Tuesday, August 28, 2012

វិធីសាស្ត្រក្នុងការបង្កើតកិច្ចសន្ទនាឲ្យបានល្អប្រសើរ


សិល្បៈ​នៃការ​និយាយ​ត្រូវតែ​មានការ​អនុវត្ត ​ប៉ុន្តែវា​មិន​មាន​ការ​លំបាក​ដូច​ដែល​អ្នក​គិត​ឡើយ។​ជា​មួយនឹ​ង​ការ​​អត់​ធ្មត់​នឺង​ជំហាន​ជាច្រើន​ដូចខាង​ក្រោម​នេះ ​អ្នក​អាច​រៀនក្នុ​ងកា​រ​សម្រាក​និង​ចូល​រួមរី​ករា​យ​នឹងកិ​ច្ច​​ស​​ន្ទ​នា​​ដ៍ល្អ​ប្រសើ​រមួ​យ។​
ខាង​ក្រោម​នេះ​គឺជា​ជំ​ហាន​ឬដំ​ណាក់​កាល​ក្នុង​ការ​បង្កើ​ត​កិច្ច​សន្ទនា​របស់​​អ្នក​ឲ្យ​ប្រកប​ទៅ​ដោយ​ភាព​រលូន​៖​​
១. ​អ្នក​ត្រូវ​តែ​មាន​ការ​ជឿ​ជាក់​​
កាល​ណា​បើ​មានម​នុស្ស​ដែល​នៅ​ជុំវិញអ្ន​កសុទ្ធ​តែ​ជាម​នុស្ស​​ដែលមា​នទំនុ​កចិ​ត្ត​​និងប្រកប​ទៅដោយ​ភា​ព​ជឿជា​ក់ ​អ្ន​កនឹ​ងមាន​អារម្មណ៍​ថាពិត​ជាល្អ​ខ្លាំង​ណាស់​។ជា​ឩទា​ហរ​ណ៍ៈ​មាន​​មិត្តប្រុស​ដែល​មាន​ទំនុក​ចិត្ត ​មិត្ត​ស្រី ​ប្តីឬ​ប្រពន្ធ​ឬក៍មិត្ត​ភក្តិដ​ទៃទៀ​ត​ដែល​​អាចឲ្យ​អ្នកទទួល​បាននូវអា​រម្មណ៍​ថា​កក់​ក្តៅ​។​កំលាំង​ចិត្តនិ​ងកា​រអាណិ​ត​អាសូររ​បស់អ្ន​​កដទៃ​គឺជា​សេចក្តី​សង្ឃឹម​របស់អ្នក​ហើយ​វាអាច​ធ្វើ​ឲ្យការស​ន្ទ​នា​ទាំងអស់​មាន​ទំនុកចិត្ត​និងមា​ន​ភាព​កក់ក្តៅ​។​ការរៀ​បចំ​គម្រោង​ការ​ដើម្បី​ឲ្យមាន​ទំនុក​ចិត្ត​គឺជា​កូនសោរ​ទៅកាន់​ការស​ន្ទនា​មួយដ៍ល្អ​។ចូរអ្នក​កុំខ្មាស​អៀន​​អី។​
២. ស្វែងរ​កមនុស្ស​ដែល​អ្នក​នឹងចង់និ​យាយ​ជាមួយ​មុនពេល​ដែលអ្នក​បាន​និយាយ​ទៅកាន់​ពូកគេ​ប្រសិន​បើអាច​
ប្រសិ​ន​បើមាននរ​ណា​ម្នាក់​ធ្វើការ​ជាមួយនឹ​ងអ្នក ឬ​ទៅសា​លា​ជាមួយ​នឹង​អ្នក ​ចូរអ្នក​ស្វែងវេប​សាយរ​បស់​គេ ​ឬ​អ្នក​បាន​ជួប​ប្រសិន​បើម​នុស្ស​នោះ​ក្នុង​ប​ណ្តាញ​សង្គ​មមុ​នពេ​លដែ​លនិ​យា​យ​ទៅ​ពួកគេ​ជាលើក​ដំបូង​(ប៉ុន្តែ ​ចូរអ្ន​កច​ងចាំ​ថា វា​គឺងាយ​ស្រួលក្នុ​ងការស្វែ​ងរកន​រណា​ម្នាក់)​។​ព៌តមាន​នេះគួរ​តែ​ជា​ចំណុច​ចាប់​ផ្តើម​នៃកា​រ​សន្ទនា។​
៣. ចោទ​ជាសំណួរ​
តើ​ពួកគេ​ចូលចិត្តអ្វី?​តើរឿង​ប្រភេទ​ណាដែល​ពូកគេ​បាន​ធ្វើនៅក្នុ​ងជីវិតរ​បស់ពូ​កគេ?​តើមា​នអ្វីនឹង​កើត​ឡើងចំ​ពោះពួ​កគេ?​តើពួក​គេ​បាន​ធ្វើអ្វី​ខ្លះ​នៅ​ថ្ងៃ​នេះ​ឬ​សប្តា​ហ៍មុ​ន?កំ​ណត់​សម្គាល់អំ​ពីពូក​គេថាអ្នក​ប្រហែល​ជាមា​ន​ចំណាប់អារម្មណ៍​ក្នុងកា​រ​លឺពី​ពួកគេ​ហើយ​ត្រូវចោទ​ជាសំណួរ​ឲ្យ​បាន​ត្រឹមត្រូវ។​ត្រូវ​ចងចាំថា​មាន​ហេតុផល​ក្នុងការ​ដែលអ្ន​កចង់និ​យាយ​ទៅកាន់​ពួកគេ​។​​
៤.ស្តាប់​​
នេះ​គឺ​ជា​ផ្នែក​មួយ​ដ៍មាន​សារៈសំខាន់​នៃការសន្ទនា។​អ្នកត្រូវ​តែមាន​ការផ្តោត​ការុក​ចិត្ត​ទុកដាក់​ទៅលើអ្វី​ដែល​គេបាន​និយាយ។​ត្រូវតែ​ធ្វើ​សក​ម្មភា​ព​អ្វី​មួ​​យដែល​អាចប​ង្ហាញ​ឲ្យឃើញថា​អ្នកពិត​ជាកំ​ពុងតែ​ស្តាប់ការ​និយាយរ​បស់គេ។​កិច្ចសន្ទនា​នឹងមិន​ត្រូវ​បាន​ក់តមា​ន​ឡើង​នោះ​ឡើយ ​កាលណា​បើ​អ្នក​យក​អារម្ម​ណ៍រប​​ស់អ្នកទៅគិ​តលើ​រឿ​ងអ្វីមួ​យ​ផ្សេង​ទៀតនោះ​។ប្រសិន​បើអ្ន​កស្តាប់​បានល្អ ​អ្នកនឹង​មានអ្វី​ចោ​ទជាសំណួរ​សម្រាប់​ការនិ​យាយ​របស់​គេ​។​ត្រូវ​​តែ​មាន​ការអ​នុញ្ញា​ត​ឲ្យអ្ន​កដ​ទៃ​បាន​និយាយ ​អ្នក​នឹង​ទទួល​បា​ន​នូវកិ​ច្ចសន្ទនា​មួយ​ដែល​ល្អ​ប្រសើរ​បំផុត ​បន្ទាប់​ពីអ្នក​បាន​ស្តា​ប់យ​ល់​នូវអ្វី​ដែល​គេ​និ​យា​យ​។​
​៥​…..ត្រូវ​​ចេះគិតពិចា​រណាមុ​ននឹងធ្វើ​ការបដិ​សេធ
ប្រសិន​បើចំ​ណុច​នោះ​មិនសូវ​មានប្រយោជន៍​ អ្នកកុំខ្វល់​ពីវា​ប្រសើរ​ជាង​អ្នក​បង្ហាញ​នូវសកម្មភាព​ដែលអាច​បង្កជា​ជំលោះ​ឬ​មិនពេញចិត្ត។​ម៉្យាងវិញទៀ​ត ​ការ​យល់ព្រម​ទៅលើ​រឿងអ្វី​មួយ​ដោយងាយ ​គឺហាក់​បី​ដូចជា​សម្លាប់​នូវកិច្ចសន្ទនា​របស់អ្នក​ខណៈដែល​ការពិត​គឺអ្នកមិនយល់ស្រប​ទាល់​តែសោះ​។​អ្នក​ត្រូវ​តែដឹ​ង​ថាកា​ល​ណាវាមិ​នស្រ​ប​ទៅនឹងគំ​និត​យោបល់រ​បស់អ្ន​ក អ្ន​កត្រូវតែធ្វើ​ការកំណត់​ស​ម្គាល់​៖​
  • ត្រូវ​ធ្វើកា​រយ​ល់​ព្រម​ជាមុន​សិនទៅ​លើអ្វី​ដែល​ពួកគេ​​បាននិ​យាយ​មុនពេ​លធ្វើ​ការ​បដិសេធ​​
  • ព្យាយាម​លុប​ចោល​ពាក្យថាប៉ុ​ន្តែពីការ​សន្ទនារប​ស់អ្នក​នៅពេលដែល​មិនមានការ​យល់​ព្រម ​ដោយធ្វើ​​ការជំនួសដោ​យពាក្យថា​ហើយនោះ​វាមាន​ផល​ប៉ះពាល់តិ​ចជា​​ង។
៦. ចូរអ្នកកុំភ័យស្លន់ស្លោរ
នេះ​គឺជាចំ​ណុចដែ​លអ្នក​អាចរួមប​ញ្ចូល​លើការ​គិ​តក្នុង​ការពិភា​ក្សា​។ប្រ​សិន​បើប្រធា​នបទ​ទំនង​ដូចជា​រឿងអ្វី​មួយ ​អ្នកនឹ​ងផ្អាក​ដើម្បីទុ​កពេល​ក្នុង​ការ​គិត​មួយ​​រយៈសិ​នហើ​យកំ​ណត់ស​ម្គាល់កិ​ច្ចសន្ទ​នារប​ស់អ្នកដ​ទៃឬ​ចោទ​​ជាសំ​ណួរទៅ​កាន់ពួ​កវា។​តើការ​ដែលគេនិយា​យមកអាចជួ​យឲ្យអ្នកនឹក​ឃើញ​ពី​អ្វី​ដែ​​លអ្នក​បានលឺពីមុ​នមក​ដែរ​ឬទេ?​មានអ្វីដែ​លកើ​តឡើងចំ​ពោះ​អ្នកឬស្តុក​ទុកនូវសំណួ​រទាំង​នោះនៅក្នុងចិ​ត្តរបស់អ្ន​ក?​
៧. ចូរចង​​ចាំថាមាន​ពេល​ខ្លះប្រ​​សិនបើមាន​ការសន្ទនា​មិនដំ​ណើរការ​ទៅបានល្អ វាមិ​នមែន​មកពីកំហុសរ​បស់អ្នកនោះ​ទេ​​
មានពេលខ្លះ អ្នកដទៃ​ជាគឺមានការធ្វេ​សប្រហែ​សក្នុងការគិ​ត វាមិនមែន​ជាឆន្ទះ​ក្នុង​ការបំពេញ​ការ​ងារខុ​​សរបស់គេ​នោះទេឬ​ពួកគេ​មានថ្ងៃមិ​នល្អ​។​ប្រសិន​បើ​ពូក​គេមិនបា​ននិយា​យឬ​ស្តាប់​នោះទេ ​ខណៈពេ​លនេះ​ពូក​គេមិ​នមែនសុទ្ធ​​តែ​មានជំ​នាញ​ក្នុងការសន្ទ​នានោះ​ទេ។មិ​នមែនជា​អ្នក ​ប៉ុន្តែ​ក្នុងករ​ណី​នេះ វា​នូវតែ​ជាគំនិត​ល្អក្នុងកិ​ច្ចខិតខំ​ប្រឹងប្រែ​ងយ៉ាង​ខ្លាំងក្នុង​ការបំ​ពេញ​ឲ្យបានល្អ​នូវការ​សន្ទនារបស់អ្នក​។​
៨. ត្រូវដឹងថា​ពេលណា​ដែលអ្នក​ត្រូវធ្វើការ​សន្ទនា​ត្រូវបាន​ខកខាន​
សូម្បីតែកិច្ច​សន្ទ​នាដ៍ល្អបំផុត​នឹងត្រូវ​បានខ​កខានឬមិ​នបា​នបញ្ចប់​នៅឡើយឬ​មានការ​កាត់ផ្តាច់​។​ប៉ុន្តែអ្នក​ត្រូវតែរក្សាទឹក​មុខញញឹមរបស់អ្នក​ប្រ​សិន​​បើអ្ន​កដើរចាក​ចេញ ​ចូរ​ប្រាប់ពួក​គេថាវាជាកិច្ច​សន្ទនា​មួយដែល​ល្អហើយ​និយាយ​ពាក្យថា​លាហើយ​ជាមួយពូក​គេ។​ហេតុ​នេះ​ការប​ញ្ចប់រប​ស់អ្នក​នឹងមា​​នភាពវិជ្ជមាន​ដោ​យបានប​ន្សល់ទុក​នូវចំណា​ប់អារ​ម្មណ៍​មួយដ៍​ល្អ។​
          រៀបរៀងនិងកែសំរួលដោយ៖លោកចេង ឈុនហាក់

No comments: