Tuesday, August 28, 2012

វិធីក្នុងការចងចាំនិងយល់ពីអ្វីដែលអ្នកបានអាន


អត្ថបទនេះនឹងរួមបញ្ចូល​ទាំង​​ការ​ធ្វើ​លំហាត់​គំនិត​លើ​​វិធី​ក្នុង​ការ​អាន​ឲ្យ​កាន់​តែ​ឆាប់​យល់​និង​​ចងចាំ​។​ ​ការ​អាន​​​ពី​គំនិត​រួម​គឺ​មាន​ន័យ​ថា​​​​តើ​មនុស្ស​ម្នាក់​មាន​​សមត្ថភាព​ក្នុង​ការ​យល់​និង​ចងចាំ​បាន​ល្អ​ប៉ុណ្ណា​លើ​អ្វី​ដែល​ពួក​គេ​បាន​អាន​។​
១. ស្វែង​រក​ប្រធានបទ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៏​​ហើយ​បន្ទាប់​មក​ស្វែង​រក​​អត្ថបទ​ខ្លី​ៗ​ដែល​ពាក់​ពន្ធ័​នឹង​ប្រធានបទ​នោះ​។​ អាន​ប្រយោគ​ដំបូង​នៃ​អត្ថបទ​នោះ​ដោយ​យឺតៗ​ ។ ចូរ​ប្រាកដ​ថា​អ្នក​បាន​ដឹង​និង​បាន​ភ្ជាប់​អត្ថន័យ​ទៅ​គ្រប់​ពាក្យ​និមួយៗ​ដែល​អ្នក​បាន​អាន​។​ អាន​ប្រយោគ​នោះ​ម្តង​ទៀត​ហើយ​អ្នក​នឹង​​ប្រាកដ​ថា​អ្នក​បាន​យល់​ពី​អត្ថន័យ​នោះ​ហើយ​ មុន​ពេល​អ្នក​ធ្វើ​ការ​បន្ត​ទៀត​។​
២. ប្រើប្រាស់​អត្ថបទ​ដដែល​។​ នៅពេល​ដែល​អ្នក​អាន​អត្ថបទ​នោះ​ម្តង​ទៀត​ ចូរ​អ្នក​ប្រើប្រាស់​រូបភាព​​ដែល​មាន​នៅ​ក្នុង​គំនិត​របស់​អ្នក​មក​បង្កើត​ជា​រូបភាព​ដែល​ពាក់​ពន្ធ័​ជា​មួយ​អ្វី​ដែល​អ្នក​បាន​អាន​។​ ​បង្កើត​វីឌីអូ​នៅ​ក្នុង​គំនិត​របស់​អ្នក​ពី​អត្ថបទ​ដែល​អ្នក​បាន​អាន​ដូច​ពេល​ដែល​អ្នក​អាន​។​ ​ស្រមៃ​ថា​អ្នក​គឺ​ជា​អ្នក​ដឹកនាំ​រឿង​ អ្នកសំដែង​ និង​ជា​ផលិតករ​ផង​ដែរ​។
៣. អាន​អត្ថបទ​នោះ​ដដែល​ ហើយ​បន្ថែម​អារម្មណ៏​​ទៅ​ក្នុង​ពាក្យ​ពេជន៏​ទាំង​នោះ​។​ មិន​មែន​គ្រប់​ពាក្យ​ទាំង​អស់​នឹង​ត្រូវ​ភ្ជាប់​ជា​មួយ​នឹង​អារម្មណ៏​នោះ​ទេ​។ ​នៅ​ពេល​ដែល​អ្នក​រៀន​ពាក្យ​ អ្នក​នឹង​ដឹង​ថា​ពាក្យ​ភាគ​ច្រើន​ពិត​ជា​មាន​ការ​បញ្ចូល​អារម្មណ៏​នៅ​ក្នុង​នោះ ទោះ​បី​ជា​អត្ថបទ​គឺ​ជា​អ្វី​ដែល​ហាក់​ដូច​ជា​ស្ងួត​ក្រៀម​ក្រោះ​ក៏​ដោយ។
៤. អាន​អត្ថបទ​នោះ​ដដែល​ហើយ​បន្ថែម​នូវ​សម្លេង។​ នៅ​កន្លែង​ណាដែល​ពាក្យ អាច​ភ្ជាប់​នូវ​សម្លេង​បន្ថែម​ដើម្បី​ឲ្យ​ងាយ​ស្រមើល​ស្រមៃ​ពី​សម្លេង​នៅ​ក្នុង​គំនិត​របស់​អ្នក​ដូច​ដែល​អ្វី​ដែល​អ្នក​បាន​អាន​ ចូរ​អ្នក​ព្យា​យាម​បន្ថែម​វា​ចុះ​។ អត្ថបទ​ខ្លះ​នឹង​មិន​មាន​សម្លេង​ជាមួយ​វា​នោះ​ទេ​ ប៉ុន្តែ​អ្នក​​ត្រូវ​តែ​ខំ​ស្វែង​រក​វា​មក​អនុវត្ត​បន្ថែម​។​
៥.អាន​អត្ថបទ​បន្ថែម​និង​ភ្ជាប់​ជាមួយ​នឹង​អត្ថន័យ​ , រូបភាព, អារម្មណ៏ និង​សម្លេង​ទៅ​គ្រប់​ពាក្យ​និមួយៗ​និង​ប្រយោគ​និមួយៗ។​ បន្ទាប់​ពី​អ្នក​បាន​អាន​អត្ថបទ​ហើយ​ ចូរ​អ្នក​សរសេរ​នូវ​អ្វី​ដែល​អត្ថបទ​នោះ​និយាយ​អំពី​ឲ្យ​បាន​មួយ​កថាខណ្ឌ​។​ ​​អាន​កថា​ខណ្ឌ​នោះ​វិញ​ហើយ​សួរ​ខ្លួន​ឯង​ថា​ តើ​វា​គឺ​ពិត​ជា​ការសង្ខេប​របស់​អត្ថបទ​នេះ​ឬទេ​។​ បើ​អ្នក​មិន​គិត​ថា​វា​ជា​ការ​សង្ខេប​នោះ​ទេ​ ចូរ​អាន​អត្ថបទ​នោះ​ម្តង​ទៀត​ហើយ​សង្កត់​ធ្ងន់​លើ​ការ​សង្ខេប​របស់​អត្ថបទ​រហូត​ទាល់​តែ​អ្នក​ពេញ​ចិត្ត​។
៦. អនុវត្ត​លំហាត់​​ទាំង​នេះ​ជា​មួយ​នឹង​អត្ថបទ​ដទៃ​ទៀត​។ ហើយ​បន្ទាប់​មក​អនុវត្ត​លើ​សៀវ​ភៅ​ម្តង​ ដោយ​ការ​អាន​ពី​មួយ​ជំពូក​ទៅ​មួយ​ជំពូក​។ បើ​អ្នក​ចាប់​ផ្តើម​ដោយ​ជំពូក​មួយ​ហើយ​បញ្ចប់​ដោយ​ជំពូក​មួយ​ នោះ​ការ​យល់​ដឹង​របស់​អ្នក​នឹង​មាន​ការ​រីក​ចម្រើន​ប្រសើរ​ជាង​មុន​ ហើយ​វា​នឹង​បន្ត​រហូត​ដល់​អ្នក​អាច​​អាន​សៀវ​ភៅ​ដែល​អ្នក​បាន​សម្រាក​លើក​មុន​រហូត​ដល់​ចប់​៕
ដោយ៖ វ៉ា សុនីកា

No comments: