Tuesday, August 28, 2012

វិធីសាស្រ្ត​ក្នុង​ការ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​នៅ​ក្នុង​ជីវិត​


តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ឬ​ទេ​ថា​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​មិ​ន​អាចធ្វើអ្វីបាន​ទាល់​តែ​សោះ​សម្រាប់​ជីវិត​របស់​អ្នក​?​ ហើយ​តើ​អ្នក​បាន​ធ្វើ​អ្វី​ដែល​អ្នក​ចង់ធ្វើ​សំរាប់​ជីវិត​អ្នក​ខ្លះ​ឬ​នៅ?​ដូច្នេះ​ប្រសិន​បើ​មិន​ទាន់​បាន​ធ្វើ​វា​ទេ​ចូរអ្នក​ចាប់​ផ្តើម​ធ្វើពី​ឥឡូវ​នេះ​ទៅ។​ខាង​ក្រោម​នេះ​គឺ​ជា​ជំហា​ន​ដែល​អ្នក​អាច​យក​មក​អនុវត្ត​ន៍​បាន​​៖
ជំហាន​ទី​​១​ អ្នក​គឺ​ជា​ខ្លួន​របស់​អ្នកដូច្នេះហើយ​​អ្នក​ត្រូវ​តែ​រៀន​ស្វែង​យល់​និង​ទទួលយក​វា​
​​​អ្នក​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ជះ​ឥទិ្ធពល​មក​លើ​អ្នក​បាន​ទេ​ អ្នក​ត្រូវតែ​យក​នូវ​គំនិត​ដែល​កើត​ចេញ​ពីតំលៃ​របស់​អ្នក​ផ្ទាល់​មក​ធើ្វ​ការ​អភិវឌ្ឍន៍​បន្ថែម​ទៀត។​ដើម្បី​កំនត់​អត្តសញ្ញាណ​ខ្លូន​ឯង​បាន អ្នក​គ្រាន់​តែ​សួរខ្លួន​ឯង​ថា​តើអ្នក​គឺ​ជា​អ្នក​ណា?​​ត្រូវ​ចង​ចាំ​ថា​អ្នក​អាច​កំណត់​អត្តសញ្ញាណ​ខ្លួន​ឯង​បានតាម​រយៈ​អ្វី​ដែល​អ្នក​បាន​ធ្វើ ,​ វិធី​ដែល​អ្នក​មើល​ ,​ និង​វិធី​ដែល​អ្នក​ធ្វើសកម្មភាព​។​ម្យ៉ាង​វិញ​ទៀត អ្នក​ត្រូវ​តែ​ស្វែង​យល់​ថា​តើ​ពី​មុន​អ្នក​គឺ​ជា​មនុស្ស​បែប​ណា? តាម​រយៈការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​អ្នក​បាន​ពី​អ្វី​ដែល​អ្នក​ចង់ធ្វើ​នៅ​ក្នុង​ជីវិត​របស់​អ្នក​។
ជំហាន​ទី​២ អភិវឌ្ឍន៍​នូវ​ចំនង់​ចំនូល​ចិត្ត​របស់អ្នក​
ចំនង់​ចំនូល​ចិត្ត​គឺ​ជា​កត្តា​ដែល​សំខាន់​បំផុត​ពី​ព្រោះ​វា​អាច​ជួយ​អ្នក​ឲ្យ​ដឹង​​​ថា​តើ​អ្នក​ចូល​ចិត្ត​អ្វី​និង​មិន​ចូល​ចិត្ត​អ្វី។​ដើម្បី​អភិវឌ្ឍន៍​នូវ​ចំនង់​ចំនូល​ចិត្ត​របស់​អ្នក​បាន​ អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​ងាយ​ៗ ជៀស​វាង​ការ​ចោត​ជា​សំនួរ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​តាន​តឹង​។ ដូច្នេះ​អ្នក​គ្រាន់​តែ​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើទៅ​ជា​ការ​ស្រេច។​
ជំហាន​ទី​៣ ធ្វើ​នូវ​អ្វី​ដែល​អ្នកចង់​ធ្វើ
បន្ទាប់​ពី​​អ្នក​បាន​​ដឹង​​​​ច្បាស់​ថា​តើ​អ្នក​​ជា​នរណា​និង​​​អ្នក​ចូល​ចិត្ត​ធ្វើអ្វី​រួច​ហើយដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ងាយ​ស្រួល​ក្នុងការ​ស្វែង​រក​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ជាមួយ​​​នឹង​ជីវិត​របស់​អ្នក​ដោយ​គ្រាន់​តែ​សួរ​ខ្លួន​ឯង​ថា​តើ​អ្នក​ចង់​បាន​អ្វី​ពី​ជីវិត​របស់​អ្នក​?​ ឧទាហរណ៍​ថា​អ្នក​ចង់​លក់​មាន់​សំរាប់​ជីវិត​ដែល​នៅ​សេស​សល់​របស់​អ្នក ដូច្នេះ​ចូរ​អ្នក​ធ្វើវា​ទៅ។ អ្នក​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​គំនិត​របស់​នរណា​ម្នាក់​បញ្ឈប់​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​នោះ​ទេ​។​អ្នក​មិន​គួរ​យក​ចិត្ត​ទុក​ដាក់​ពី​គំនិត​របស់​ពួក​គេ​ឡើយ។​អ្នក​ត្រូវ​ធ្វើ​ជា​ខ្លួន​អ្នក​ផ្ទាល់​គឺ​មាន​តែ​អ្នក​ម្នាក់​ប៉ុណ្ណោះ៕

ដោយ៖ ម៉ៅ រដ្ឋា

No comments: