Tuesday, August 28, 2012

គោលដៅ


មនុស្ស​រាល់​គ្នា​តែង​តែ​យក​ពេល​គិត​អំពី​អនាគត​ និង​ស្ថាន​ភាព​ជីវិត​បច្ចុប្បន្ន​របស់​ពួក​គេ។ ​ពួក​​គេ​​តែង​តែ​គិត​ថា​អ្វី​ដែល​គួរ​តែ​ផ្លាស់​ប្ដូរ​សម្រាប់​ជីវិត​របស់​ពួក​គេ​ដូច​ជា​ជិវិត​គ្រួសារ​ មិត្តភក្ដិ​ ការងារ​ ហិរញ្ញ​វត្ថុ​ និង​គូ​អនាគត​ជា​ដើម។​ ជំហាន​ដំបូង​សម្រាប់​ការ​ផ្លាស់​ប្ដូរ​នេះ​ គឺ​ការ​កំណត់​គោល​ដៅ។​ ផ្ទុយ​ទៅ​វិញ​ ​មាន​មនុស្ស​ជា​ច្រើន​បាន​កំណត់​គោល​ដៅ​សម្រាប់​ខ្លួន​គេ​រួច​ហើយ​ ក៏​ប៉ុន្ដែ​ពួក​គេ​គ្មាន​សមត្ថ​ភាព​ដើម្បី​សម្រេច​គោល​ដៅ​នោះ ​ដោយ​សារ​បញ្ហា​ពេល​វេលា​ ហិរញ្ញវត្ថុ​ គ្រួសារ​ និង​បញ្ហា​ផ្សេងៗ​ទៀត។​ ពេល​ខ្លះ​គោល​ដៅ​របស់​យើង​មិន​បាន​ទទួល​ផល​ ដោយ​សារ​តែ​យើង​មិន​បាន​ធ្វើ​តាម​ជំហាន​នីមួយៗ​ដែល​យើង​បាន​រៀប​ចំ​តាម​គម្រោង​របស់​យើង។​ មិន​តែ​ប៉ុណ្ណោះ​ពួក​យើង​នៅ​តែ​រៀប​ចំ​គម្រោង​ដដែល​ជា​ច្រើន​ដង​ដែល​តែង​តែ​ទទួល​បាន​បរាជ័យ​ ដោយ​មិន​បាន​រក​វិធី​សាស្រ្ដ​អ្វី​ដែល​ថ្មី​មក​កែលំ​អ​ដើម្បី​ឈាន​ដល់​គោល​ដៅ ​ឬ​ក៏​រៀប​ចំ​គោល​ដៅ​ថ្មី​ផ្សេង​ទៀត​ឡើយ។​
ពួក​យើង​នឹង​នាំ​អ្នក​ទៅ​កាន់​ផ្លូវ​នៃ​ភាព​ជោគជ័យ​លើការ​កំណត់​គោល​ដៅ
១. គ្រួសារ​
២. ការងារ​
៣. សុខភាព​
៤. ហិរញ្ញវត្ថុ​ជាដើម។​
ដើម្បី​បង្កើត​ និង​សម្រេច​គោល​ដៅ​អ្នក​គួរ​តែ
១. សម្រេច​អ្វី​ក៏​ដោយ​ដែល​អ្នក​ចង់​បាន​ក្នុង​ជីវិត​
២. ផ្ដល់​ភាព​ល្អ​ប្រសើរ​ដល់​ខ្លួន​អ្ន​ក និង​មនុស្ស​ដែល​អ្នក​ស្រលាញ់​
៣.​ បង្កើន​ការ​គោរព​ ការ​សរ​សើរ​ និង​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​
៤. បង្កើន​ការ​គោរព​ និង​ជឿ​ជាក់​លើ​អ្នក​ដទៃ​
៥. លុប​បំបាត់​អាកប្ប​កិរិយា​​ និង​ចរិក​អវិជ្ជ​មាន
៦. រស់​នៅ​ដោយ​ឯករាជ្យ។​
អ្នក​ដែល​ប្រើ​ប្រាស់​គោល​ដៅ​របស់​ពួក​គេ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​
១. គ្មាន​ភាព​ឈឺ​ចាប់​ពី​ការ​ដាក់​សម្ពាធ​លើខ្លួន​ឯង​ និង​ការ​ថប់​អារម្មណ៍​
២. មាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ផ្ដោត​អារម្មណ៍​កាន់​តែប្រសើរ​
៣. មាន​ភាព​ជឿ​ជាក់​កាន់​តែ​ច្បាស់​
៤. មាន​ភាព​សប្បាយ​រីក​រាយ​ និង​ពេញ​ចិត្ត​នឹង​ការ​រស់​នៅ​របស់​ខ្លួន។​
តាម​រយៈ​ការ​កំណត់​គោល​ដៅ​ និង​វាស់​ស្ទង់​ភាព​ជោគ​ជ័យ​ គឺ​អាច​ឲ្យ​អ្នក​មើល​ឃើញ​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ និង​សមត្ថភាព​ដែលអ្នក​មាន។​ នៅ​ពេល​ដែល​អ្នក​អាច​សម្រេច​គោល​ដៅ​អ្វី​មួយ​ វា​អាច​ជំរុញ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​ និង​ជឿ​ជាក់​លើ​ខ្លួន​ឯង​ថា​នឹង​អាច​សម្រេច​គោល​ដៅ​ច្រើន​ និង​ពិបាក​ជាង​នេះទៅ​ទៀត៕

No comments: