Tuesday, August 28, 2012

វិធី​សាស្រ្ត​រស់​នៅ​ប្រកប​ដោយ​ភាព​រីករាយ​


យើង​ទាំងអស់​គ្នា​តែងតែ​ចង់​ដឹង​ពី​វិធីសាស្រ្ត​ក្នុង​ការ​រស់​នៅប្រកប​ដោយ​ភាព​រីករា​យ។ ចម្ងល់មួយ​តែង​ចោទ​ឡើង​ថា​តើ​អី្វ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​រីករាយ​។ មាន​លុយ​ ​មាន​​ចំណង​​​មិត្តភាព​ល្អ​​ និ​ងភាព​ជោគជ័យ​ មិន​មែន​ប្រាកដ​ថាបង្កើតបាន​សុភមង្គលទេ​ សុភមង្គល​​មិន​កើត​ឡើង​ពីសម្ភារៈ​ខាង​ ក្រៅ​ទេ ​វា​កើត​ចេញ​ពី​សភាព​ខាង​ក្នុង​នៃ​យើង​ទាំង​អស់​គ្នា​។​ ហើយ​វា​ជា​អ្វី​ដែល​តែង​តែ​លេច​ឡើង​ជា​រៀងរាល់​ពេល​រវាង​អ្នក​​និង​ខ្ញុំ​។​ ចូរ​ស្រមើល​ស្រម៉ៃ​ពី ​ស្រទាប់​​នៃ​ខ្ទឹម​បារាំ​ង វា​បាន​ក្លាយ​ទៅជា​ការ​អារម្មណ៍អវិជ្ជមាន​ និង​ ភ័យខ្លាចសម្រាប់​អ្នក។​​ ដោយ​ហេតុ​ថា​​ នៅ​ពេល​ដែលអ្នក បក​ស្រទាប់​វា​ចេញ​( មិ​នមែនជា​អ្នក) ​អ្នក​នឹង​ឃើញស្នូល​របស់វា(ជា​រូប​អ្នក)។​ យើង​ទាំងអស់​គ្នា​នៅ​ទីនេះ​គឺ​ដើម្បី​ស្វែង​រកអ​ត្ថន័​យ ​និង​គោល​បំណ​ង​។
​​ទោះ​បី​ជា​យ៉ាង​ណា​​ក៏​ដោយ​ ការ​ស្វែង​យល់​ពី​របៀបនៃ​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​រីករាយ​ មិន​មែន​ជា​ការ​ចាក់​សោរ​បង្ខាំង​ខ្លួនឯង​នៅ​ក្នុង​ទូ​សំលៀក​បំពាក់​​ ហើយ​សមាធិ​ពេញ​មួយ​ជីវិត​ដែល​នៅ​សេសសល់​របស់​អ្នក​ទេ។​ យើង​ជា​មនុស្ស​គ្រប់​រូប​តែង​តែ​មាន​ការ​កំណត់​គោលដៅ​ និង​ខិតខំ​ធ្វើ​យ៉ាង​ណាឲ្យ​បាន​សម្រេច​គោលដៅ​នោះ​ ដូច្នេះ​យើង​ត្រូវ​ការ​មាន​គោលបំណង​ដើម្បី​បំពេញ​នូវ​អារម្មណ៍​ពេញ​លេញ​របស់យើង។​
ទាំង​នេះ​គឺ​ជា​ចំណុច​គន្លឹះ​ដើម្បី​រស់​នៅ​ដោយ​ភាព​រីករាយ​៖
​១. ធ្វើការជ្រើសរើស
អ្វីៗ​គ្រប់​យ៉ាង​ចាប់​ផ្តើម​ជាមួយ​នឹង​ជម្រើស​ដើម្បី​ទទួល​បាន​ភាព​រីករាយ​​ ចាប់ផ្តើ​មពី​ការ​សិក្សា​​នៃ​​ភាព​រីករាយ​របស់​មនុស្ស​សាមញ្ញ​។ តើ​ពួកគេ​កំពុង​ធ្វើ​អ្វី​? តើ​ពួកគេ​គិត​របៀប​ណា?​ តើ​ពួក​គេ​ប្រឈម​មុខ​នឹ​ងបញ្ហា​?​ មនុស្ស​ភាគ​ច្រើន​ចង់​បាន​អ្វី​ដោយ​ឥតប្រយោជន៍​។ ប្រសិ​នជា​ ជីវិត​របស់អ្នក​មិន​ល្អ​ដូច​ដែល​អ្ន​កចង់​បាន​នាពេល​ឥឡូ​វនេះ​ អ្នក​តែម្នាក់​គត់​ដែល​អាច​កែប្រែ​ជីវិ​តអ្នក​បាន​ ដើម្បី​ទទួល​បាន​ភាព​ប្រសើរ​ឡើង។​ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​អ្នក​ចង់​បាន​អ្វី​ក្នុង​ជីវិត​ ហើយ​​ថាតើ​អ្នក​ចង់​ក្លាយ​ទៅ​ជា​អ្នក​ណា។​ វា​ស្ទើរ​តែ​រាល់​ការ​កម្រិត​នៅ​ក្នុង​ការ​រស់​នៅ​របស់​យើង​គឺ​ត្រូវ​បាន​កំណត់​ដោយ​ខ្លួន​ យើង​ផ្ទាល់​។ គំនិត​អវិជ្ជមាន​ជា​ច្រើន​ដែល​អ្នក​មាន​ គឺ​អ្នក​បាន​ចម្លង​ចេញ​ពី​ឳពុកមា្តយ​ សង្គ​ម និង​មិត្តភក្តិ​របស់អ្នក ពួកគេ​ទាំងអស់​គឺ​អាច​លុប​បំបាត់​ ចេញ​ពី​អារម្មណ៍​បាន​​។ អ្នក​អាច​គ្រប់គ្រង​នូវ​ជោគ​វាសនា​របស់​អ្នក​ផ្ទាល់​ និង​អាច​រីករាយ​បាន​។ ​អ្នក​អាច​កំណត់​ពី​អនាគត​របស់​អ្នក​តាម​ ដែល​អ្នក​ចង់​បាន​។ ពេលនេះ​  យើង​មិន​អាច​គ្រប់គ្រង​អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​​ជីវិត​ទេ​ ប៉ុន្តែ​អ្នក​ប្រាកដ​ជា​អាច​បង្កើត​បាន​នូវ​ជីវិត​រីករាយ​មួយ​ប្រសិន​ជា​អ្នក​សម្រេច​ធ្វើ​ដូច្នោះ​​ដោយ​គ្រាន់​តែ​ក្រលេក​មើល​ទៅ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួនយើង​ដែល​រស់​នៅ​ជាមួយ​ជីវិត​ក្នុង​ក្តីសុបិន្ត​របស់​គេ​។  វា​មិនមែន​កើត​ឡើង​ដោយសារ​តែពួកគេ​​មាន​សំណាង​ទេ​ ហើយ​គេ​ក៏មិ​ន​ទទួលបា​នមរតក​នៃ​ភាពរីករាយ​ពី​ឳពុកម្តា​យរបស់ពួក​គេដែ​រ។​
២.​ មាន​ទំនួល​ខុស​ត្រូ​វ
​អ្នក​តែម្នាក់​គត់​ដែល​ត្រូ​វទទួលខុស​ត្រូវ​ចំពោះ​ជីវិត​របស់​ខ្លួ​នអ្នកផ្ទាល់​។​ អ្នក​ប្រហែល​ជា​គិ​តថា​ អ្នក​មាន​ការ​ដោះ​សារ​សម​ហេតុ​ផល​ដែល​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ទទួល​ជោគជ័យ​ ឬ​ក៏រីករាយ​ទៅតា​មអ្វី​ដែល​អ្នក​គួរតែ​មាន​។ កា​រដោះ​សារ​គ្មាន​​បាន​ការ​អ្វី​នោះទេ​ ព្រោះថា​ពួកវា​ ទាំង​នោះ​មិន​បាន​ផ្លាស់​ប្តូ​រអ្វីឡើយ​។ តើ​អ្នក​ចង់​ឲ្យ​ការ​ដោះសារ​នោះ​មាន​ឥទិ្ធពល​គ្រប់គ្រ​ង​នូវ​ជីវិត​របស់​អ្នក​ឬ?​ឬ​ក៏ ​អ្នក​ចង់​ប្រកាស​ពី​អានុភាព​ដែល​អ្នក​តែងតែ​មាន​និង​បង្កើត​ជីវិត​នៃ​ក្តី​សុបិន្ត​របស់​អ្នក?​ អ្នក​អាច​យំ ​ត្អូញ​ត្អែរ ហើយដោះសារ​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​ ប៉ុន្តែវាគ្រាន់តែ ធ្វើឲ្យអ្នករាំងស្ទះប៉ុណ្ណោះ។ ប្រសិន​ជា​អ្នក​មើល​ទៅ​មនុស្ស​ជោគជ័យ​និង​មាន​សុភមង្គល​មួយ​ចំនួន​នៅ​ក្នុង​លោក​នេះ​ អ្នក​នឹង​ឃើញ​ថា​ស្ទើ​រ​តែពួកគេ​ទាំងអ​ស់​គ្នា​មិន​កើត​ចេញ​មក​​ពី​​ត្រកូល​​ស្តុក​ស្តម្ភ​​ទេ​​។​​ ​ជា​ការ​ពិត​, ពួក​គេ​បាន​ប្រឈមមុខ​និង​ប្រយុទ្ធ​នឹង​ការ​លំបាក​ដើម្បី​ទៅកា​ន់កន្លែង​ដែល​ពួក​គេ​ត្រូ​វទៅ​។​ យើង​ដឹង​ថា ​គ្រប់​រឿង​រ៉ាវ​និង​បញ្ហា​ដែល​ជួប​ប្រទះ​នៅ​ក្នុង​ជីវិ​តជួយ​យើង​ឲ្យ​អភិវឌ្ឍ​ ប្រសិន​ជា​យើង​មាន​សេចក្តី​ក្លាហាន​ក្ក្នុង​ការ​ប្រឈម​មុខ​ជា​មួយ​បញ្ហា​នោះ​និង​យក​ឈ្នះ​ទៅ​លើ​វា។​
៣. ការអភិវឌ្ឍន៍ខ្លួន
ការ​ស្វែង​យក​ពី​វិធី​សាស្រ្ត​ក្នុង​ការ​រស់​នៅ​ប្រកប​ដោយជី​វិតរីករាយ​គឺ​ជាការ​ស្វែង​យល់​ពីរ​បៀប ​ធ្វើកា​រ។​ វាគឺ​អាស្រ័យ​លើ​អ្នក​ខ្លួន​ឯង​ដែល​ត្រូវ​គ្រប់គ្រង​លើ​ខ្លួន​អ្នកផ្ទាល់​​ ដោយ​ខ្ញុំ​ច​ង់​សំដៅ​ទៅ​លើ ​ចិត្ត​គំនិត​​ សុខភាព​ ​និង​ ផ្លូវ​ដែល​អ្នក​​ត្រូវ​ដើរ​។ អ្នក​អាច​ដើរ​តាម​ក្តី​សុបិន្ត​របស់​អ្នក​ហើយ​ អាច​​​​ប្រកប​កិច្ចការ​ដែល​អ្នក​ចង់​ធ្វើ​ប្រសិន​ជា​អ្នក​សម្រេច​ចិត្ត​ក្នុង​ការ​ធ្វើ​វា​។ ប្រសិន​ជា​អ្នក​ពិត​ជា​ចង់​បន្ថែម​ថាមពល​ក្នុង​ការ​ប្រឹង​ប្រែង​ ចូរ​ផ្តោត​ទៅ​ការ​រីក​ចម្រើន​ឡើង​​ដោយ​ធ្វើ​តាម​របៀប​​ដូចជា​ ស្តាប់​កម្មវិធី​នៃ​ការ​អភិវឌ្ឍន៍​ខ្លួន​ ចូលរួម​សិក្ខា​សាលា​ ហើយ​អាន​សៀវភៅ​ផ្សេងៗ​ឲ្យ​បាន​ច្រើ​​ន។​ កាល​ណា​អ្នក​មាន​និង​ដឹង​ពត៌​មាន​ច្រើន​វា​នឹង​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ប្រកប​​ដោយ​ ជីវិ​តរីក​រាយ​ ហើយ​កាលណា​អ្នក​ប្រើប្រាស់​គោលការណ៍​នេះ​កាន់​តែ​ច្រើន​ អ្នក​ក៏​កាន់​តែ​រីករាយ​​ផង​ដែរ​។ ការ​ស្វែង​រក​វិ​ធីសាស្រ្ត​ក្នុង​ការ​រស់​នៅ​ប្រកប​ដោយ​ជីវិត​រីករាយ​វា​តែងតែ​កើត​ឡើង​ដោយ​ ឯក​ឯង​នៅពេល​ដែល​អ្នក​សម្រេច​ចិត្ត​ថាអ្នក​នឹង​ទទួល​បាន​នូវ​ភាពរីករាយ​ និង​ មិន​សោកសៅ។​
៤.​ មានគោលដៅច្បាស់លាស់
​នៅពេល​ដែល​អ្នក​ធ្វើ​ការ​សម្រេចចិត្ត​ ជំហាន​បន្ទាប់​គឺ​ជា​ការ​កំណត់​គោលដៅ​ឲ្យ​ច្បាស់លាស់​ ដែល​អ្នក​ចង់​សម្រេច​បាន​នៅ​ក្នុង​ចំណុច​សំខាន់​នីមួយៗ​ក្នុង​ជីវិត​រប​ស់អ្នក។​ ចំណុច​សំខាន់ៗ​នៅ​ក្នុង​ជីវិត​របស់អ្នក​គឺៈ
  • ​សុខភា​ព
  • ការងារ​
  • ទំនាក់​ទំន​ង( ចំណងមិត្តភាព)​
  • ការអភិវឌ្ឍន៍​ខ្លួន​
វិធី​សាស្រ្ត​ក្នុង​ការ​កំណត់​គោលដៅ​ប្រកប​ដោយប្រសិទ្ធិភាព​គឺ​ប្រើប្រាស់​នូវ​សុភវិនិច្ឆ័យ​ដ៏​វៃឆ្លាត​ គឺៈ
  • ​មានភាព​ជាក់លាក់​
  • មាន​ការ​ស្ទាបស្ទង់​
  • ដែល​សម្រេច​បាន​
  • ប្រាកដ​និយម​
  • ពេល​វេលា​ត្រឹមត្រូ​វ
ហើយ​អ្នក​ត្រូវ​សរសេរ​នូវ​គោលដៅ​របស់អ្នក​នៅ​ក្នុង​ក្រដាស ​ដើម្បី​ក្រើន​រំលឺកវា​ជា​ប្រចាំ ថា​តើ ​អ្វីៗ​បានរីក​ចម្រើន​ឡើង​ឬនៅ សរសេរ​វា​ម្តង​ហើយ​ម្តង​ទៀត​រហូត​ដល់​វា​ក្លាយ​ជាកា​រពិត​។ កា​រធ្វើបែប​នេះនឹ​ងធ្វើ​ឲ្យ​អ្នក​ចង​ចាំពី​​គោលដៅ​ដែល​អ្នក​ចង់​សម្រេចបាន។​ ម្យ៉ាង ហេតុផល ដែល​មនុស្ស​ភាគ​ច្រើន​បរាជ័យ​នៅ​ក្នុង​ជីវិ​តដោយសារ​ពួកគេ​គ្មាន​គោលដៅ​។​
៥. បោះមួយ​ជំហាន​ម្ត​ង
ចូរ​បោះមួយ​ជំហាន​ម្តង​ជារៀងរាល់ថ្ងៃ​ទៅ​កាន់​គោលដៅ​របស់អ្ន​ក ដោយ​មិន​ត្រូវ​ប៉ាន​ប្រមាណ​ពី​សមទ្ធិផល​ដែល​អ្នក​បាន​សម្រេច​រួច​មក​ហើយ​ទេ។​  អ្នក​អាច​តែងតែ​ផ្តោត​ទៅ​លើកិ​ច្ចការ​ដែល​មានត​ម្លៃទាប​ៗ ដូចជា​ ការ​លេង​ Twitter​ Facebook​ និង​ ឆែក ម៉ែល​ ប៉ុន្តែ​ថា​តើកិ​ច្ចការ​ ទាំងនោះ​វា​មិន​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ផ្លាស់ប្តូរ​ទេ​មែន​ទេ?​ កា​រស្វែង​យល់​ពីវិធី​សាស្ត្រ​ក្នុង​ការ​រស់​​នៅ​ប្រកប​ដោយ​ជីវិត​រីករាយ​ គឺ​ជា​ការ​គ្រប់​គ្រង​និង​ផ្តោត​សំខាន់​ទៅ​លើ​ចិត្ត​គំនិត​របស់អ្នក​ក្នុង​​ការ​បំពេញ​កិច្ចការ​ដែល​វា​នឹង​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ក្នុង​ជីវិត​របស់​អ្នក​។ ឧទាហរ​ណ៍ៈ ​ប្រសិន​ ជា​អ្នក​ចង់​ស្រក​ទម្ងន់​ អ្នក​ត្រូវ​តែ​ផា្លស់​ប្តូរ​ទម្លាប់​និង​ការយល់ឃើញរ​បស់​អ្នក​ចំពោះម្ហូបអាហារ​ ជា​ពិសេស​ត្រូវ​ហាត់​ប្រាណ​ ដោយ​អ្នក​អាច​ហាត់​ប្រាណ​ក្នុង​វិធី​ជា​ច្រើន​បែប​តាម​ដែល​អ្នក​ចូលចិត្តនិ​ងរៀប​ផែន​ការ​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់ក្នុង​មួយ​ថ្ងៃ​ៗ​។ ​ប៉ុន្តែ​ ប្រសិន​បើ​កិច្ចការ​ទាំង​ពីរ​ ខាងលើ​មិន​ដំណើរ​ការ​ទេ ​អ្នក​ក៏​មិន​សង្ឃឹម​ថា​អាច​សម្រេច​គោលដៅ​នោះ​បាន​ដែរ​។ នៅពេល​ដែល​កំណត់​គោលដៅ ​អ្នក​នឹង​ដឹង​ថា​ផ្លូវ​ណា​ដែល​អ្នក​ត្រូវ​ដើរ​ ដោយ​អ្នក​មិន​ចាំបាច់​ដឹង​ប្រាកដ​ ពី​របៀប​ដែល​ត្រូវ​ទទួល​បាន​វាទេ​ ប៉ុន្តែ​អ្នក​ត្រូវ​តែបោះជំហាន​ទៅមុខ​មួយជំហាន​ជានិ​ច្ចជារៀង​រាល់​ថ្ងៃដើ​ម្បីធ្វើឲ្យ​សម្រេច​បាន​នូវ​គោលដៅ​នោះ​។
​៦. បន្ត​ធ្វើ​សកម្មភាព​ជាប់​ជានិច្ច
​គ្មាន​អ្វី​ដែល​សម្រចបា​នដោយ​គ្មាន​សកម្មភាព​ទេ​។ ប្រសិនជាអ្នក​បន្ត​ធ្វើ​សកម្មភាពជាប់​ជានិច្ច នៅ​ក្នុង​ទិសដៅ​ដែល​ត្រឹមត្រូវ​ ហើយ​ធ្វើ​ទៅ​លើ​កិច្ចការ​ដែល​មាន​តម្លៃ​បំផុត​ អ្នក​ប្រាកដ​ជា​អាច​​សម្រេច​បាន​នូវ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​បាន​។ មនុស្សភាគ​ច្រើន​មើលងាយ​ទៅលើ​ថាមពល​ នៃ​ការ​ផ្តោត​សំខាន់​ទៅ​លើកិច្ចកា​រ ការ​តាំងចិ​ត្ត និង​ការ​ធ្វើ​សកម្មភាព​។ នៅពេ​លអ្នក​រកឃើញ​ គោលដៅ​ដែល​ធ្វើ​ឲ្យ​ចិត្ត​អ្នក​មាន​សន្ទុះ​ឡើងនិង​ធ្វើ​ឲ្យ​សសៃរ​ឈាម​របស់​អ្នក​កម្រើក​ឡើង​ដោយ​ភាព​ក្លៀវក្លា​រ វា​ប្រាកដ​ជា​ពិបាក​ក្នុង​ការ​បញ្ឈប់​សកម្មភាព​របស់​អ្ន​កមិន​ឲ្យធ្វើវា​។​ នៅ​ពេល​ដែល​អ្នក​បង្កើត​ផ្នត់​គំនិត​សម្រាប់​ខ្លួន​អ្នកផ្ទាល់ ​គឺ​គ្មាន​អ្វី​ដែល​អ្នក​មិន​អាចសម្រេច​បាន​នៅ ​ក្នុង​លោក​នេះទេ​។ អ្នក​នឹង​អាចទទួលបា​នជោគជ័យ​ក្នុង​ជីវិ​ត។​ ដោយ​គ្មាន​ការដោះសារ​ គ្មាន​ភាពភ័យខ្លា​ច ឬ​ឧបសគ្គ​ដែលនៅ​រាំង​ផ្លូវ​អ្នក​ទេ។​ វា​ប្រហែល​ត្រូវ​ចំណាយ​ពេល​វេលា​​ជា​ច្រើន​ឆ្នាំក្នុង​ការ​សម្រេច​បា​ន​នូវ​អ្វី​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​ ប៉ុន្តែ​វាគ្មាន​បញ្ហាអ្វីនោះ​ទេ​​ ដោយសារ​តែអ្នក​នឹង​កំពុង​បំពេញ​ជាមួយ​នឹងកិ​ច្ចកា​រដែល​អ្នក​ពេញចិត្ត។​ គោលដៅ​គឺ​គ្រាន់​តែ​ជា​គោលដៅតែប៉ុ​ណ្ណោះ ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​មាន​អ្វី​ដើម្បីបំពេញ​ឲ្យវា​។​
៧. ការ​ប្តេជ្ញា​ចិត្ត​
នៅ​ពេល​ដែល​អ្ន​កមាន​ការ​ប្តេជ្ញា​ចិត្ត​ដោយ​មិន​រុញរា ​អ្នក​0និង​អាច​ឆ្លង​កាត់​នឹង​ភាព​ភ័យ​ខ្លាច​គ្រប់បែប​យ៉ាង​ វា​ប្រៀប​ដូចជា​ ការ​ប្រើ​កាំបិត​មុត​ស្រួច​ប៊ៀក​ជាមួយ​ប៊រអ៊ឹចឹង​។ ការ​ស្វែង​យល់​ពី​វិធីសាស្រ្ត​រស់​នៅ​ប្រកប​ដោយ​ភាព​រីករាយ​គឺ​ជាកា​របន្តប្រកាន់​ខ្ជាប់​នូវ​ការសម្រេច​ចិត្តថា​ “ធ្វើវា​”។ ​មនុស្ស​ភាគច្រើន​រំពឹង​ថានឹ​ងទទួលបានភ្លើង​ដោយ​ពួក​គេមិ​នទាន់​បានរុ​ញអូស​ចូល​ទៅក្នុង​ចង្រ្កាន​នៅឡើយ។​ ដូច្នេះ ​វាប្រៀប​ដូចជា​ ស្ថានភាព​ដែល​អ្នក​ចង់​បាន​វានឹ​ងមិ​នកើត​ឡើង​ទេ រហូត​ទាល់​តែអ្នក​បញ្ចេញ​នូវ​សកម្មភាព​ដើម្បី​សម្រេច​បាន​វា។​ វា​ជាតួ​នាទីរបស់​អ្នក​តែម្នាក់​គត់​ ក្នុង​ការ​បោះ​ជំហាន​មុន​គេក្នុង​ការ​ទទួល​បានវា​ មិនមែន​អ្នកដ​ទៃទេ​។
​៨. ​ស្រប​ទៅតា​មចំណង់​របស់​អ្ន​ក
យើ​ងទាំងអស់គ្នា​ដឹង​ថាបេះ​ដូងរបស់​យើង​ត្រូវកា​រអ្វី​ ប៉ុន្តែ​យើង​ភ័យ​ខ្លាច​ក្នុ​ងការ​ធ្វើតាមវា។​ ជា​និច្ច​ការល​​វា​តែងតែ​មាន​កិច្ចការ​ខ្លះ​ដែល​អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើវា​ ប៉ុន្តែ​ចង់​ធ្វើ​វាដោយភាពអស់​​សង្ឃឹម​នោះគឺ​ជាចំណង់និ​ងគោលបំណ​ងរបស់​អ្ន​កនៅក្នុង​ជីវិត​។​ អារម្មណ៍​ដែល​អ្នក​ចង់​ធ្វើ​តាម​ចំណង់​របស់​អ្នក​គឺមិន​សមហេតុ​ផលទេ​ ពួកវា​នៅទីនេះ​ដើម្បី​ប្រឆាំង​ជាមួយ​អ្នក​​ដើម្បី​មើល​ថា អ្នក​ពិត​ជាច​ង់​រស់​នៅជាមួយ​នឹង​ជីវិត​ដ៏រីករាយ​ពេញមួយ​ជីវិត​ឬ។​ នៅពេល​ដែលអ្នក​​​សម្រេច​ចិត្ត​បោះជំហាន​ទៅមុខ​ដោយ​មិន​ដឹង​ពីកន្លែង​ដែល​ត្រូវទៅ​ ដោយភា​ពភ័យខ្លា​ចក៏​ដោយ​ក្តី​ ជីវិត​របស់​អ្នក​នឹង​នៅ​តែ​អាច​ផ្លាស់ប្តូរ​បាន។​
៩. សភា​ពពិត​
ការ​ស្វែង​យល់​ពីវិ​ធីសាស្រ្ត​រស់នៅប្រ​កប​ដោយ​ជីវិ​តរីករាយ មិ​នមែនសំដៅ​តែទៅ​លើកា​រធ្វើ​សកម្មភា​ព និង ស្វែ​ងរកចំណ​ង់មហិច្ឆិ​តារបស់​អ្នក​ទេ​។ ​តើ​អ្នក​មាន​ធ្លាប់ស្គា​ល់ សេដ្ឋី និ​ង​មហាសេដ្ឋី​ដែល​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​រាប់មិនអស់​ ប៉ុន្តែ​បែរ​ជាបៀម​នូវ​ទុក្ខសោក​និង​ មាន​ជីវិត​អពមង្គល​ឬទេ​? ពួកគេ​ មានឡាន មាន​ផ្ទះ មានស​ម្ភារៈសព្វគ្រប់​បែប​យ៉ាង​ដែលមនុស្ស​ ទូទៅប្រាថ្នា​ចង់​បាន​ ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​សប្បាយចិ​ត្ត។ លុយ​គ្រាន់​តែ​ពង្រីក​វិសាលភាពនូ​វ អ្វី​ដែល​យើង​មាន​ស្រាប់​ហើយ​ប៉ុណ្ណោះ ប្រសិ​នជា​ ឥឡូ​វនេះ​អ្នក​មិន​សប្បាយចិ​ត្ត លុយ​ក៏មិ​ន បាន​ធ្វើ​អ្វី​ឲ្យ​ខុស​ប្លែក​ពីនេះ​ដែរ​។ នៅពេ​លដែលអ្ន​កទទួលស្គាល់​ថា ​ទ្រព្យសម្បត្តិខា​ងក្រៅមិ​ន អាចផ្ត​ល់សុភមង្គ​ល​ឲ្យអ្ន​កបានជារៀង​រហូតនោះទេ  ​អ្នក​មាន​ឱកាស​ក្នុង​ការ​សម្រេច​ចិត្​តថា ​អ្នក​ចង់រីករាយ​​ឬក៏​អត់។ អ្នក​ជាម​នុស្សម្នាក់ដែ​លដើ​រនៅលើ​ដំណើរ​ផ្លូវដែលធ្វើ​ការ​សិក្សាស្វែងយល់​ពី​ខ្លួនអ្នក​ផ្ទាល់​ ក៏ដូ​ចជា​ពួក​យើង​រាល់គ្នាដែរ។ យើងទាំងអស់ គ្នាស្ថិត ក្នុង​កន្លែង​ដែលយើង​ត្រូវនៅរៀននូវអ្វីដែលយើងត្រូវរៀន ហើយ​ទៅកន្លែង​ដែលពួក​យើង​ត្រូវទៅ។
ដោយៈ ប្រាក់ រតនា

No comments: