Tuesday, August 28, 2012

វិធីសាស្រ្តនៃការលើកទឹកចិត្តខ្លួនឯង


តើ​អ្ន​ក​ធ្លា​ប់​ជួ​បប្រ​ទៈ​នូវ​បញ្ហាអស់សង្ឃឹមដែរ​ឬទេ ? តើអ្នក ធ្លាប់ជួបប្រទៈនូវរឿង​រ៉ាវ​​ដែលមិន​ទទួល​​បានជោគជ័យហើយ មានការបាក់ទឹកចិត្តដែរ ឬទេ ?
   ខាងក្រោម​នេះគឺជាជំហាននៃការលើក​ទឹក​ចិត្ត​ខ្លួនឯងឲ្យ ទទួល បានជោគជ័យ ៖
ជំ​នា​ហា​ន​ទី១​.​ធ្វើ​កា​រ​គិ​ត​កំ​ណត់​​គោល​ដៅ​រ​បស់​អ្ន​ក​នូ​វ​អ្វីដែ​លអ្ន​ក​ច​ង់​ធ្វើ ហើ​យ​​ព្យា​យា​ម​ធ្វើ​​​វា​​ឲ្យ​​បាន​​​ច្បាស់​​​លា​ស់ៈ​ ​នៅពេ​ល​អ្ន​កមិ​​ន​ទា​ន់​​​បា​ន​​​ធ្វើ​​​អ្វី​មួ​យ​ទទួល​​​បា​ន​ជោគ​​​ជ័​យអ្នក​​​​​​ប្រា​ក​ដ​​​ជា​​​គិត​​​ថា​​ខ្លួន​​​ឯ​ង ដូ​ចជាមិន​មាន​ស​ម​ត្ថភា​ព​​អ្វី​​​ដើម្បី​ធ្វើ​​កិច្ច​ការ​​​ងារ​​អ្វី​​​មួ​យ​​បា​ន​​ដូចគេ​​ឯ​ង​​បានឡើយ។​​បើ​​អ្នក​​នៅ​​តែ​​​​មាន​ទ​ស្សនៈ​នៃ​កា​រយ​ល់ឃើញ​បែបនេះ​ពេញ​​មួយ​​ជី​វិត​​​រ​ប​ស់​​​អ្ន​ក​​​នៅ​​តែ​​​ប្រើ​​ប្រា​ស់​​នូ​វគំ​និ​តកា​រ​​គិ​ត​​រ​ប​ស់​​​​​អ្ន​ក​​​បែប​​នេះ​​​ជានិ​​ច្ច​ វិ​ធីសា​ស្រ្ត​​ដ៏​​ល្អ​ អ្ន​ក​​ត្រូវ​ធ្វើកា​រ​​កំ​ណត់​គោលដៅ​របស់​អ្ន​ក​​មួយ​​ឲ្យ​បា​ន​ច្បាស់​លាស់ ​ហើយ​ព្យាយា​ម​​ធ្វើ​​វា​ឲ្យ​​បានស​ម្រេច​​ ពេល​នោះ​​​​​អ្ន​ក​​​​ប្រា​ក​ដ​​​ជា​មា​ន​​អា​រម្ម​ណ៍​​ថា​​ខ្លួ​ន​​រប​​ស់​​អ្ន​ក​​​មិន​​មែ​ន​​ជា​​បុគ្គ​ល​​​​​​ដែ​ល​​មិន​​មានសម​ត្ថភាព​​ដូ​ចមុន​​ទៀត​ឡើយ ​។​
ជំហា​នទី២.​ ធ្វើវាឲ្យក្លា​យទៅ​ជារឿង​ទូទៅ​​មួយៈ ​ចូរ​អ្នក​​ធ្វើការ​និយាយ​ថា ​​នេះគឺ​​ជា​​បទ​​ពិសោ​ធ​ន៍​​ដ៏​មា​​​ន​​​​សា​រៈ​សំ​ខា​ន់​មួ​យ​ស​ម្រា​ប់រូ​បអ្ន​ក​ ​ នៅ​ពេ​ល​​ដែល​​អ្នក​​​ទទួ​ល​​បរា​ជ័យ​​ចំ​ពោះ​​​កា​រ​ធ្វើ​​កិ​ច្ច​កា​រ​​អ្វី​​មួយ ។  អ្ន​ក​​ត្រូវ​​​​​​តែ​និ​​​យា​យ​​​ថា​ការ​​បរា​​​​ជ័យ​ន​រណា​​​ក៏ធ្លា​ប់​ជួ​ប​ប្រ​ទៈ​ដែ​រ​មិន​មែន​​មាន​តែ​ខ្ញុំឡើយ។
ជំហានទី៣. អនុវត្តវាឡើងនូវគ្រប់គោលដៅដែលអ្នកមាន មិនមែន​លើកនូវគោល​ដៅមួយ​ដែល​​​មនុស្ស​ភាគ​ច្រើ​ន​គិ​ត​នោះទេៈ​ ប្រសិ​ន​​បើ​​​គោលដៅ​ដែ​ល​​អ្នក​បាន​​ធ្វើ​ការ​កំណត់​​​វាធ្វើឲ្យ​ជីវិ​តរ​ប​​​ស់​​​អ្ន​ក​​មាន​​​​ភា​​ព​ងា​យ​​ស្រួល  ​ជា​​ជាង​រវ​ង្វាន់​ដែល​អ្នក​ចង់​បាន​​​នេះ​​​ហើយ​​គឺ​​អ្វី​​ដែ​លអ្ន​ក​ត្រូ​វតែ​ធ្វើ​ការ​សម្រេចវា។
ជំហានទី៤. ថតយករូបភា​ព​ល្អៗ​ផ្សេង​ដែល​អ្នក​បាន​ឃើញ​យក​វា​ទៅ​ដាក់​នៅ​កន្លែង​​ដែលអ្នក​ឃើញរាល់​ថ្ងៃៈធ្វើការថត​នូវរូបភាពចេញពីរថយន្តរបស់អ្នក ឬ ក៏​ចេញ​ពី​​ទូរទស្សន៍ ប្រព័ន្ធ​​​ព​ត៌​​​មា​ន​​ផ្សេ​ងៗ​ដែល​អ្នកបានឃើញ ​ហើយ​យក​រូប​ភាព​ល្អៗ​ទាំង​នោះ​ទៅ​ដាក់​នៅ​​ទី​​កន្លែ​ង​ដែ​ល​​អ្នកអាចឃើញវាជា​រៀងរាល់ថ្ងៃ ​។ ​កា​រ​ធ្វើ​បែបនេះ​ធ្វើ​​ឲ្យ​​អ្ន​ក​​មាន​​ភាព​ស្រស់​ស្រាយ​​​គ្រ​ប់​​ពេល​​វេ​លា ​មាន​ការ​ពេញ​ចិត្ត​ចំ​ពោះ​​វា​​ក៏​​រឹ​ត​តែ​​ធ្វើ​​ឲ្យ​​អ្នកមា​ន​កា​រ​​ពេញ​​ចិ​ត្ត​​ចំពោះ​ខ្លួន​ ក៏​​ដូ​ច​​ជាទ​ង្វើ​​រ​បស់ខ្លួន​ឯងកាន់​តែ​ទូលាយផង​ដែរ ។
ជំហានទី៥. ​​ធ្វើ​កា​រ​លើ​កទឹ​កចិ​ត្ត​ចំពោះ​បុគ្គ​ល​គ្រ​ប់​រូប​ដែ​លជួ​ប​ប្រទៈ​ នូ​វកា​រលំ​បាក​ការ​​អ​ស់​​​សង្ឃឹ​មឬ​ ក៏​បាក់​ទឹកចិ​ត្តដូ​ចយើ​ង ​ហើយ​និយា​យប្រា​ប់គេ​ថា ​វាគឺ​ជារឿ​ង​​ដែល​​​ធ​ម្មតា​ ។​
​ជំហា​ន​ទី៦.ធ្វើការកំណ​ត់នូវគោលដៅរបស់​អ្នក​ចាប់ផ្តើមពីកម្រិតតូចទៅៈប្រសិន​បើអ្នក​ធ្វើការ​កំណត់​នូវគោលដៅ​មួយ​ដែ​ល​ធំ​ពេក​ ហើ​យ​អ្នក​មិនអាចធ្វើការ​ស​ម្រេច​​​​វាបា​នទេ​ ពេ​លនោះ​​ធ្វើ​​ឲ្យ​​អ្ន​ក​មាន​ អា​រម្ម​ណ៍​ថា​​​អ្ន​កមិ​ន​មាន​ស​មត្ថ​ភា​ព ​ហើយ​​មា​ន​​​គំ​និ​ត​អវិ​ជ្ជ​មាន​​​លែង​​ច​ង់​ធ្វើអ្វីៗ​​​ទៀត​​​ជា​មិន​ខា​ន ​។ ដូច​​​នេះ​ដើ​ម្បីឈានទៅស​ម្រេ​ច​​គោ​ល​ដៅដែ​ល​​ធំ​អ្ន​ក​​ត្រូវ​​ធ្វើ​ការកំណត់​នូវគោល​ដៅដែលសម​ល្មម​នឹង​​សមត្ថភាព​របស់​អ្នក​សិន ​ហើយធ្វើ​វា​​ឲ្យ​បានសម្រេចជាបន្ត​បន្ទាប់សិន ។
ជំហានទី៧.អនុវត្តយុ​ទ្ធិ​សាស្រ្ត​ជោគជ័យ​របស់​អ្នកៈ  ពេលអ្នកអាចធ្វើអ្វីមួយបានសម្រេច អ្នក​​ត្រូ​វ​តែ​ព្យា​យាម​ធ្វើ​វា​នៅ​ពេ​ល​​ក្រោ​យ​ទៀ​ត​​ដូ​ចជា​ពេ​ល ដែ​ល​អ្នក​បា​នធ្វើ​កា​ល​​ពេ​ល​ដែល​​អ្ន​​​​ក​បាន​​​ធ្វើ​​​វា​ជោគ​​​​ជ័​យ​។ ​
ជំ​ហានទី៨. អនុវត្តនូវការគិត និងការធ្វើរបស់អ្នកសម្រាប់ការលើក​ទឹក​ចិត្ត​​ខ្លួន​ជាប្រចាំៈ នៅ​​​ពេ​ល​​ដែល​​​អ្ន​ក​​​ធ្វើអ្វី​មូ​យ​​បា​ន​ល្អ​អ្ន​ក​​ត្រូ​វ ​​តែ​មា​នជំ​នឿ​​និ​ងត្រូ​វ​​តែ​​និ​យា​យ​ថាការ​​​ស​ម្រេច​​​​ជោគ​​​ជ័​​​យ​ទាំ​ង​​​​​នេះ ​​​គឺ​​​ជា​ស​មត្ថ​​ភាព​​រ​បស់​អ្នក​ វាមិ​នមែ​នជា​​អំ​ណាច​​រ​បស់​អាទិ​ទេ​ព​​​ណាមួ​យឡើ​យ ។
ជំហានទី៩. គិតថាអ្នកនៅមិនទាន់​ចេះ​គ្រប់គ្រាន់ៈ កុំគិតថា​អ្នកជាបុគ្គល​ដែល​ល្អ​អស្ចារ្យ​គ្រប់​​​គ្រា​ន់​ហើយ​តែ​ត្រូវ​ធ្វើ​ការ​​ព្យា​​យា​ម​​និង​សិក្សា​តទៅ​​ទៀ​ត ​។ ​អ្នក​នៅមិ​នទា​ន់​​ចេះ​​ដឹង​​អ​ស់នោះ​​ទេ​​ដរាប​ណាអ្ន​កនៅ​​មាន​ជីវិត​​រ​ស់​​នៅ ដូច្នេះ​ការ​​សម្រេច​ជោគ​​ជ័យ​​រ​បស់​អ្នក​​​នៅ​​ថ្ងៃ​នេះ ​មិនទាន់​​គ្រ​ប់គ្រា​ន់​នោះទេ​អ្នក​​ត្រូវ​​​​ព្យា​​យាម​​ធ្វើ​​វា​តទៅ​​ទៀ​តដើ​ម្បី​​សម្រេ​ច​​បាន​លទ្ធ​ផល​​​​នៅថ្ងៃអនា​គត ​។
ជំហានទី១០. ផ្តល់រង្វាន់សម្រាប់ខ្លួនឯងៈ ត្រូវ​ផ្តល់​រង្វាន់​សម្រាប់​ខ្លួនឯង​នៅ​ពេល​ដែល​អ្នក​បាន​បំ​ពេញ​កិច្ច​ការ​អ្វី​មួយ​​​បាន​​ស​ម្រេ​ច​​​ជោ​គជ័​យ ​គំនិ​តរ​ប​ស់អ្ន​ក ​នឹង​មា​នភា​ព​ស្រស់​ថ្លា ​ហើ​យច​ង់ធ្វើ​អ្វី​​ផ្សេង​ៗ​ទៀត​​​​ដែ​ល​​អ្នក​​​ចង់​ធ្វើជា​​ប​ន្ត​​បន្ទាប់​ ។​ រ​ង្វា​ន់រ​ប​ស់អ្ន​ក​គឺអ្ន​កត្រូ​វ​តែ​ស​រសើ​ខ្លួ​នឯងទៅ​​លំ​​​ហែរ​កំសា​ន្ត​នៅទី​កន្លែង​ណាមួ​យស្រូ​បយក​ខ្យល់អាកា​សប​រិ​សុទ្ធ​ ទៅ​ញ៉ាំ​រប​ស់​រប​រ​​អ្វី​​​មួយ​ក៏បា​ន​ដែរ​ ​។​​
ជំហានទី១១. ធ្វើ​ឡើ​ង​វិ​ញប្រ​សិ​ន​បើវា​ទទួ​ល​ប​រាជ័​យៈ​ ​ប្រសិ​ន​​បើ​អ្ន​ក​​ទ​ទួល​​​បរា​​​ជ័យ​​​​ចំពោះ​កា​រ​​ធ្វើ​​អ្វីមួ​យ​ ចូ​រ​អ្ន​កកុំ​អស់​សង្ឃឹម អ្នក​​ត្រូ​វ​​ធ្វើ​​វានៅទី​កន្លែង​​ដែល​​ប្រកប​​​​ទៅដោ​យ​​ផាសុ​ក​ភាព ព្យាយាមម្ត​ង​​ហើ​យ ​ម្តង​ទៀ​តរ​ហូត​ដ​​ល់អ្ន​ក​​ទ​ទួ​ល​​​បា​ន​ជោ​គ​​​ជ័យ​ ​៕
                                                                                                          ដោយ៖ ស៊ុំ គឹមស៊ីញ

No comments: