Tuesday, August 28, 2012

ការស្វែងរកនិងទទួលបានពត៌មានសម្រាប់ការងារ


​ប្រសិន​ជា​ អ្នក​ទើប​តែ​បញ្ចប់​ការ​សិក្សា​ហើយ​ព្យាយាម​ស្វែង​រកការងារ​ដែល​សាកសម​នឹង​សមត្ថភាព​នោះ​​ អ្នក​ប្រាកដ​ជា​មាន​ការ​លំបាក​ជា​ខ្លាំង​ ដោយ​ហេតុ​ថា ​វា​មិនងាយ​ស្រួល​ក្នុ​ងការ​ទទួល​បាន​ការងា​រដែល​ត្រូវ​នឹង​សមត្ថភា​ពនិ​ង​ជំនាញ​​រ​បស់អ្នក​ទេ។​
​នេះ​​គឺជាគន្លឹះ​ណែនាំ​មួយ​ចំនួន​ដើម្បី​ទទួល​បាន​ការងា​រដែល​ត្រូ​​វនឹងជំនាញរ​បស់អ្នកៈ​
​ជាដំបូង នៅពេ​លដែលអ្នកចាប់ផ្តើមស្វែងរក ការងារ អ្នកប្រាកដជាមានអារម្មណ៍ធុញទ្រាំ ម្យ៉ាង​ដោយ ការស្វែងរក​នោះ​ទាមទារ​ឲ្យ​មាន​ការ​អត់ធ្មត់​ជាខ្លាំ​ង។ ហើយនេះក៏ដោយសារតែ មុខតំណែងដែលគេត្រូវការមានតែពីរបីកន្លែង ទន្ទឹមនឹងមាន​បេក្ខជន​ជាច្រើន​ព្យាយាម​ចង់​បាន​មុខងារ​ទាំងនោះ​ស្របពេល​តែមួយ​។ ប៉ុន្តែ​ តាមរយៈ​​ខិតខំ​ប្រឹងប្រែង​របស់អ្ន​​ក អ្នក​នឹង​មានឱកាសកាន់​តែច្រើនក្នុងការទទួលបា​នការងារនោះ។​
សម្រាប់ក្រុមនិស្សិតដែលជិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ័ សាកលវិទ្យាល័យ​បាន​បង្កើតភ្នាក់ងារ     កណ្តាល​ដើម្បីផ្តល់​សេវាកម្ម​ការងារ​និង​មុខរបរ។​ ភា្នក់ងានេះរៀបចំ ជូននិស្សិតដែលត្រៀមនឹងបញ្ចប់ការសិក្សាឲ្យទទួលបានពត៌មានអំពី ទីផ្សារការងារ​និង ប្រភពស្វែងរក​ការងារ​ដែល​និស្សិត​ម្នាក់ៗអាចស្វែងរកជំនាញដែលពួកគេពេញចិត្ត។ និស្សិតទូទៅគួរតែទទួលបានឱកាសការងារនៅពេលដែលពួកគេកំពុងសិក្សានៅក្នុងឆ្នាំ ទី៣ ឬ៤នៃថ្នាក់សាកលវិទ្យាល័យ។ ដែលនេះវាធ្វើឲ្យពួកគេមានពេលវេលាគ្រ​ប់គ្រាន់​ក្នុង​ការអនុវត្តការសម្ភាសន៍នៅក្នុងក្រុមហ៊ុនជាច្រើន មិន​តែ​ប៉ុណ្ណោះ​ គេអាចអភិវឌ្ឍការ​សរសេរ​ប្រវត្ថិរូបសង្ខេបរបស់គេស្របពេលជាមួយគ្នានោះ ដែរ។ ហើយភ្នាក់ងារ​របស់​សាកលវិទ្យាល័យ​គឺ​ជួយ​បាន​នៅ​ក្នុង​រឿងនេះ។​
Description: http://www.sombokit.com/wp-content/uploads/2012/03/2-google-font-catull.gifDescription: http://www.sombokit.com/wp-content/uploads/2012/03/1-google-logo-tutorial.gif

ការធ្វើបទសម្ភាសន៍ជារឿងមួយយ៉ាងសំខាន់និង បេក្ខជនត្រូវតែចេះពីរបៀបក្នុង​ការ​​ផ្តល់​​ពត៌មានក្នុងបទសម្ភាសន៍ឲ្យបានល្អ។ ដោយ​ពួកគេ​អាច​អនុវត្ត​វាបានជាមួយនឹង​មិត្តភក្តិ អ្នកស្នាក់នៅបន្ទាប់ជាមួយគ្នា​ ហើយត្រូវ បា្រកដបានថា​ពួកគេ​ត្រៀម​ខ្លួនរួចរាល់​ក្នុង​ការ​បញ្ចេញ​នូវ​សមត្ថភាព​ពិត​ប្រាកដ។ បេក្ខជនឆ្នើមម្នាក់គឺជាតម្រូវការ​របស់ក្រុមហ៊ុន ប៉ុន្តែ បេក្ខជននោះមិនត្រូវបានគេជ្រើសរើសទេ លុះត្រាតែ​បេក្ខជន​នោះ​បញ្ចាក់​ពី​ភាព​គ្មានទោស​​កំហុស​របស់ពួកគេ​កន្លងមក​នៅ​ក្នុង​បទសម្ភាសន៍​បានយ៉ាង​ល្អ​និង ក្បោះ​ក្បើយ។​
ការងារហាត់ការណ៍គឺជាមុខតំណែងមួយដែលសាកសមបំផុតសម្រាប់ការចាប់ផ្តើមនិង  ត្រូវ​តែ​ទទួលបាន សម្រាប់ថ្ងៃ​ចុងក្រោយ​នៃ​ថ្នាក់​សកល​វិទ្យាល័យ។ ការងារហាត់ការ​ណ៍​​ពិត​ជាមាន​ប្រយោជន៍​ណាស់ចំពោះនិស្សិត ដែលទើប​បញ្ចប់ការ​សិក្សា​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​បទ​ពិសោធន៍​ការងារនិងផ្តល់​ឱកាស​ឲ្យពួកគេក្នុងការស្វែងយល់ និងបញ្ចេញ​សម​ត្ថ​ភាព​ដែលពួកគេមាន។​ ការងារពេញម៉ោងឬ ក្រៅម៉ោង​មិន​បាន​ផ្តល់​ឱកាសនេះ​សម្រាប់ ​អ្នកនោះទេ។ អ្នកធ្វើការងារហាត់ការតែងទទួលការងារ ដោយការ​​    រៀ​បចំ​​ក្រុមនា​ពេល​ក្រោយ។  ជនដែលមានគំនិត​ជោគជ័យ​មួយចំនួនជឿជាក់ថាពួកគេនឹងទទួលបាន​​ មុ​ខ​តំណែងការងារដោយសារមូលដ្ឋាន​គ្រឹះ​ការងារ​ដែលគេកសាង​ពីកម្រិតនៃការ​ហឹ្វក​ហាត់​ការងារ។​ ការងារ​ហាត់​ការណ៍គឺ​ជា​បណ្តាញ​​នៃប្រភព​ការងា​រល្អមួយ​។​
​            សូមកុំភ្លេចគេហទំពរ័ដែលអ្នកអាចស្វែងរកនិងទទួលបានពត៌មានដែលមានប្រយោជន៍  ចំពោះការងារ។
 ដោយៈ ប្រាក់ រតនា

No comments: