើ​ ឬ​លេខ​ទូរស័ព្ទ​អ្នក​ដែល​យើង​ចង់​ទាក់​ទង​ទៅ ​វា​ក៏​ជា​​ចំនុច​ឆ្ពោះ​ទៅ​កាន់​ក្តី​សុបិន្ត​របស់​យើង​ដែរ។​ SARK​ បាន​ហៅ​ថា​បំលាស់​​ប្ដូរ​ដ៏​​តូច​​​​​​ល្អិត​។​​
តើ​ជំហាន​បន្ទាប់​គឺ​ជា​អ្វី?
ស្វែង​រក​អ្វី​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​ចំ​នុច​នីមួយៗ​ឈាន​ដល់​គោល​ដៅ។​ តើ​អ្នក​បាន​ប្រាប់​​នរណា​​ម្នាក់​ពី​ក្តី​សុបិន្ត​របស់​អ្នក​ដើម្បី​ឲ្យ​វា​ក្លាយ​ជា​ការ​ពិត​ដែរ​ឬ​ទេ?​ តើ​អ្នក​ត្រូវ​ការ​​សរ​សេរ​ដាក់​​ក្នុង​សៀវភៅ​ ឬ​ក៏​គូរ​គំនូរ​ដើម្បី​ឲ្យ​អ្នក​បាន​ឃើញ​អ្វី​ជា​ក្តី​សុបិន្ត​របស់​អ្នក​ដែរ​ឬ​ទេ?​
. ក្តោប​ក្តាប់​សុបិន្ត​ឲ្យ​ជាប់​
បន្ត​សម្រេច​ជំហាន​នីមួយៗ​ដើម្បី​ឲ្យ​សុបិន្ត​ក្លាយ​ជា​ការ​ពិត។​ ព្យាយាម​ទន់​ភ្លន់​ និង​ល្អ​ចំ​ពោះ​​ខ្លួន​ឯង​ជា​រៀង​រាល់​ពេល​ ទោះ​បី​ជា​ពេល​ខ្លះ​យើង​ធ្វើ​អ្វី​មួយ​ ដែល​ខ្លួន​យើង​យល់​ថា​​ជា​រឿង​​ដ៏​តូច​​តាច​ក៏​ដោយ​ ក៏​យើង​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​បាន។​ កត់​ចំណាំ​វា​ ពេល​ដែល​យើង​ដឹង​ថា​​យើង​​កំពុង​​ឆ្ពោះ​ទៅ​ដល់​គោល​ដៅ​ហើយ​ យើង​នឹង​មាន​អារម្មណ៍​រីក​រាយ​ និង​មាន​មោទន​ភាព​​ចំពោះ​វា។​​
ដូច្នោះ​ ឆ្ពោះ​ទៅ​រក​ក្តី​សង្ឃឹម​ ស្រប​តាម​ក្តី​សុបិន្ត​ ជឿ​ជាក់​លើ​ខ្លួន​ឯង​ អ្វីៗ​នឹង​​ក្លាយ​​ជា​​​កា​រ​​ពិត៕​

No comments: